ភ្នំពេញ៖ ចំនួនអ្នកដំណើរកាត់តាមអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុបានកើនឡើងយ៉ាងគម្ហក់កាលពីឆ្នាំ ២០១៩ ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប៉ះប៉ូវដល់ការធ្លាក់ចុះនៃចំនួនអ្នកដំណើរតាមអាកាសយានដ្ឋានសៀមរាប ដែលធ្លាប់ជាគោលដៅទេសចរដ៏សំខាន់។ របាយការណ៍របស់ក្រុមហ៊ុន Cambodia Airports ដែលជាប្រតិបត្តិករអាកាសយានដ្ឋានទាំងបីនៅកម្ពុជា ដែលចេញផ្សាយនៅរសៀលថ្ងៃចន្ទទី ២០ មករានេះបានបង្ហាញថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបបានទទួលអ្នកដំណើរឆ្លងកាត់ត្រឹមតែ ៣,៩ លាននាក់ប៉ុណ្ណោះកាលពីមួយឆ្នាំពេញ ឆ្នាំ ២០១៩ ដែលធ្លាក់ចុះ ១២ ភាគរយពីកាលពីឆ្នាំ ២០១៨។ តែយ៉ាងណាក៏ដោយ ការធ្លាក់ចុះនេះមិនបានធ្វើឲ្យចំនួនអ្នកដំណើរសរុបតាមអាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជាធ្លាក់ចុះទេ ដោយសារកម្ពុជាបានទទួលកំណើនអ្នកដំណើរតាមអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និង ជាពិសេសកំណើនយ៉ាងគម្ហក់ពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ។ យោងតាមរបាយការណ៍ដដែល អាកាសយានដ្ឋានភ្នំពេញទទួលបានអ្នកដំណើរឆ្លងកាត់សរុបជាង
ខេត្តព្រះសីហនុ បានជួយយោងខេត្តសៀមរាប ឲ្យកម្ពុជារក្សាបានកំណើនអ្នកដំណើរតាមអាកាស
ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.