អត្ថបទប្រែសម្រួល ភ្នំពេញ៖ ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិចជប៉ុន MinebeaMitsumi Inc នឹងផ្លាស់ប្តូរផ្នែកខ្លះនៃផលិតកម្មបង្កើតម៉ាស៊ីន និងឧបករណ៍ សម្រាប់វីដេអូហ្គេមរបស់ខ្លួនពីប្រទេសចិនមកកម្ពុជាវិញ ដើម្បីបញ្ចៀសភាពងាយរងគ្រោះដោយសារសង្រ្គាមពាណិជ្ជកម្មអាមេរិកនិងចិន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានជប៉ុន Kyodo កាលពីល្ងាចថ្ងៃពុធ។ គម្រោងនេះនឹងដំណើរការតាមរយៈការពង្រីកផលិតកម្មដែលមានស្រាប់នៅកម្ពុជា គឺក្រុមហ៊ុន Minebea (Cambodia) Co ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ MinebeaMitsumi Inc។ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានជប៉ុន Kyodo ក្រុមហ៊ុន MinebeaMitsumi នឹងធ្វើឱ្យប្រសើរឡើងនូវផលិតកម្មរោងចក្ររបស់ខ្លួនដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញហើយគ្រោងដំឡើងគ្រឿងបង្គុំវីដេអូហ្គេម ដើម្បីនាំចេញពេញសមត្ថភាពចាប់ពីឆ្នាំ ២០២០ តទៅ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន MinebeaMitsumi
ក្រុមហ៊ុនធំមួយរបស់ជប៉ុនសម្រេចផ្លាស់ប្តូរទីតាំងផលិតកម្មពីចិនមកកម្ពុជា
ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.