Tag: RENTKH.COM

Total 2 Posts

ការវិវត្តន៍នៃបច្ចេកវិទ្យាកំពុងផ្លាស់ប្តូរដំណើរការវិស័យអចលនទ្រព្យកម្ពុជា

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ​ប្រ​ព័ន្ធ​បច្ចេ​ក​វិទ្យាកំពុង​​ដើរ​តួ​នាទី​កាន់​តែ​ខ្លាំង​លើ​​ប្រ​តិ​បត្តិ​ការ​ប្រ​ចាំ​ថ្ងៃ​ក្នុងវិស័យអចលនទ្រព្យដែលបានសម្រួលដល់ប្រតិបត្តិករ និងអ្នករកស៊ីក្នុងវិស័យនេះ ហើយបានបង្កើតឱកាសថ្មីៗជាច្រើនដល់ម្ចាស់ទ្រព្យ។ នេះ​បើ​​តាម​ការ​បញ្ជាក់​ពី​​អ្នក​ជំ​នាញក្នុង​វិ​ស័យ​អចលនទ្រព្យ។ លោក នាក់ សមសែន សហស្ថាបនិកក្រុមហ៊ុន RENTKH.COM ដែលជាក្រុមហ៊ុនផ្តល់សេវាជួលអចលនទ្រព្យតាម វេបសាយ និង កម្មវិធីទូរស័ព្ទដៃ (Mobile App) បានឲ្យដឹងថា ការរីកចម្រើននៃបច្ចេកវិទ្យាបានដោះស្រាយបញ្ហាជាច្រើនដែលធ្លាប់មានក្នុង​វិស័យអចលនទ្រព្យ ដែលកន្លងមកការធ្វើប្រតិបត្តិការតាមបែបប្រពៃណីតែងត្រូវចំណាយពេលយូរ និងឆ្លងកាត់ដំណាក់កាលច្រើន និងស្មុគ្រស្មាញ។ លោកបន្តថា តាមរយៈភាពទំនើបនៃបច្ចេកវិទ្យានាពេលនេះ សាធារណៈជនអាចជួលអចលនទ្រព្យដោយងាយស្រួលជាងមុន ហើយក្នុងនោះកម្មវិធីរបស់ RENTKH.COM គឺជាដំណោះស្រាយល្អមួយ ដោយសារជាមជ្ឈមណ្ឌលអនឡាញមួយប្រមូលផ្តុំដោយអ្នកដាក់អចលនទ្រព្យជួល និងអ្នកចង់ជួលអចលនទ្រព្យ។