ព្រះសីហនុ៖ គម្រោងស្ថាបនាផ្លូវ ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ដែលចំណាយទឹកប្រាក់ ៣០០ លានដុល្លារ បានសម្រេចស្ទើរទាំងស្រុងហើយគិតមកទល់ពេលនេះ ដែលកំពុងធ្វើឲ្យទីក្រុងកំពង់ផែរបស់កម្ពុជាមួយនេះកាន់តែទាក់ទាញសម្រាប់គម្រោងពាណិជ្ជកម្មធំៗ។ ការវិវត្តន៍នេះបានទាក់ទាញចំណាប់អារម្មណ៍ក្រុមហ៊ុនធំៗជាច្រើន ហើយជាក់ស្តែងក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកមួយបានជ្រើសរើសខេត្តព្រះសីហនុជាទីតាំងចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយចំណេះដឹងផ្នែកអចលនទ្រព្យនៅថ្ងៃសុក្រសប្តាហ៍ក្រោយនេះ។ សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីថ្ងៃ១៧ កក្កដាឆ្នាំ ២០២០ បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ផ្លូវទ្រង់ទ្រាយធំនេះសម្រេចបានការចាក់ប៉េតុង ៩៩.៩២ ភាគរយគិតត្រឹមថ្ងៃទី ១៧ កក្កដា។ ខណៈដែលការដាក់លូសម្រេចបានជាស្ថាពរ និងហេដ្ឋាសម័្ពន្ធផ្សេងៗកំពុងបង្កើនល្បឿនដើម្បីបញ្ចប់តាមការគ្រោងទុក។ គម្រោងស្ថាបនាផ្លូវនេះនឹងរួមចំណែកប្រែក្លាយខេត្តមួយនេះជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពតាមរយៈការអភិវឌ្ឍទីក្រុងទំនើប ការៀបចំជាតំបន់សេដ្ឋកិច្ចពិសេសគម្រូពហុបំណង និងការរៀបចំជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើបជាដើម។ ការវិវត្តន៍ដ៏ល្អនេះ រួមផ្សំនឹងសក្តានុពលខ្ពស់របស់ខេត្តព្រះសីហនុ បានទាក់ទាញក្រុមហ៊ុនអចលនទ្រព្យយីហោដើមពីអាមេរិក
គម្រោងស្ថាបនាផ្លូវ ៣៤ ខ្សែក្នុងក្រុងព្រះសីហនុដែលសម្រេចស្ទើរទាំងស្រុងទាក់ទាញក្រុមហ៊ុនអចលនទ្រព្យយីហោដើមពីអាមេរិក
ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.