ព្រះសីហនុ៖ ទោះបីជនជាតិចិនជាច្រើនបានចាកចេញពីខេត្តព្រះសីហនុបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចប់សពុលភាពអជ្ញាបណ្ណល្បែងអនឡាញត្រឹមដំណាច់ឆ្នាំ ២០១៩ កម្មករនិងអាជីវករចិនជាច្រើនផ្សេងទៀតបានសម្រេចនៅកម្ពុជាបន្តទៀតជាមួយនឹងសុទិដ្ឋិនិយមខ្ពស់ចំពោះអនាគតរបស់ពួកគេនាពេលខាងមុខ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានសេដ្ឋកិច្ចជប៉ុន Asian Nikkei Review។ Asian Nikkei Review បានរាយការណ៍ដោយផ្តោតជាចម្បងពីការចាកចេញរបស់ជនជាតិចិនពីខេត្តព្រះសីហនុ និងផលប៉ះពាល់ដល់ពាណិជ្ជករក្នុងស្រុកដូចជាការធ្លាក់ចុះយ៉ាងគម្ហក់នៃតម្លៃអាជីវកម្មជួលផ្ទះស្នាក់នៅ អាជីវកម្មជួលអគាពាណិជ្ជកម្ម និង ការកើនបន្ទុកបំណុលរបស់ពាណិជ្ជករក្នុងស្រុកដែលធ្លាប់ទទួលចំណូលខ្ពស់ពីវត្តមានចិនជាដើម។ តែទន្ទឹមនឹងការរាយការណ៍ពីផលប៉ះពាល់នេះ Nikkei Review ក៏បានសម្ភាសន៍ជនជាតិចិនដែលបន្តស្នាក់នៅបើទោះជាគ្មានអាជីវកម្មល្បែងអនឡាញ ហើយបានបញ្ជាក់ថាមានចំនួនច្រើនគួរសម។ ក្នុងចំណោមអ្នកសម្រេចបន្តស្នាក់នៅជាច្រើន លោក Ye Jiankang បានប្រាប់ Nikkei Review ថាលោកបានមកដល់ក្រុងព្រះសីហនុនៅខែកក្កដាជាមួយភរិយា។ លោកមានបំណងរកការងារធ្វើនៅក្នុងវិស័យសំណង់នាពេលដំបូង
ជនជាតិចិនដែលសម្រេចបន្តនៅក្រុងព្រះសីហនុមានសុទិដ្ឋិនិយមចំពោះអនាគតរបស់ពួកគេ
ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.