មកស្គាល់មហាសេដ្ឋី (Billionaire) ផ្នែកអចលនទ្រព្យដែលមានជាងគេទាំង 10 លើពិភពលោក

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ សហគ្រិនជនជាតិចិននៅតែឈរលំដាប់លើគេទាក់ទងនឹងចំនួនមហាសេដ្ឋីផ្នែកអចលនទ្រព្យ ដោយមានសេដ្ឋីផ្នែកអចលនទ្រព្យដល់ទៅ ៨ រូបជាប់ក្នុងបញ្ជីឈ្មោះមហាសេដ្ឋីផ្នែកអចលនទ្រព្យដែលមានជាងគេទាំង ១០ លើពិភពលោក។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន  Hurun ។

លោក Xu Jiayin ប្រធានក្រុមហ៊ុន Evergrande Group គឺជាអ្នកមានជាងគេទី ១ ក្នុងចំណោមមហាសេដ្ឋីពិភពលោកលើវិស័យអចលនទ្រព្យដែលមានទ្រព្យសម្បត្តិសរុបចំនួន 231 ពាន់លានយ័ន (32.5 ពាន់លានដុល្លារ)។ នេះជាការជាប់ជា​មហាសេដ្ឋីអចលនទ្រព្យទីមួយលើពិភពលោករយៈពេល 2 ឆ្នាំជាប់ៗគ្នាសម្រាប់ លោក Xu Jianyin។ លោក Li Ka-shing ដែលមានទ្រព្យសម្បត្តិ 200 ពាន់លានយ័ន (28.2 ពាន់លានដុល្លារ) ជាប់ចំណាត់ថ្នាក់ទី ២។

មហាសេដ្ឋីអចលនទ្រព្យលេខរៀងទី៣ មាន ២រូប ដោយមានទ្រព្យសម្បត្តិ 189 ពាន់លាន Yuan (26.6 ពាន់លានដុល្លារ) ខណៈដែលមហាសេដ្ឋីអចលនទ្រព្យលេខរៀងទី ៥ មាន ៥ នាក់ (លេខ ៥ ស្ទួន) ដែលមានទ្រព្យសម្បត្តិ 119 ពាន់លានយ័នដូចគ្នា (ចិន៣ នាក់ អាមេរិក ១ និង អង់គ្លេស ១)។

លោក Yao Zhenhua ប្រធានក្រុមហ៊ុន Baoneng Group ជាប់ចំណាត់ថ្នាក់ទី 10 ដោយមានទ្រព្យសម្បត្តិសុទ្ធចំនួន 112 ពាន់លានយ័ន។

តោះមកមើលមហាសេដ្ឋីអចលនទ្រព្យកំពូលៗ ទាំង 10 នៅលើពិភពលោកដែលមានរាយនាមដូចខាងក្រោម៖

  1. – មហាសេដ្ឋីអចលនទ្រព្យ
លោក  Xu Jiayin, (ចិន) , Evergrande Group មានទ្រព្យសម្បត្តិចំនួន 231 ពាន់លានយ័ន
2 – មហាសេដ្ឋីអចលនទ្រព្យ – លោក Li Ka-shing, (ចិន-ហុងកុង) CK Hutchison Holdings មានទ្រព្យសម្បត្តិចំនួន 200 ពាន់លានយ័ន។
3 – មហាសេដ្ឋីអចលនទ្រព្យពិភពលោកទី ៣ – លោក Lee Shau-kee, (ចិន) ម្ចាស់ក្រុមហ៊ុន Henderson Land Development មានទ្រព្យសម្បត្តិចំនួន 189 ពាន់លានយ័ន។​
4 – លោកស្រី Yang Huiyan, (ចិន) ម្ចាស់ក្រុមហ៊ុន Country Garden Holdings​មានទ្រព្យសម្បត្តិចំនួន 189 ពាន់លានយ័ន។​
5- លោក Hugh Grosvenor (អង់គ្លេស) ម្ចាស់ក្រុមហ៊ុន Grosvenor Group,
លោក Donald Bren (សហរដ្ឋអាមេរិក) ម្ចាស់ក្រុមហ៊ុន Irvine Company

លោក Lau Luen-hung,(ចិន) ម្ចាស់ក្រុមហ៊ុន Chinese Estates Holdings,

លោក Cheng Kar-shun (ចិន) ម្ចាស់ក្រុមហ៊ុន New World Development Company Limited,

លោក Wang Jianlin (ចិន) ម្ចាស់ក្រុមហ៊ុន Wanda Group
លំដាប់ទី​ 10 លោក Yao Zhenhua (ចិន) ម្ចាស់ក្រុមហ៊ុន Baoneng Group មានទ្រព្យសម្បត្តិចំនួន 112​ ពាន់លានយ័ន។

ប្រភព៖ https://www.chinadaily.com.

Leave a Reply

Your email address will not be published. Required fields are marked *