Tag: ដំណើរកម្សាន្ត

Total 1 Posts

ក្រុមហ៊ុន វីត្រាស់ អឹព្រេហ្សល ផ្សាភ្ជាប់ដំណើរកម្សាន្តទៅ​នឹង​ការពង្រឹងសាមគ្គីភាព និងកាពារបរិស្ថាន

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

កំពង់ស្ពឺ៖ ក្រុមហ៊ុន វីត្រាស់ អឹព្រេហ្សល ខូអិលធីឌី ដែលជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា បានរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំ ២០១៩ រយៈពេលពីរថ្ងៃ ​ដើម្បីបង្កើនភាពសប្បាយរីករាយ និង ពង្រឹងសាមគ្គីភាពរវាងបុគ្គលិកក្នុងក្រុមហ៊ុន។ ដំណើរកម្សាន្តដែលមានអ្នកចូលរួមចំនួន ៦៤ នាក់បានប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ដល់ ១៥ ខែធ្នូឆ្នាំ ២០១៩។ ថ្នាក់​ដឹក​នាំ​បាន​កំ​ណត់​​​​ពេល​វេលា​​​ចេញដំ​ណើរ​​នា​​វេលាជិតភ្លឺ ហើយ​​អ្នកចូលរួមទាំងអស់បានគោរពពេលវេលាយ៉ាងខ្ជាប់ខ្ជួន ដែល​សកម្មភាពនេះបានឆ្លុះបញ្ចាំងពីការតាំងចិត្តខ្ពស់របស់បុគ្គលិកក្រុមហ៊ុន ដែល​ម្នាក់ៗ​បានបំពេញកាងារប្រកបដោយទំនួលខុសត្រូវខ្ពស់ និងការសហការគ្នាបានល្អ។ នេះ​បើ​យោង​តាម​លោក លោក ភិន​ សុធារ​ នាយកផ្នែកវាយតម្លៃអចលន​ទ្រព្យ​នៃក្រុមហ៊ុន