Tag: ភ្ញៀវទេសចរ

Total 1 Posts

ខេត្តព្រះសីហនុ បានជួយយោងខេត្តសៀមរាប ឲ្យកម្ពុជារក្សាបានកំណើនអ្នកដំណើរតាមអាកាស

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ចំ​នួន​អ្នក​ដំ​ណើរ​កាត់​តាម​អា​កា​ស​យាន​ដ្ឋានអន្តរ​ជាតិ​ក្រុង​​ព្រះ​សី​ហនុបាន​កើន​ឡើង​យ៉ាង​គម្ហក់​​កាល​ពី​ឆ្នាំ ២០១៩ ហើយ​បាន​ដើរ​តួនា​ទី​យ៉ាង​សំខាន់​ក្នុង​ការ​​ប៉ះ​ប៉ូវ​ដល់​ការ​ធ្លាក់​ចុះ​នៃចំ​នួន​អ្នក​ដំណើរ​តាម​អាកាស​យាន​ដ្ឋាន​សៀម​រាប​ ដែល​ធ្លាប់​ជា​គោល​ដៅ​ទេស​ចរ​ដ៏​សំ​ខាន់។ ​ ​របាយ​ការណ៍​របស់​ក្រុម​ហ៊ុន​ Cambodia Airports ដែល​ជា​ប្រ​តិ​បត្តិ​ករ​អាកា​ស​យាន​ដ្ឋាន​ទាំង​បី​នៅ​កម្ពុជា ដែល​ចេញ​ផ្សាយ​នៅរសៀល​​ថ្ងៃ​ចន្ទទី ២០ មករា​នេះបាន​បង្ហាញ​ថា​ អាកាស​យាន​ដ្ឋានអន្ត​រជាតិ​​សៀម​រាបបាន​ទទួល​អ្នក​ដំ​ណើរ​ឆ្លង​កាត់​ត្រឹម​តែ ៣,៩​ លាន​នាក់​ប៉ុណ្ណោះ​កាល​ពី​មួយ​ឆ្នាំពេញ ឆ្នាំ ២០១៩ ដែល​ធ្លាក់​ចុះ​ ១២ ភាគ​រយ​ពី​កាល​ពី​ឆ្នាំ ២០១៨។ ​ តែ​យ៉ាង​ណា​ក៏​ដោយ ការ​ធ្លាក់​ចុះ​នេះ​មិន​បាន​ធ្វើ​ឲ្យ​ចំ​នួន​អ្នក​ដំ​ណើរសរុប​តាម​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​នៅ​កម្ពុជា​ធ្លាក់​ចុះ​ទេ ដោយ​សារ​កម្ពុជា​​បាន​ទទួល​​​កំណើន​អ្នក​ដំណើរតាម​អាកាស​យាន្ត​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ និង ជា​ពិ​សេស​កំណើន​យ៉ាង​គម្ហក់​ពី​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ក្រុង​ព្រះ​សីហនុ។ យោង​តាម​របាយ​ការណ៍​ដ​ដែល អាកា​ស​យាន​ដ្ឋាន​ភ្នំពេញ​ទទួល​បាន​​​អ្នក​ដំ​ណើរ​ឆ្លង​កាត់​សរុបជាង