ភ្នំពេញ៖ តម្រូវការទីតាំងការិយាល័យទំនើបនឹងបន្តកើនឡើងខ្លាំងនាពេលខាងមុខ ដោយសារកំណើនសកម្មភាពពាណិជ្ជកម្ម និងការផ្លាស់ប្តូរការយល់ឃើញរបស់ពាណិជ្ជករទៅលើអត្ថប្រយោជន៍នៃអគារការិយាល័យស្តង់ដារ។ លោក Crispian Knowles អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Coldwell Banker Cambodia បានលើកឡើងថា តម្រូវការទីតាំងការិយាល័យទំនើបនឹងបន្តកើនឡើងខ្លាំងនាពេលខាងមុខ ដោយបានរួមចំណែកពីការបន្តរីកចម្រើននៃសកម្មភាពពាណិជ្ជកម្មពីក្រុមហ៊ុនក្នុងស្រុក និងបរទេសដែលចូលមកដាក់ទីតាំងនៅភ្នំពេញ។ លោកបន្តថា ការផ្លាស់ប្តូរទីតាំងធ្វើអាជីវកម្មពីផ្ទះល្វែង និង ផ្ទះវីឡា មកកាន់អគារការិយាល័យទំនើបក៏បន្តកើនឡើងផងដែរ ដែលកត្តានេះនឹងជំរុញកំណើនតម្រូវការការិយាល័យទំនើបនេះជាបន្តបន្ទាប់ទៀត។ លោកថ្លែងថា៖«យើងសង្កេតឃើញថាក្រុមហ៊ុនជួលទីតាំងធ្វើការិយាល័យបានប្តូរពីការត្រូវការផ្ទះល្វែង ឬ ផ្ទះវីឡាដើម្បីរៀបជាកន្លែងធ្វើការ មកដាក់ទីតាំងការិយាល័យនៅអគារពាណិជ្ជកម្មវិញ»។ លោកបន្តថា៖«យើងឃើញមានការផ្លាស់ប្តូរតម្រូវការទីតាំងធ្វើការិយាល័យពីទីតាំងធូរថ្លៃពីអគារកម្រិត C មកដាក់ទីតាំងនៅអគារកម្រិត A
តម្រូវការទីតាំងការិយាល័យទំនើបបន្តកើនឡើងដោយសារការយល់ឃើញថ្មីរបស់ពាណិជ្ជករ
ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.