Tag: ភ្នាក់ងារអចលនទ្រព្យ

Total 6 Posts

គន្លឹះទាំងនេះជួយអ្នកឲ្យជ្រើសរើសភ្នាក់ងារអចលនទ្រព្យបានត្រឹមត្រូវ និងសម្រេចការទិញ-លក់ងាយស្រួល

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ភាគីអ្នកលក់ និងអ្នកទិញអចលនទ្រព្យតែងតែស្ថិតនៅជំហរពីរផ្ទុយគ្នានៅពេលដែលនិយាយពីការទិញ-លក់អចលនទ្រព្យ។ ដើម្បីសម្រួលដល់ប្រតិបត្តិការទិញលក់ ភាគីទាំងពីរតែងត្រូវការភាគីកណ្តាលដ៏ល្អមួយ ដើម្បីសម្របសម្រួលដែលជាទូទៅ​គឺជាភ្នាក់ងារអចលនទ្រព្យដែលមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់។ ស្របពេលដែលចំនួនភ្នាក់ងារអចលនទ្រព្យកាន់តែច្រើនឡើង អតិថិជនជាច្រើនកំពុងមានការលំបាកក្នុងការសម្រេចចិត្តជ្រើសរើសភ្នាក់ងារណាមួយដែលល្អនិងមានជំនាញគ្រប់គ្រាន់។ ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដើម្បីជ្រើសរើសភ្នាក់ងារអចលនទ្រព្យត្រឹមត្រូវ៖ 1 – ជ្រើសរើសមនុស្ស មិនមែនបទពិសោធន៍៖ ជ្រើសរើសភ្នាក់ងារណាដែលធ្វើការឲ្យអ្នកនិងធ្វើជាមួយអ្នក កុំជ្រើសរើសភ្នាក់ងារដែលផ្អែកទៅលើបទពិសោធន៍តែមួយមុខគត់។ ការមានបទពិសោធន៍គឺជារឿងល្អ ប៉ុន្តែវាមិនមែនជាអ្វីៗគ្រប់យ៉ាងនោះទេ។ អ្នកអាចនឹងត្រូវចំណាយពេលច្រើនជាមួយភ្នាក់ងារមួយរូបនោះ ដូចនេះត្រូវរកមនុស្សដែលចុះសម្រុងគ្នា។ ជ្រើសរើសនរណាម្នាក់ដែលអាចទុកចិត្តបាន​ និងពិតប្រាកដ។​ ត្រូវជ្រើសរើសភ្នាក់ងារដែលពូកែនិយាយនិងចរចារ។ 2 – សុំការណែនាំពីម្ចាស់ផ្ទះមុនៗ៖ ទោះបីជាបច្ចេកវិទ្យាមានប្រយោជន៍ក្នុងការដើរស្វែងរកផ្ទះភាគច្រើនក៏ដោយ តែការជ្រើសរើសភ្នាក់ងារអចលនទ្រព្យត្រឹមត្រូវនៅតែជាជម្រើសរវាងមនុស្សនិងមនុស្ស។ ការណែនាំគឺជាវិធីល្អបំផុត។​ សាកសួរព័ត៌មានពីម្ចាស់ផ្ទះមុនៗ

គោលយុទ្ធសាស្រ្តអទិភាព 3 ដើម្បីក្លាយជាភ្នាក់ងារអចលនទ្រព្យជោគជ័យ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ក្រុងព្រះសីហនុ៖ ការរីកចម្រើននៃវិស័យអចលនទ្រព្យបានបង្កើតឱកាសវិនិយោគ និងឱកាសរីកចម្រើនដល់អ្នកប្រកបរបរក្នុងវិស័យនេះជាច្រើន ជាពិសេសអ្នកមានអាជីពជាភ្នាក់ងារអចលនទ្រព្យ។ នេះបើយោងតាមអ្នកជំនាញក្នុងវិស័យនេះ។​ លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា បានលើកឡើងនៅក្នុងវគ្គបណ្តុះភាពជោគជ័យ 3 800 នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់ខេត្តព្រះសីហនុ ពីចំណុចគន្លឹះ 3 ដើម្បីជំរុញភាពជោគជ័យក្នុងអាជីពជាភ្នាក់ងារអចលនទ្រព្យ។ ខាងក្រោមនេះជាចំណុចអទិភាពទាំង 3។ 1 – ក្រមសីលធម៌វិជ្ជាជីវៈ លោក ច្រឹក សុខនីម បានលើកឡើងថា គ្រប់មុខរបរអាជីវកម្មទាំងអស់ត្រូវមាននូវក្រមប្រតិបត្តិ រឺសីលធម៌វិជ្ជាជីវៈ ដើម្បីរក្សាដំណើរការអាជីវកម្មនោះ ឱ្យបានយូរអង្វែង។

