ផុតពីកូវីដ-១៩ ទៅ ការទិញ-លក់អចលនទ្រព្យតាមប្រពន្ធបច្ចេកវិទ្យាកាន់តែពេញនិយម

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ក្រុមហ៊ុនអចលនទ្រព្យក្នុងប្រទេសវៀតណាមកាន់តែច្រើនឡើងៗកំពុងប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីបម្រើដល់ប្រតិបត្តិការទិញ-លក់អចលនទ្រព្យ ហើយការវិវត្តនៃបច្ចេកវិទ្យានេះក៏កំពុងផ្លាស់ប្តូរដំណើរការវិស័យអចលនទ្រព្យនៅកម្ពុជាផងដែរ។​

សារព័ត៌មានក្នុងស្រុករបស់វៀតណាមចេញផ្សាយកាលពីសប្តាហ៍មុន បានឱ្យដឹងថាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យធធំៗដូចជា​ ក្រុមហ៊ុន Vingroup និងក្រុមហ៊ុន LinkHouse Company ឬក្រុមហ៊ុន Khai Hoan Land ជាដើម​ កំពុងឈានមុខគេលើការទិញ-លក់អចលនទ្រព្យតាមរយៈវេបសាយ និងកម្មវិធី App នៅប្រទេស​វៀតណាម។ ទោះបែបនេះក្តី មិនមានតួរលេខជាក់លាក់បង្ហាញពីទំហំទឹកប្រាក់ និងចំនួនអចលនទ្រព្យទិញ-លក់តាមប្រព័ន្ធបច្ចេកវិទ្យាទាំងនេះនៅឡើយ។

លោក Pham Kim Xuan តំណាងក្រុមហ៊ុនស្រាវជ្រាវទីផ្សារអចលនទ្រព្យ Jones Lang Lasalle បាននិយាយថា ការទិញ-លក់អចលនទ្រព្យតាមប្រព័ន្ធបច្ចេកវិទ្យានេះត្រូវបានព្យាករណ៍ថា នឹងក្លាយជានិន្នាការពេញនិយមបំផុតក្នុងទីផ្សារអលនទ្រព្យនៅវៀតណាមទាំងកាលៈទេសៈបច្ចុប្បន្នដែលប្រឈមដោយបញ្ហាជំងឺរាតត្បាតកូវីឌ-១៩ និងអនាគត។

លោក Xuan បានបន្តថា៖ «ការរឹតបន្តឹងក្នុងការធ្វើដំណើរអំឡុងពេលជំងឺកូវីឌ-១៩នេះ បានបង្កផលលំបាកចំពោះការចុះពនិត្យទីតាំង និងការជួបប្រជុំនានាដោយផ្ទាល់។ ក៏ប៉ុន្តែ តម្រូវការអចលនទ្រព្យ ជាពិសេសដីធ្លី នៅតែមានកំណើនតម្រូវការល្អ​។ ហេតុដូច្នេះហើយ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការក្នុងកាលៈទេសៈបែបនេះ ក្រុមហ៊ុនអចលនទ្រព្យច្រើនៗឡើងបានចាប់យកប្រព័ន្ធបច្ចេកវិទ្យាដើម្បីបម្រើដល់ប្រតិបត្តិការទិញ-លក់អចលនទ្រព្យរបស់ពួកគេ។» ​

ប្រភពដដែលក៏បានដកស្រង់សម្តីរបស់ក្រុមអ្នកជំនាញបច្ចេកវិទ្យាដោយលើកឡើងថា ការវិវត្តបច្ចេកវិទ្យាក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម៤.០ គឺ​ជានិន្នាការពិភពលោកដែលជួយជំរុញឱ្យទីផ្សារអចលនទ្រព្យ ក៏ដូចជាវិស័យផ្សេងៗទៀតដែរ ឱ្យ​កាន់តែរីកចម្រើនទូលំទូលាយ និងមានប្រសិទ្ធិភាពជាងមុន។ ​

សម្រាប់បរិបទ​នៅក្នុងប្រទេសកម្ពុជា ការវិវត្តនៃប្រ​ព័ន្ធ​បច្ចេ​ក​វិទ្យានេះក៏កំពុង​​ដើរ​តួ​នាទី​កាន់​តែ​ខ្លាំង​លើ​​ប្រ​តិ​បត្តិ​ការ​ប្រ​ចាំ​ថ្ងៃ​ក្នុងវិស័យអចលនទ្រព្យដែលបានសម្រួលដល់ប្រតិបត្តិករ និងអ្នករកស៊ីក្នុងវិស័យនេះផងដែរ។

លោក នាក់ សមសែន សហស្ថាបនិកក្រុមហ៊ុន RENTKH.COM ដែលជាក្រុមហ៊ុនផ្តល់សេវាជួលអចលនទ្រព្យតាម វេបសាយ និង កម្មវិធីទូរស័ព្ទដៃ (Mobile App) ធ្លាប់បានបញ្ជាក់ថា៖ «ការរីកចម្រើននៃបច្ចេកវិទ្យាបានដោះស្រាយបញ្ហាជាច្រើនដែលធ្លាប់មានក្នុង​វិស័យអចលនទ្រព្យ ដែលកន្លងមកការធ្វើប្រតិបត្តិការតាមបែបប្រពៃណីតែងត្រូវចំណាយពេលយូរ និងឆ្លងកាត់ដំណាក់កាលច្រើន និងស្មុគ្រស្មាញ។»

ក្រុមហ៊ុនជាច្រើនទៀតនៅកម្ពុជា​ក៏កំពុងសម្របខ្លួនឲ្យឆ្លើយតបទៅនឹងការវិវត្តន៍នៃវិស័យបច្ចេកវិទ្យានេះដែរ ដោយបានអភិវឌ្ឍផលិតផល និងសេវាកម្មរបស់ខ្លួនដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន និងអ្នកប្រើប្រាស់ទូទៅ។

តួយ៉ាងក្រុមហ៊ុន Zillennium Co.,LTD ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយអចលនទ្រព្យតាមប្រព័ន្ធបច្ចេកវិទ្យា ក៏បានអភិវឌ្ឍផលិតផលបច្ចេកវិទ្យាអចលនទ្រព្យរបស់ខ្លួនផងដែរ ដោយបង្កើតកម្មវិធី Mobile App មួយហើយគ្រោងនឹងដាក់ឲ្យដំណើរការនាពេលឆាប់ៗខាងមុខ។

Mobile App របស់ក្រុមហ៊ុន Zillennium Co.,LTD នឹងក្លាយជាដំណោះស្រាយអចលនទ្រព្យតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងពេញលេញដំបូងគេនៅកម្ពុជា ដោយប្រមូលផ្តុំដោយផលិតផល និងសេវាកម្មគ្រប់បែបយ៉ាងក្នុងវិស័យអចលនទ្រព្យ។ កម្មវិធីនេះ​នឹង​​ជួយ​ឲ្យ​​សាធារណៈ​​ជន​ចំណេញពេល​វេលា ចំណេញថវិការ និងអាចសម្រេច​ចិត្តក្នុងវិស័យអចលនទ្រព្យប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ៕

មុខងារសំខាន់ៗមួយចំនួននៅក្នុង Mobile App សម្រាប់អចលនទ្រព្យ

Leave a Reply

Your email address will not be published. Required fields are marked *