កំពត៖ ខេត្តកំពតកំពុងវិវត្តន៍ខ្លួនជាគោលដៅទេសចរណ៍កាន់តែទាក់ទាញ ជាពិសេសទេសចរណ៍ដែលផ្សាភ្ជាប់នឹងសម្រស់ឆ្នេរនិងធម្មជាតិ ស្របពេលក្រុមហ៊ុនទេសចរណ៍មួយបានចុះកិច្ចសហការជាមួយសហគមន៍អេកូទេសចរណ៍សំខាន់ៗបីដើម្បីនាំយកភ្ញៀវទេសចរទៅតំបន់នោះកាន់តែច្រើន។ នៅថ្ងៃសៅរ៍ទី ១១ ខែកក្កដាឆ្នាំ ២០២០ ក្រុមហ៊ុនទេសចរណ៍ឆាមមីង ខេមបូឌា ធួរ បានសម្រេចចុះអនុស្សារណៈយោគយល់គ្នាជាមួយសហគមន៍ទេសចរបីនៅខេត្តកំពតរួមមានសហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែ ចម្ការម្រេច La Plantation និងក្រុមហ៊ុនសមាគមស្រែអំបិលធម្មជាតិ។ ពិធីចុះកិច្ចសហការនេះត្រូវបានធ្វើឡើងនៅទីតាំងគម្រោងវីឡាលម្ហែកាយ Forest Harmony ដែលជាគម្រោងអភិវឌ្ឍន៍វីឡាលម្ហែកាយបែបធម្មជាតិ ៩០ វីឡាលើផ្ទៃដី ១៣ ហិកតាវីឡាស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចម្ងាយប្រមាណ ១៨គីឡូម៉ែត្រពីទីរួមខេត្តកំពត។ លោកប្រធានមន្ទីទេសចរណ៍ខេត្តកំពត សយ ស៊ីណុល បានលើកឡើងនៅក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នានេះថា៖
កិច្ចព្រមព្រៀងរបស់សហគមន៍ទេសចរណ៍ទាំងបីនេះនឹងធ្វើឲ្យខេត្តកំពតកាន់តែទាក់ទាញ
ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.