បណ្តុះបណ្តាលជំនាញអចលនទ្រព្យតាម Online ដោយឥតគិតថ្លៃចាប់ផ្តើមជាលើកដំបូងនៅកម្ពុជា

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ក្រុមហ៊ុន Century 21 Zillion Holding ដែលជាក្រុមហ៊ុនអចលនទ្រព្យមានម៉ាកយីហោដើមពីសហរដ្ឋអាមេរិក និងមានឯកទេសខាងទិញលក់ដីធ្លី បានរៀបចំវគ្គបណ្តុះជំនាញអចលនទ្រព្យតាមអនឡាញជាលើកដំបូងនៅថ្ងៃសៅរ៍ទី ២៨ មីនានេះ​ក្រោមប្រធានបទ «គន្លឹះក្លាយជាភ្នាក់ងារអចលនទ្រព្យ​ជោគជ័យ»។ កម្មវិធីបណ្តុះបណ្តាលនៅថ្ងៃសៅរ៍នេះ ធ្វើឡើងដោយផ្តោតជាចម្បង​សម្រាប់ខេត្តសៀមរាប ដែលជាវគ្គបណ្តុះបណ្តាលមួយក្នុងគម្រោង «វគ្គបណ្តុះភាពជោគជ័យសម្រាប់ ៣ ៨០០ នាក់ដំបូងក្នុងវិស័យអចលនទ្រព្យ»របស់ក្រុមហ៊ុន។ បណ្តាញព័ត៌មានអចលនទ្រព្យ Z1news.net នឹងធ្វើការផ្សាយផ្ទាល់វគ្គបណ្តុះជំនាញ​នេះនៅគេហទំព័រ Facebook ផ្លូវការ (z1news) នៅថ្ងៃសៅរ៍ទី ២៨ ខែមីនាឆ្នាំ ២០២០ ។

អ្នកចូលរួមជិត៨០០នាក់ នឹងបោះជំហ៊ានព្រមគ្នាទៅរកភាពជោគជ័យក្នុងនាមជាភ្នាក់ងារអចលនទ្រព្យ ៣៨០០ នាក់ដំបូង នៅកម្ពុជា

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ​៖ សិក្ខា​សាលា ​បណ្តុះ​ភាព​ជោគជ័យសម្រាប់ ៣ ៨០០​ នាក់ដំបូង​ក្នុងវិស័យ​អចលនទ្រព្យ បាន​ទទួល​កា​រចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សាធារណៈជន​ដោយ​មាន​អ្នក​ចូល​រួមដល់​ទៅ​ជិត ៨០០​ នាក់ត្រឹមវគ្គដំ​បូង ហើយគ្រប់គ្នា​សម្រេច​ចិត្តព្រមគ្នា​ដើម្បី​ក្លាយ​ខ្លួន​ជា​ភ្នាក់​ងារ​អាជីព។ ក្រុម​ហ៊ុន Century 21 Zillion Holding នៅថ្ងៃពុធ ទី១៩ខែកុម្ភៈ ឆ្នាំ២០២០ បាន​រៀប​ចំវគ្គ«​បណ្តុះ​ភាព​ជោគជ័យសម្រាប់ ៣ ៨០០​ នាក់ដំបូង​ក្នុងវិស័យ​អចលនទ្រព្យ» ដោយមានការចែករំលែកចំណេះដឹងពីអ្នកជំនាញ ៧ រូបដើម្បី​តម្រង់​ទិស​ឲ្យក្លាយ​ជាភ្នាក់ងារអាជីព។ លោក​ស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិកា​ក្រុម​ហ៊ុន Century 21 Cambodia

