ទីតាំងសំខាន់ៗទាំងបីកន្លែងនេះកំពុងបង្កើនចំណែកទីផ្សារដីធ្លីក្នុងខេត្តតាកែវ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ខេត្តតាកែវ​៖  ទីតាំងសំខាន់ៗបីកន្លែងក្នុងខេត្តតាកែវកំពុង​មានប្រតិបត្តិការទិញ-លក់លេចធ្លោជាងគេ ស្របពេល​អចលនទ្រព្យល្អៗប្រកបដោយសក្តានុពលជាង ២០០ទីតាំង​ត្រូវបានដាក់លក់​នាពេលបច្ចុប្បន្ន។ នេះបើតាមអ្នកឯកទេស​ដីធ្លីប្រចាំខេត្តតាកែវ។

លោក សិទ្ធ ចិន ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តតាកែវ បានឱ្យដឹងថា ទីតាំងទាំងបីកន្លែងនេះមានដូចជា​ តំបន់ជិតទីរួមខេត្តដែលរដ្ឋបាលខេត្តកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឱ្យល្អប្រសើរជាងមុន, តំបន់កំណាត់ផ្លូវជាតិលេខ២ (ក្នុងស្រុកបាទី) និងតាមបណ្តោយផ្លូវជាតិលេខ ៣។ ​

លោក សិទ្ធ ចិន ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តតាកែវ

លោកថ្លែងថា៖ «តំបន់ទាំងបីនេះមានឱកាស​វិនិយោគទទួលបានចំណេញខ្ពស់នៅពេលអនាគតព្រោះជាទីតាំងស័ក្កសមសម្រាប់ការទាក់ទាញគម្រោងវិនិយោគឧស្សាហកម្ម ជាពិសេសទីតាំងតាមបណ្តោយផ្លូវជាតិលេខ៣។»

តម្លៃដីធ្លីក្នុងទីរួមខេត្តមានតម្លៃចន្លោះពី ៤០០ ទៅ ១០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េនាពេលបច្ចុប្បន្ន។ នេះបើតាមលោកឈន សំអឿន ប្រធានផ្នែកស្រាវជ្រាវ និងវាយតម្លៃអចលនទ្រព្យរបស់ក្រុមហ៊ុន VTrust Appraisal ប្រចាំខេត្តតាកែវ។

លោកឈន សំអឿន ប្រធានផ្នែកស្រាវជ្រាវ និងវាយតម្លៃអចលនទ្រព្យរបស់ក្រុមហ៊ុន VTrust Appraisal ប្រចាំខេត្តតាកែវ

លោកបានបន្តថា តាមបណ្តោយផ្លូវជាតិលេខ ៣ ក្នុងតំបន់ផ្សារអង្គតាសោម (ស្រុកត្រាំកក់) មានតម្លៃចន្លោះពី ២០០ ទៅ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកតម្លៃដី ចេញពីផ្សារអង្គតាសោម (ចុះពីផ្លូវជាតិលេខ៣) ទៅចំងាយ ១ គីឡូម៉ែត្រ អាចមានតម្លៃចន្លោះពី ៧០ ទៅ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

យោងតាមតួរលេខពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាប់ពីខែមករា ដល់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០ គម្រោងវិនិយោគធំៗចំនួន៦ គម្រោងបានទទួលការយល់ព្រមពីរដ្ឋាភិបាល ដោយមានទុនវិនិយោគសរុប ២៣.៥ លានដុល្លារ។​ ភាគច្រើនស្ថិតនៅក្នុងស្រុកត្រាំកក់ និងស្រុកទ្រាំង។

គម្រោងវិនិយោគនេះ មានដូចជារោងចក្រកាត់ដេរសម្លៀកបំពាក់, រោងចក្រកែច្នៃស្បែកសត្វគ្រប់ប្រភេទ, រោងចក្រផលិតថង់យួរ,រោងចក្រផលិតកេសកាតុង, រោងចក្រផ្គុំដំឡើងអំពូលភ្លើង និងរោងចក្រផលិតកាបូប ខ្សែក្រវាត់ និងវ៉ាលីគ្រប់ប្រភេទ ដែលនឹងអាចបង្កើតឱកាសងារ ៦,០៨៤ នាក់បន្ថែមទៀត។

———-

ក្រុមហ៊ុនអលចនទ្រព្យ Century 21 Zillion Holding នឹងរៀបចំវគ្គបណ្តុះភាពជោគជ័យ ៣៨០០នាក់ សម្រាប់អ្នកឯកទេសដីធ្លីប្រចាំខេត្តតាកែវនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យទី ១៣ ខែកញ្ញា ឆ្នាំ ២០២០នេះហើយ។ សូមចុះឈ្មោះចូលរួមកម្មវិធីនេះដោយស៊េរី និងឥតគិតថ្លៃតាមរយៈ link ខាងក្រោម។  

???? ចុះឈ្មោះសម្រាប់ខេត្តតាកែវ ៖ https://bit.ly/3lOk7jZ
☎️ 098 592 333 / 061 759 777

Leave a Reply

Your email address will not be published. Required fields are marked *