Tag: ជំនួញដីធ្លី

Total 2 Posts

គម្រោងវិនិយោគលើវិស័យឧស្សាហកម្មកំពុងរួមចំណែកបង្កើនទីផ្សារដីធ្លីក្នុងខេត្តតាកែវ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ខេត្តតាកែវ៖ រោងចក្រសហគ្រាសខ្នាតតូច និងខ្នាតធំសរុប ៣០៣ កន្លែងកំពុងប្រតិបត្តិការនៅទូទាំងខេត្តតាកែវនាពេលបច្ចុប្បន្ន ហើយរំពឹងថាការវិនិយោគលើវិស័យឧស្សាហកម្មនេះនឹងកើនឡើងថែមទៀតដែលនឹងរួមចំណែកដ៏សំខាន់ដល់ការវិនិយោគដីធ្លីក្នុងខេត្តតាកែវ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដតាកែវ កាលពីចុងសប្តាហ៍មុន ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានឱ្យដឹងថារោងចក្រឧស្សហកម្មទាំងនេះកំពុងផ្តល់ឱកាសការងារដល់ប្រជាជនប្រមាណ ៥ ម៉ឺន៦ ពាន់នាក់។ វិស័យឧស្សាហកម្មនេះ កំពុងដើរតួរនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត។ ឯកឧត្តមថ្លែងថា៖«ឧស្សាហកម្មកាត់ដេរ ជាវិស័យសក្តានុពលមួយរបស់ខេត្ត ក្នុងចំណោមវិស័យដទៃទៀត ដែលរដ្ឋបាលខេត្តខិតខំជំរុញឲ្យកាន់តែរីកចម្រើនជាលំដាប់តាមរយៈការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា និងបរិយាកាសវិនិយោគជាដើម»។ យោងតាមតួរលេខពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាប់ពីខែមករា ដល់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០

អ្នកជំនាញប្រាប់ពីមូលហេតុចម្បងៗបីដែលអ្នករកស៊ីអចលនទ្រព្យមួយចំនួនទិញ-លក់ជាប់គាំង

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ វិស័យអចលនទ្រព្យកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងនៅជាងមួយទសវត្សរ៍ចុងក្រោយ ដែលបានធ្វើឲ្យជីវភាពអ្នករកស៊ីក្នុងវិស័យនេះជាច្រើនបានកែលម្អជាបន្តបន្ទាប់។ តម្លៃអចលនទ្រព្យស្ទើរគ្រប់ប្រភេទបានកើនឡើង ហើយសកម្មភាពទិញ-លក់ ក៏មានភាពមមាញឹក។ តែយ៉ាងណាក៏ដោយ អ្នករកស៊ីទិញ-លក់អចលនទ្រព្យមួយចំនួនក៏ជួបប្រទះការជាប់គាំងដែរ ​ហើយបានប៉ះពាល់ដល់លំហូរសាច់ប្រាក់របស់ពួកគេ។ នេះបើយោងតាមអ្នកជំនាញផ្នែកអចលនទ្រព្យ។​ នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Z1 News នៅថ្ងៃទី ២៩ មេសា ឆ្នាំ ២០២០នេះ លោក កាង សុធី ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Century 21 Land Station បានបញ្ជាក់ថាការទិញលក់អចលនទ្រព្យដែលជាប់គាំងកន្លងមកគឺដោយសារមូលហេតុចម្បងៗ 3។ ខាងក្រោមនេះគឺជាមូលហេតុទាំងនោះ៖ 1​-