Tag: Z1News

Total 2 Posts

Z1 News នឹងរួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យកម្ពុជាឲ្យកាន់តែប្រសើរឡើង

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

បណ្តាញព័ត៌មានអចលនទ្រព្យ Z1 News ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ ២០២០ ដើម្បីផ្សព្វផ្សាយព័ត៌មានស្តីពីវិស័យអចលនទ្រព្យកម្ពុជាឲ្យបានកាន់តែទូលំទូលាយទៅដល់សាធារណៈជនកម្ពុជាក្នុងគោលដៅរួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យកម្ពុជាឲ្យកាន់តែប្រសើរឡើង។ Z1 News មានបេសកកម្មផ្តល់ជូនព័ត៌មានស្តីពីវិស័យអចលនទ្រព្យ និងពាណិជ្ជកម្មតាមរយៈការផលិតអត្ថបទល្អៗអមដោយរូបភាពបង្កប់ដោយអត្ថន័យ អត្ថបទវីឌីអូងាយស្រួលយល់ និងកិច្ចពិភាក្សាស៊ីជម្រៅដើម្បីឲ្យប្រជាជនកម្ពុជាមានមូលដ្ឋានច្បាស់លាស់សម្រាប់ធ្វើការសម្រេចចិត្តវិនិយោគប្រកបដោយភាពត្រឹមត្រូវ។ Z1 News បានផ្សព្វផ្សាយព័ត៌មានដោយមានកិច្ចសហការពីក្រុមហ៊ុនអចលនទ្រព្យ ក្រុមហ៊ុនស្រាវជ្រាវ និងស្ថាប័ន-សមាគម ពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យធំៗជាច្រើន ដែលអាចឲ្យ Z1 News ផលិតនិងផ្តល់ជូនព័ត៌មានអចលនទ្រព្យប្រកបដោយភាពត្រឹមត្រូវ និងវិជ្ជាជីវៈ។ ទស្សនៈវិស័យ របស់ Z1 News គឺធ្វើឲ្យប្រជាជនកម្ពុជាទទួលបានផលចំណេញពីការរីកចម្រើននៃវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជា តាមរយៈការទទួលបានព័ត៌មានដ៏គួរឲ្យទុកចិត្ត

បណ្តាញព័ត៌មានអចលនទ្រព្យ Zillennium Media ប្រកាសប្តូរឈ្មោះ​មកជា Z1 News

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ គណៈគ្រប់គ្រង​នៃបណ្តាញព័ត៌មាន​​​អចលនទ្រព្យ Zillennium Media បាន​សម្រេច​នៅ​ថ្ងៃចន្ទ ទី ១០​ខែកុម្ភៈ ​ឆ្នាំ២០២០ប្តូរ​ឈ្មោះ​បណ្តាញ​ព័ត៌​មាន​របស់ខ្លួន​ទៅ​ជា Z1 News វិញ​ដោយ​មាន​ការ​រចនា​ឡូ​ហ្គោ​​ថ្មី​សម្រាប់​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ប្រិយ​មិត្ត​អ្នក​អាន។​ បណ្តាញ​ព័ត៌​មាន​​​យើង​ខ្ញុំ​នឹង​នៅ​បន្ត​ផ្តោត​ឯក​ទេស​​​លើ​​ការ​ផ្តល់​ព័ត៌​មាន​ស្តី​ពី​អចលន​ទ្រព្យដដែល​​ ដោយ​យើង​នឹង​បន្ត​​​ផលិត​ព័ត៌មាន​​​ស្តីពីទិន្ន​ន័យ​អចលន​ទ្រព្យដ៏​សំបូរបែប ​​និន្នា​ការ​អនាគតរបស់​ទី​ផ្សារ​ និង​បច្ចុប្បន្ន​ភាព​ទីផ្សារ​អចលនទ្រព្យ​តាម​ខណ្ឌ​ទាំង ១៤ នៅរាជធានី​​ភ្នំពេញ និង​ខេត្ត​ទាំង​ ២៤ នៅ​កម្ពុជា។ Z1 News បាន​​​​​សហ​ការ​ជា​មួយស្ថាប័ន​ស្រាវ​ជ្រាវ ​ក្រុម​ហ៊ុនឯកជន​ និង​ស្ថាប័ន​ឯ​កទេស​លើ​វិ​ស័យ​អចលន​ទ្រព្យធំៗ​ជា​ច្រើននៅ​កម្ពុជា ហើយ​តាម​រយៈ​កិច្ច​សហការ​នេះ​ Z1 News បាន​ក្លាយ​ជា​បណ្តាញព័ត៌មាន​ស្តី​ពី​​​​​វិ​ស័យ​អចលនទ្រព្យដ៏​គួរ​ឲ្យ​ទុក​ចិត្ត​បំ​ផុត​នៅ​កម្ពុជា។​ ​មិត្ត​អ្នក​អាន​អាច​​​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗពី​​បណ្តាញ​ព័ត៌មាន​