នៅតែពីរថ្ងៃទៀតប៉ុណ្ណោះ!វគ្គបណ្តុះបណ្តាលនិងជ្រើសរើសភ្នាក់ងារអចលនទ្រព្យខ្នាត​ធំថ្ងៃ១៩ កុម្ភៈ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ សិក្ខា​សា​លា​ជ្រើស​រើស​ភ្នាក់​ងារអចលនទ្រព្យខ្នាត​​ធំមិន​ធ្លាប់​មាននៅ​កម្ពុជា​​​នឹង​ចូល​មក​ដល់​នៅ​រយៈ​ពេល​ត្រឹម​តែ​ពីរ​ថ្ងៃ​ទៀតប៉ុណ្ណោះ​ ដែល​កម្ម​វិ​ធីនេះ​​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធទី ១៩ ខែ​កុម្ភៈ​ឆ្នាំ ២០២០ នៅ​សណ្ឋាគារ​ភ្នំពេញ (Grand Ballroom)។ ក្រុមហ៊ុនអចលនទ្រព្យមានយីហោដើមពីអាមេរិក Century 21 Zillion Holding ត្រូវការ​ភ្នាក់ងារអចលន​ទ្រព្យ​ ៣ ៨០០ នាក់ ហើយ​បាន​រៀប​ចំ​សិក្ខា​សា​លា​៖​ «​បណ្តុះភាពជោគជ័យ​សម្រាប់ 3,800 នាក់ដំបូង​ក្នុងវិស័យអចលនទ្រព្យ»​ ដោយ​​បាន​អញ្ជើញ​​​វា​គ្មិន​​​ជំ​នាញផ្នែក​ផ្តល់​យោបល់​ខាង​អាជីព​ និង​កា​ងារ​​​​ល្បីៗ​នៅ​កម្ពុ​ជា​ចំ​នួ​​ន ៧ រូប​ ដើម្បី​ធ្វើ​ការចែក​រំ​លែក​ចំ​ណេះដឹង​។ ​ក្រុម​​​ការងារ​រៀប​ចំ​កម្ម​វិធី​បាន​ទទួល​​​បេក្ខជន​​​ចុះ​ឈ្មោះចូល​រួមដូច​​ការ​គ្រោង​ទុក ​ ដូច្នេះសូម​​​បង​ប្អូន​ដែល​បាន​ចុះ​ឈ្មោះរួ​ច​រាល់​​ត្រៀម​ខ្លួនឲ្យ​បាន​ល្អ​ដើម្បី​​ចូល​រួម​កម្ម​វិ​ធី​នេះ​នៅ​ថ្ងៃ​ទី

CVEA ដាក់​ផែន​ការ​​បង្កើនចំ​នួន​ធន​ធាន​មនុស្ស​ក្នុង​វិ​ស័យអចលនទ្រព្យ​​ (វីឌីអូខាងក្នុង)

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) នឹង​បន្ត​​​ផ្តោត​ជា​ចម្បង​ដល់​ការ​​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្សក្នុង​វិ​ស័យអចលនទ្រព្យ ហើយពង្រឹង​ការ​​​យក​ចិត្ត​ទុក​ដាក់​​អនុវត្តន៍​យុទ្ធសាស្រ្ត​អទិ​ភាព​បី​នៅ​ឆ្នាំ ២០២០នេះ។​   លោក​ ច្រឹក សុខនីម ប្រ​ធាន​ CVEA ​​បាន​បញ្ជាក់​ថាសមាគម​នឹង​បន្ត​ផ្តោត​យុទ្ធសាស្រ្ត​អទិ​ភាព​បីនៅ​ឆ្នាំ ២០២០ ដោយ​​ទី​មួយ​គឺ​​ធានា​ឲ្យ​មាន​ដំ​ណោះ​ស្រាយ​ជាអទិភាព​ចំ​ពោះ​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​របស់​សមាជិក ទី​ពីរ​ការ​បង្កើន​​ភាព​ងាយ​ស្រួល​ និង​គុណ​តម្លៃ​សម្រាប់​ការ​ចូល​រួម​របស់​សមាជិក​ភាព និងទី​បី​​​ការ​ពង្រីក​វប្បធម៌​នៃការ​ឲ្យ​តម្លៃការងារ​ជា​ក្រុម​ប្រ​កប​ដោយ​សម​ធម៌។ សូម​ទស្សនា​វីឌីអូ​ព័ត៌​មាន​លម្អិត​ពី​ការ​សម្រេច​បាន​របស់ CVEA កាល​ពីឆ្នាំ ២០១៩ និង​ផែន​ការ​យុទ្ធសាស្រ្ត​ឆ្នាំ ២០២០ ដូច​ខាង​ក្រោម។