គម្រោងអគារខ្ពស់ៗជាងគេ ៦ កំពុងកែប្រែមុខមាត់ខណ្ឌជ្រោយចង្វារ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ខណ្ឌជ្រោយចង្វារកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង ដោយប្រែប្រួលពីតំបន់លំនៅឋានលក្ខណៈប្រពៃណី និងអាជីវកម្មលក្ខណៈគ្រួសារ ទៅជាតំបន់ប្រមូលផ្តុំដោយគម្រោងអភិវឌ្ឍន៍ធំៗ។

ជាតំបន់ដែលមានទន្លេធំៗពីរនៅអមសងខាងគឺទន្លេមេគង្គ និងទន្លេសាប អ្នកដំណើរពីកណ្តាលរាជធានីភ្នំពេញអាចភ្ជាប់ដំណើរទៅខណ្ឌជ្រោយចង្វារតាមស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហើយធ្វើដំណើរពីជ្រោយចង្វារមកកណ្តាលរាជធានីវិញតាម ស្ពានមិត្តភាពកម្ពុជា-ចិន។

ស្របពេលគម្រោងអគារខ្ពស់ៗជាច្រើនចេញរូបរាងកាន់តែខ្ពស់ត្រដែតឡើង គម្រោងអគារខ្ពស់ៗ ៦ នៅខណ្ឌជ្រោយចង្វារដែលនឹងបញ្ចាប់ការសាងសង់ដើម្បីប្រតិបត្តិការនាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមលោក ម៉ែន វិជ្ជាការ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌជ្រោយចង្វារ។

ខាងក្រោមនេះជាគម្រោងអគារខ្ពស់ៗជាងគេទាំង ៦៖  

1 – គម្រោងអគារខុនដូ និងការិយាល័យ Morgan EnMaison

គម្រោង Morgan EnMaison ជាគម្រោងមានកម្ពស់​ 220 ម៉ែត្រ និងមាន ៥៤ ជាន់។ អគារនេះមានខុនដូរចំនួន 4 840 យូនីតដែលតម្លៃយូនីតនីមួយៗគឺចាប់ពី 2 000 ដុល្លារក្នុងមួយម៉ែត្រការ៉េឡើងទៅ។ គម្រោងនេះត្រូវបានសាងសង់នៅឆ្នាំ 2019 ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ 2022 ដែលជាការវិនិយោគដោយក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd។

2 – គម្រោង Wealth Mansion

គម្រោង Wealth Mansion ជាគម្រោងអគារមានកម្ពស់ 166 ម៉ែត្រ មាន 45 ជាន់ ហើយមានបន្ទប់ខុនដូរចំនួន 1 184 យូនីត។ ទំហំខុនដូរតាមជាន់នីមួយៗមានទំហំចាប់ពី 62 ម៉ែត្រការ៉េ ដល់ 128 ម៉ែត្រការ៉េ។ តម្លៃបន្ទប់ចាប់ពី 2 200 ដុល្លារក្នុងមួយម៉ែត្រការ៉េឡើងទៅ។ គម្រោងនេះត្រូវបានសាងសង់នៅឆ្នាំ 2019 ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ 2021 ដែលជាការវិនិយោគដោយក្រុមហ៊ុន Everhealth International Investment and Development Co., Ltd។

3 – គម្រោង La Vista One

គម្រោង La Vista One មានកម្ពស់ 140 ម៉ែត្រ មាន 41 ជាន់ និងមានបន្ទប់ខុនដូរចំនួន 1 750 បន្ទប់។ ទំហំខុនដូតាមជាន់នីមួយៗមានទំហំចាប់ពី 48 ម៉ែត្រការ៉េ ដល់ 127 ម៉ែត្រការ៉េ។ តម្លៃបន្ទប់ចាប់ពី 2 200 ដុល្លារក្នុងមួយម៉ែត្រការ៉េ។ គម្រោងនេះបានសាងសង់នៅឆ្នាំ 2019 ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ 2021 ដែលជាការវិនិយោគដោយក្រុមហ៊ុន Yin Yi Venture Co.,Ltd។

4 – គម្រោង The Peninsula Private Residence

គម្រោង The Peninsula Private Residence មានកម្ពស់ 101 ម៉ែត្រ មានចំនួន 25ជាន់ ស្មើរនឹងបន្ទប់សរុបចំនួន 161បន្ទប់។ ទំហំខុនដូរតាមជាន់នីមួយៗមានទំហំចាប់ពី 42 ម៉ែត្រការ៉េទៅដល់ 237 ម៉ែត្រការ៉េ។ តម្លៃបន្ទប់ចាប់ពី 2280 ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ គម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន CC Peninsula Co., LTD ហើយគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ 2020។

5 – គម្រោង Up Town Condo

គម្រោង Up Town Condo គឺជាការសាងសង់ឡើងដោយក្រុមហ៊ុន Uptown Condominium ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ 2020 នេះ។ គម្រោងនេះមានកម្ពស់ 88ម៉ែត្រ ជាអគារមានចំនួន 22ជាន់ ស្មើនឹងបន្ទប់ខុនដូចំនួន 120 បន្ទប់ និងទំហំទៅតាមជាន់នីមួយៗ ចាប់ពី 48ម៉ែត្រការ៉េទៅដល់ 76ម៉ែត្រការ៉េ។ តម្លៃបន្ទប់ចាប់ពី 2 000 ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

6 – គម្រោង The Bliss Residence

គម្រោង The Bliss Residence មានកម្ពស់ 49 ម៉ែត្រ មានចំនួន 12ជាន់ និងមានបន្ទប់ខុនដូចំនួន 288 យូនីត។ ទំហំខុនដូតាមជាន់នីមួយៗមានទំហំចាប់ពី 26ម៉ែត្រការ៉េ ដល់ 48ម៉ែត្រការ៉េ និងតម្លៃចាប់ពី 1 500 ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ 2020 ដែលជាការវិនិយោគដោយក្រុមហ៊ុន The Bliss Residence Development Co., LTd។

Leave a Reply

Your email address will not be published. Required fields are marked *