Tag: បាងកក

Total 1 Posts

ខុនដូមិនមានអ្នកជួលកើនដល់ជាង ១០ ម៉ឺនយូនីត ហើយនឹងបន្តកើនឡើងទៀត

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

បាងកកប៉ុស្តិ៍ បាងកក​៖ ទីផ្សារខុនដូនៅទីក្រុងបាងកកដែលជាទីពេញនិយមសម្រាប់វិនិយោគិនជនជាតិចិន កំពុងប្រឈមនឹងស្ថានភាពកាន់តែលំបាក ដោយសារការរាលដាលមេរោគឆ្លងថ្មី Covid-19 ហើយបានធ្វើឲ្យអ្នកទិញងាកចេញពីទីផ្សារនេះ។ អ្នកទិញជាជនបរទេសអាចមានត្រឹមតែ ១០ ភាគរយប៉ុណ្ណោះនៃការទិញនៅឆ្នាំ ២០២០ ពោលគឺធ្លាក់ចុះជាងកាលពី ២ ឆ្នាំមុនដែលធ្លាប់មានដល់ទៅ ១ ភាគ ៥ (ឬ ២០ ភាគរយ)។ នេះបើយោងតាមស្ថាប័នពិគ្រោះយោបល់ផ្នែកអចលនៈទ្រព្យ Agency for Real Estate Affairs  អ្នកទិញដែលជាជនជាតិចិនធ្លាប់ជាចំណែកដ៏ធំនៃចំនួនអ្នកទិញខុនដូជាជនបរទេស ប៉ុន្តែឥឡូវបានធ្លាក់ចុះ ដោយសារការទប់ស្កាត់ការធ្វើដំណើរនិងការប៉ះពាល់នៃសេដ្ឋកិច្ចចិនដែលបង្កឡើងដោយជំងឺ Covid-19។