ភ្នំពេញ៖ ស្ថិតនៅប៉ែកខាងលិចនៃរាជធានីភ្នំពេញ ខណ្ឌកំបូលដែលទើបត្រូវបានបង្កើតឡើងកាលពីឆ្នាំ 2019 ត្រូវបានចាត់ទុកថាជាតំបន់ដែលមានសក្តានុពលខ្ពស់មួយក្នុងចំណោមតំបន់សក្តានុពលផ្សេងៗទៀតដើម្បីធ្វើការវិនិយោគលើវិស័យអចលនទ្រព្យជាពិសេសដីធ្លី។ នេះបើយោងតាមអ្នកជំនាញផ្នែកទីផ្សារដីធ្លី។ លោក អ៊ឹង ប៊ុនហួត ប្រធានសាខារបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌកំបូល ដែលជាក្រុមហ៊ុនអចលនទ្រព្យឯកទេសខាងដីធ្លី ទិញ-លក់-ជួល បានលើកឡើងពីកត្តាគន្លឹះ 4 សំខាន់ៗ ដែលជួយធ្វើឱ្យខណ្ឌដែលទើបត្រូវបានបង្កើតថ្មីនេះក្លាយតំបន់វិនិយោគដីធ្លីដែលអាចទទួលបានប្រាក់ចំណេញខ្ពស់ បើធៀបនឹងខណ្ឌមួយចំនួនទៀតនៅកៀកនឹងទីក្រុង។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗទាំង 4 ដែលគួរស្វែងយល់ពីសក្តានុពលអចលនទ្រព្យនៅខណ្ឌកំបូល៖ 1 – ជាតំបន់ជាយក្រុងដែលមានតម្លៃដីនៅទាប តែមានឱកាសចំណេញខ្ពស់ ខណ្ឌកំបូលជាតំបន់ស័ក្កសមសម្រាប់ការវិនិយោគដីធ្លីទាំងអ្នកមានប្រាក់ចំណូលទាប