Tag: តាកែវ

Total 2 Posts

គម្រោងវិនិយោគលើវិស័យឧស្សាហកម្មកំពុងរួមចំណែកបង្កើនទីផ្សារដីធ្លីក្នុងខេត្តតាកែវ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ខេត្តតាកែវ៖ រោងចក្រសហគ្រាសខ្នាតតូច និងខ្នាតធំសរុប ៣០៣ កន្លែងកំពុងប្រតិបត្តិការនៅទូទាំងខេត្តតាកែវនាពេលបច្ចុប្បន្ន ហើយរំពឹងថាការវិនិយោគលើវិស័យឧស្សាហកម្មនេះនឹងកើនឡើងថែមទៀតដែលនឹងរួមចំណែកដ៏សំខាន់ដល់ការវិនិយោគដីធ្លីក្នុងខេត្តតាកែវ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដតាកែវ កាលពីចុងសប្តាហ៍មុន ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានឱ្យដឹងថារោងចក្រឧស្សហកម្មទាំងនេះកំពុងផ្តល់ឱកាសការងារដល់ប្រជាជនប្រមាណ ៥ ម៉ឺន៦ ពាន់នាក់។ វិស័យឧស្សាហកម្មនេះ កំពុងដើរតួរនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត។ ឯកឧត្តមថ្លែងថា៖«ឧស្សាហកម្មកាត់ដេរ ជាវិស័យសក្តានុពលមួយរបស់ខេត្ត ក្នុងចំណោមវិស័យដទៃទៀត ដែលរដ្ឋបាលខេត្តខិតខំជំរុញឲ្យកាន់តែរីកចម្រើនជាលំដាប់តាមរយៈការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា និងបរិយាកាសវិនិយោគជាដើម»។ យោងតាមតួរលេខពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាប់ពីខែមករា ដល់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០

ផ្លូវតភ្ជាប់ខេត្តតាកែវ និងភ្នំពេញនឹងជួសជុលឲ្យកាន់តែទំនើបឡើង

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ សម្តេចនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន នឹង​បើក​ការ​ដ្ឋាន​សាង​សង់​ធ្វើ​ឲ្យ​ប្រសើរ​ឡើងផ្លូវ​ជាតិ​ពីរ​​ខ្សែ​គឺ​ផ្លូវ​ជាតិលេខ ២ និង​លេខ ២២ នា​ថ្ងៃ​ទី ១១ កុម្ភៈ​ឆ្នាំ២០២០​ខាង​មុខ ដែល​នឹង​​ធ្វើ​ឲ្យការ​ត​ភ្ជាប់​ខេត្ត​តា​កែវ និង​ភ្នំពេញ​​កាន់​តែល្អ​​ឡើង​សម្រាប់​ចរាចរណ៍​មនុស្ស​ និង​ទំ​និញ។ ផ្លូវ​​​ទាំង​ពីរ​ខ្សែ​នេះ​ជា​ផ្លូវ​សេដ្ឋ​កិច្ច និង​ទេសចរ​​ដ៏​សំ​ខាន់​​​សម្រាប់​កម្ពុជា​ ដោយសារ​ងាយ​ស្រួល​ត​​​ភ្ជាប់បន្ត​ទៅ​ព្រំ​ដែនកម្ពុជា​-វៀតណាម​សម្រាប់​ចរាចរណ៍​ទំ​និញ ឬ​​ភ្ជាប់​បន្ត​ទៅ​ខេត្ត​ជាប់​​សមុទ្រ​គឺ​ខេត្ត​កំ​ពត​ដែល​កំ​ពុង​មាន​ភាព​សកម្ម​​ទាំង​វិ​ស័យ​​ពាណិជ្ជ​កម្ម​ និង​ទេសចរ។ ​​ យោង​តាម​សេចក្តីជូនដំ​ណឹង​របស់​ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន ផ្លូវ​ជាតិ​ទាំង​ពីរ​នេះ​បូក​បញ្ចូល​គ្នា​មាន​ប្រ​វែង​ជាង ៧០ គី​ឡូម៉ែត្រ​ដែល​ក្នុង​នោះ​​ផ្លូវជាតិលេខ ២ មានប្រវែងសរុបចំនួន៦២,៥៦គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ-អូរចំបក់ ដល់រង្វង់មូលក្រុងដូនកែវ​ខេត្តតាកែវ ខណៈ​​ផ្លូវជាតិលេខ