ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃអង្គារទី ២៨ មករា ឆ្នាំ ២០២០បានចាប់ផ្តើមសាងសង់អគារទីស្តីការថ្មីរបស់ខ្លួនដែលមានទីតាំងនៅខណ្ឌសែនសុខ ជាទីដែលអ្នកជំនាញផ្នែកអចលនទ្រព្យបានលើកឡើងថាកំពុងមានការរីកចម្រើនខ្លាំងជាងគេនៅភ្នំពេញផ្នែកទីផ្សារដីធ្លី។ ទីស្តីការថ្មីនេះមានទីតាំងនៅជាប់ក្លោងទ្វារគម្រោងក្រុងរណប ហ្រ្គេន ភ្នំពេញ ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដែលគម្រោង ហ្រ្គេន ភ្នំពេញទាំងមូល ទើបត្រូវបានក្រុមហ៊ុន ជីប ម៉ុងលែនទិញយកកាលពីចុងឆ្នាំ ២០១៩ កន្លងទៅ។ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានទីស្តីការថ្មីនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម
ក្រសួងរៀបចំដែនដីសង់ទីស្តីការថ្មីលើទីតាំងដែលមានការអភិវឌ្ឍខ្លាំង
ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.