វៀតណាមទាក់ទាញទុនវិនិយោគពីបរទេសជាង ១០ ពាន់លានដុល្លារក្នងត្រីមាសទី១ ឆ្នាំនេះ

ឈុត ប៊ុនធឿន 22/April/2021 17:01
ទស្សនា
ចែករំលែក

ប្រទេសវៀតណាមនៅតែអាចទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ទោះស្ថិតនៅក្នុងកាលទេសនៃការរីករាតត្បាតសកលដោយកូវីដ១៩ ដែលរយៈពេលបីខែ (មករា-កុម្ភះ-មីនា) ដើមឆ្នាំ២០២១នេះ ទំហំទឹកប្រាក់វិនិយោគផ្ទាល់ពីបរ​ទេស (FDI) មានកំណើនជិត ២០ ភាគរ​យធៀបនឹងរយៈពេលដូចគ្នាកលពីឆ្នាំមុន។

យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុកវៀតណាមចេញផ្សាយកាលពីចុងសប្តាហ៍មុន បានឱ្យដឹងថា ទុនវិនិយោគផ្ទា​ល់ពីបរទេសមានទំហំទឹកប្រាក់ប្រមាណ ១០,១៣ ពាន់លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២១។  ចំនួននេះកើនឡើង ១៨,៥ ភាគរយធៀបនឹងត្រីមាសទី១ ឆ្នាំមុន។

ប្រភពដដែលបានឱ្យដឹងថា ​ក្នុងអំឡុងត្រីមាសទី១ឆ្នាំនេះ ​​មានគម្រោងវិនិយោគសរុប​ ៣៩៥ គម្រោង បានទទួលការអនុម័តពីរដ្ឋាភិបាល​វៀតណាម។ ក្នុង​នោះ ២៣៤ គម្រោងជាគម្រោងថ្មី ហើយ ១៦១ គម្រោងបន្ថែមទៀតជាគម្រោងដែលមានស្រាប់ ហើយចាក់ទុនវិនិយោគបន្ថែម។

ទុនវិនិយោគផ្ចាល់ពីបរទេស​នៅវៀតណាមបានចាក់បញ្ចូលទៅក្នុងវិស័យសេដ្ឋកិច្ចសំខាន់ៗមួយចំនួនរបស់ប្រទេសនេះ ដែលក្នុងនោះវិស័យកម្មន្តសាល និងកែច្នៃមាន​ចំណែកធំជាងគេដែលស្មើនឹងជិត ៥០ ភាគរយ នៃទុនវិនិយោគសរុប។

វិនិយោគិនដែលមកបណ្តាក់ទុនច្រើនជាងគេ​នៅវៀតណាមនាដើមឆ្នំានេះ គឺប្រទេសសឹង្ហបុរីនំាមុខគេ ដែលមានចំណែកទុនវិនិយោគប្រមាណ ៤៥ ភាគរយនៃវិនិយោគិនសរុប ហើយបន្ទាប់មកជប៉ុន (២០ភាគរយ) និងសាធារដ្ឋកូរ៉េខាងត្បូង (១២ ភាគរយ)៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង