បើទោះបីស្ថិតក្នុងកាលៈទេសៈជំងឺរាតត្បាតកូវីដ-១៩នៅបន្តកើតមានក្តី ប្រទេសកម្ពុជានៅតែជាទិសដៅដ៏ទាក់ទាញសម្រាប់អ្នកទិញអចលនទ្រព្យរបស់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនចិន វិនិយោគិនដទៃទៀតដែលមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ នៅក្នុងអត្ថបទស្រាវជ្រាវមួយរបស់គេហទំព័រ Juwai.com ជាក្រុមហ៊ុនអចលនទ្រព្យចិនដ៏ធំមួយដែលអនុញ្ញាតឱ្យវិនិយោគិនអាចបញ្ជាទិញ ឬស្វែងរកអចលនទ្រព្យនៅបរទេសតាមរយៈប្រព័ន្ធបច្ចេកវិទ្យា។ អត្ថបទស្រាវជ្រាវនេះបានឱ្យដឹងថាទីផ្សារលំនៅឋាននៅតែមានដំណើរការល្អ ជាពិសេសនៅរាជធានីភ្នំពេញតែម្តង ដែលជាទីកន្លែងដ៏ពេញនិយម និងទាក់ទាញសម្រាប់ជនជាតិបរទេស ដោយបន្តមានកំណើនវិនិយោគិនបរទេសមកពីហុង កុង ចិនដីគោក និងវិនិយោគិនបរទេសផ្សេងៗទៀតមកពីបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ខាងក្រោមនេះជាហេតុផលសំខាន់ៗដោយផ្អែកលើកត្តាប្រាំពីរចំនុច ដើម្បីបង្ហាញថាហតុអ្វីកម្ពុជា ជាទិសដៅទាក់ទាញសម្រាប់វិនិយោគអាស៊ីវិនិយោគលើវិស័យអចលនទ្រព្យ៖ 1) វឌ្ឍនភាពសេដ្ឋកិច្ច៖ ប្រទេសកម្ពុជាមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស នារយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដោយបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ ហើយគ្រោងនឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០។ សេដ្ឋកិច្ចកម្ពុជារក្សាបាននូវកំណើនថេរជាមធ្យម ៨ភាគរយ ដោយគិតចាប់ពីឆ្នាំ ១៩៩៨ រហូតដល់ឆ្នាំ២០១៨