Tag: ទីផ្សារដីធ្លី មណ្ឌលគិរី អចលនទ្រព្យ

Total 4 Posts

ក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិចុះផ្តល់ការងារដល់ផ្ទះអ្នកខេត្តមណ្ឌលគិរី និងរតនគិរី

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ក្រុមហ៊ុន Century 21 Zillion Holding ដែលជាក្រុមហ៊ុន​ដំបូងគេ​​ផ្តល់​ការងារក្នុងវិស័យអចលនទ្រព្យទៅដល់ភូមិ ឃុំ ស្រុកនៃប្រទេសកម្ពុជា នឹងធ្វើដំណើរទៅដល់ខេត្តរតនគិរី និង មណ្ឌលគិរី នៅថ្ងៃទី ២៣ និង ២៤ ខែមករាឆ្នាំ ២០២១នេះ ដើម្បី​ផ្តល់ឱកាសការងារ និងវិនិយោគ​ដល់អ្នកស្រលាញ់អាជីពក្នុងវិស័យអចលនទ្រព្យ

គម្រោងវិនិយោគរីហ្សតកំពុងបង្កើនសក្តានុពលទីផ្សារដីធ្លីខេត្តមណ្ឌលគិរី  

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ចំនួនគម្រោងភិវឌ្ឍរីហ្សតដែលបម្រើ​ដល់វិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរិបានកើនដល់ជាង១០គម្រោង ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ជែលកំពុងជួយបង្កើនសក្តានុពលទីផ្សារដីធ្លីក្នុងខេត្តនេះផងដែរ។ នេះបើតាមអ្នកឯកទេស​ដីធ្លីប្រចាំខេត្តមណ្ឌលគិរី

ពេលផែនការមេនេះដាក់ឲ្យអនុវត្ត ខេត្តមណ្ឌលគិរីនឹងមានទីក្រុងពហុបំណងដ៏គួរឲ្យចាប់អារម្មណ៍

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានដាក់ផែនការអភិវឌ្ឍ​ក្រុងសែនមនោរម្យក្នុងខេត្តមណ្ឌលគិរី ប្រែក្លាយទៅជាតំបន់អភិ​វឌ្ឍន៍ពហុបំណង ដើម្បីឆ្លើយតបទៅនឹង​កំណើននៃការមកដល់របស់ភ្ញៀវទេសចរណ៍នាពេលអនាគត។ នេះបើតាមផែនការអភិវឌ្ឍរបស់ក្រសួងទេសចរណ៍។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុងសែន​មនោរម្យ​ឋិតនៅក្នុងចំណោមប៉ូលទេសចរណ៍ធំៗទាំង៦កន្លែងក្នុងខេត្តមណ្ឌលគិរី ដែលត្រូវបានដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ឆ្នាំ២០២០-២០៣៥ របស់ខេត្តនៅភូមិភាគឦសានមួយនេះ។ ឯកឧត្តម ថោង​ ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា៖ «តាមរយៈផែនការមេអភិវឌ្ឍន៍ទេសចរណ៍នេះនឹងជួយជំរុញវិស័យទេសចរណ៍ខេត្តមណ្ឌលគិរីឱ្យកាន់តែមានភាពទាក់ទាញ ដោយរំពឹងថាខេត្តនេះអាចទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ៩០ម៉ឺន​នាក់ និងភ្ញៀវទេសចរក្នុងស្រុក២លាននាក់នៅត្រឹម​ឆ្នាំ២០៣៥»។​ ឯកឧត្តមបានគូសបញ្ជាក់ថា ដើម្បីឈានទៅសម្រេចគោលដៅនេះ ប៉ូលទេសចរណ៍ធំៗចំនួន៦ ត្រូវបានបែងចែកទៅតាមទីតាំងភូមិសាស្ត្រ និងសក្ដានុពលផ្សេងគ្នាៗ​ដូចជា៖ តំបន់ក្រុងសែនមនោរម្យ នឹងអភិវឌ្ឍទៅជាតំបន់អភិវឌ្ឍន៍ពហុបំណង ដែលមានសកម្មភាពកម្សាន្តផ្សេងៗមានលក្ខណៈសម្បូរបែប តំបន់អាកាសយានដ្ឋានមណ្ឌលគិរីឋិតក្នុងស្រុកអូររាំង​ នឹងត្រូវអភិវឌ្ឍជាទីក្រុងរណបនៃក្រុងសែនមនោរម្យ

ទីផ្សារដីធ្លីក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីកើនជាងពីរដង រយៈពេល២ឆ្នាំចុងក្រោយនេះ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ខេត្តមណ្ឌលគិរី៖  ស្ថានភាពទីផ្សារដីធ្លីក្នុងក្រុង​សែនមនោរម្យ នៃខេត្តមណ្ឌលគិរីនារយៈពេលជិតពីរឆ្នាំចុងក្រោយនេះបានកើនឡើងជាងពីរដង។ នេះបើតាមអ្នកឯកទេស​ដីធ្លីប្រចាំខេត្តមណ្ឌលគិរី។ លោក មាឃ  រិទ្ធីជ័យ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគិរី បានឱ្យដឹងថា ទីផ្សារដីធ្លីនៅក្រុងសែនមនោរម្យក្នុងឆ្នាំ២០១៨ មានតម្លៃដាក់លក់ជាមធ្យមចន្លោះពី១ម៉ឺនដុល្លារ ទៅ២ម៉ឺនដុល្លារ ក្នុងមួយម៉ែត្រដើរ។ ប៉ុន្តែតម្លៃនេះបានឡើងដល់ចន្លោះពី ២ម៉ឺន២ពាន់ដុល្លារ ដល់ ៣ម៉ឺន៥ពាន់ដុល្លារក្នុងមួយម៉ែត្រដើរបើគិតមកដល់បច្ចុប្បន្ន ដែលតម្លៃនេះកើនឡើងជាងពីរដង បើធៀបនឹងឆ្នាំ២០១៨។ សម្រាប់ទំហំដីក្បាលដីមួយម៉ែត្រដើរនេះគឺមានបណ្តោយជាមធ្យមចន្លោះពី ៤០ទៅ១០០ ម៉ែត្រ។ ចំណែកឯតម្លៃវិញគឺអាស្រ័យលើទីតាំងនៃដី ដូចជាទីតាំងដីនៅកណ្តាលក្រុង (តំបន់ក្បែរៗផ្សារ)