Tag: ធនាគារជាតិ

Total 2 Posts

កម្ចីទិញផ្ទះដែលផ្តល់ឲ្យដោយធនាគារបានកើនដល់ ៣ ពាន់លានដុល្លារ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ កម្ចីទិញផ្ទះដែលផ្តល់ឲ្យដោយគ្រឹះស្ថានធនាគារនៅកម្ពុជាបានកើនដល់ចំនួន ៣ ពាន់លានដុល្លារ គិតត្រឹមដំណាច់ខែមិថុនាឆ្នាំ ២០២០។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១​ឆ្នាំ ២០២០ របស់ធនាគារជាតិនៃកម្ពុជា (NBC)។ របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថាទំហំកម្ចីសរុបដែលគ្រឹះស្ថានធនាគារនៅកម្ពុជាបានផ្តល់ឲ្យទៅអតិថិជននៅត្រឹមដំណាច់ខែមិថុនាឆ្នាំនេះមានចំនួនសរុប​ ២៦,៧ ពាន់លានដុល្លារ ហើយក្នុងនោះកម្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនមានចំណែក ១១,៦ ភាគរយនៃកម្ចីសរុប។ ភាគរយនេះស្មើនឹងចំនួនទឹកប្រាក់ប្រមាណ ៣ ពាន់លានដុល្លារ។ កម្ចីទិញផ្ទះនេះបានចែកចេញដាច់ដោយឡែកពីកម្ចីដែលធនាគារផ្តល់ទៅសម្រាប់វិស័យសំណង់ដែលស្មើនឹង ៩,២ ភាគរយនៃកម្ចីសរុប ខណៈដែលកម្ចីសម្រាប់ការជួញដូរអចលនទ្រព្យ (ផ្តល់ទៅឲ្យក្រុមហ៊ុនអចលនទ្រព្យ ឬសកម្មភាពពាក់ព័ន្ធនានា) ស្មើនឹង ៨ ភាគរយ

អន្តរាគមន៍របស់ធនាគារជាតិនៃកម្ពុជាលើការប្រាក់កម្ចីនៅតែមិនសូវមានប្រសិទ្ធភាព

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ លោកស្រី ជា សិរី ដែលជាឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា នៅថ្ងៃសុក្រទី ៣ មេសាឆ្នាំ ២០២០ នេះ​បានពន្យល់ពីវិធានការមួយចំនួនដែលធនាគារកណ្តាលរបស់កម្ពុជាបានអនុវត្តន៍ និងមូលហេតុដែលអន្តរាគមន៍កន្លងមកមិនទាន់មានប្រសិទ្ធភាពលើអត្រាការប្រាក់កម្ចី។ យោងតាមការរៀបរាប់របស់លោកស្រី ជា សិរី ធនាគារកណ្តាលតាមបណ្តាប្រទេសមួយចំនួនធំ តែងតែធ្វើអន្តរាគមន៍ក្នុងពេលដែលប្រទេសជួបវិបត្តិសេដ្ឋកិច្ចតាមរយៈ​ការ​បញ្ចុះអាត្រាការប្រាក់ដែលខ្លួនឱ្យធនាគារពាណិជ្ជខ្ចីដែលអាត្រានេះនឹងជះឥទ្ធិពលដល់អាត្រាការប្រាក់ ដែលធនាគារ​ពាណិជ្ជ​យកពីអតិថិជនតាមរយៈឥណទាន។ កាលណា​សេដ្ឋកិច្ច​ជួបបញ្ហា ធនាគារកណ្តាលនឹងទម្លាក់អាត្រាការប្រាក់ដើម្បី​ជួយ​ជំរុញធនាគារពាណិជ្ជឱ្យបន្តផ្តល់កម្ចីដល់សាធារណជនក្នុងតម្លៃទាបក្នុងគោលបំណងជំរុញការចាយវាយផ្សេងៗ ដែល​នឹងជំរុញ​ការផលិតបន្ថែម និងការវិនិយោគ។ នៅកម្ពុជា ធនាគារជាតិនៃកម្ពុជា ក្នុងនាមជាធនាគារកណ្តាលរបស់ប្រទេស ក៏បានអនុវត្តវិធានការនេះដែរ ប៉ុន្តែប្រសិទ្ធភាពនៅមានកម្រិត។ បានន័យថា ពេលធនាគារជាតិនៃកម្ពុជា​ទម្លាក់​អាត្រាការប្រាក់​ដែលខ្លួនផ្តល់ឱ្យធនាគារពាណិជ្ជ អាត្រាទាបនេះបាន​ត្រឹម​តែជះ​ឥទ្ធិពលដល់កម្ចីជាប្រាក់រៀលតែប៉ុណ្ណោះ