Tag: រោងចក្រ

Total 1 Posts

ខេត្ត​កំ​ពង់​ស្ពឺជាប់ចំណាត់លេខ ២ លើការ​វិនិយោគក្នុងខែ មករា ឆ្នាំ ២០២០​

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានផ្តល់​សិទ្ធវិនិយោគ​ដល់​គម្រោង​ស្នើរ​សុំ​បង្កើត​រោង​ចក្រ​ផលិត​កម្ម​ចំ​នួន ៨ កាល​ពី​ខែមករា ឆ្នាំ ២០២០​នេះ ដែល​មាន​ទុន​វិនិយោគ​សរុប​​​ចំ​នួន​ជិត ៣៩ លាន​ដុល្លារ ហើយ​​​អាច​បង្កើត​ការ​ងារថ្មី​​​ចំ​នួន​ ៥ ៧៨៨ នាក់។​ ក្នុង​ចំ​ណោម​ទី​តាំង​ស្នើរ​សុំ​វិនិយោគ​របស់​គម្រោង​ទាំង ៨ ខេត្ត​កំពង់​ស្ពឺ​គឺ​ជា​ទី​តាំង​ទាក់​ទាញ​មួយ​សម្រាប់​​​វិនិយោគិនដោយ​សារ​ក្នុង​ចំ​ណោម​គម្រោង​វិនិយោគ​ទាំង​ ៨ ទី​តាំង​រោង​ចក្រ​ដែល​ទទួល​បាន​សិទ្ធ​ពី​រដ្ឋាភិបាល​ចំ​នួន​ ៣ នឹង​ដាក់​ផលិត​កម្ម​នៅ​​​ខេត្ត​កំ​ពង់​ស្ពឺ ខណៈ​គម្រោងផ្សេង​ទៀត​​ស្ទើរ​ទាំង​អស់​​ដាក់​ទី​តាំង​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ ឬ ខេត្ត​កណ្តាល។ យោង​តាម​សេច​ក្តី​ជូន​ដំ​ណឹង​របស់ CDC ដែល​ចេញ​ផ្សាយ​តាម​គេហ​ទំ​ព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន គម្រោង​វិនិយោគ​ទាំង​ ៨​