ភ្នំពេញ៖ ភ្ញៀវទេសចរពីប្រទេសលោកខាងលិច និងភ្ញៀវទេសចរក្នុងស្រុក កំពុងចាប់ផ្តើមងាកមកកម្សាន្តនៅខេត្តព្រះសីហនុវិញហើយ បន្ទាប់ពីចិនលេងល្បែងបានសម្រុកចេញយ៉ាងគម្ហក់ ហើយបានធ្វើឲ្យសណ្តាប់ធ្នាប់ និងតម្លៃស្នាក់នៅហូបចុកនៅខេត្តជាប់សមុទ្រមួយនេះមានភាពល្អវិញ។ នេះបើយោងតាមអ្នកអង្កេតពីការប្រែប្រួលស្ថានភាពរស់នៅ និងពាណិជ្ជកម្មនៅខេត្តព្រះសីហនុ។ លោក អ៊ឹម សេងហួ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding 25 ខេត្តក្រុង ប្រចាំខេត្តព្រះសីហនុ បានលើកឡើងថា ខេត្តដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជាមួយនេះ កំពុងទទួលបានភ្ញៀវទេសចរពីប្រទេសលោកខាងលិចវិញហើយគិតចាប់ពីដើមខែមករាឆ្នាំ ២០២០នេះមក បន្ទាប់ពីក្រុមភ្ញៀវអន្តរជាតិទាំងនេះបានអវត្តមានស្ទើរទាំងស្រុងពេលចំនួនជនជាតិចិនកើនឡើងខ្លាំងចន្លោះឆ្នាំ ២០១៨ ដល់ ២០១៩។ លោកបញ្ជាក់ថា៖«តាមផ្ទះសំណាក់
ភ្ញៀវពីប្រទេសលោកខាងលិចចាប់ផ្តើមកើនឡើងវិញហើយបន្ទាប់ពីចិនអ្នកលេងល្បែងចាកចេញ
ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.