Tag: កំ​ពត

Total 4 Posts

កិច្ចព្រមព្រៀងរបស់សហគមន៍ទេសចរណ៍ទាំងបីនេះនឹងធ្វើឲ្យខេត្តកំពតកាន់តែទាក់ទាញ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

កំពត៖ ខេត្តកំពតកំពុងវិវត្តន៍ខ្លួនជាគោលដៅទេសចរណ៍កាន់តែទាក់ទាញ ជាពិសេសទេសចរណ៍ដែលផ្សាភ្ជាប់នឹងសម្រស់ឆ្នេរនិងធម្មជាតិ ស្របពេលក្រុមហ៊ុនទេសចរណ៍មួយបានចុះកិច្ចសហការជាមួយសហគមន៍អេកូទេសចរណ៍សំខាន់ៗបីដើម្បីនាំយកភ្ញៀវទេសចរទៅតំបន់នោះកាន់តែច្រើន។ នៅថ្ងៃសៅរ៍ទី ១១ ខែកក្កដាឆ្នាំ ២០២០ ក្រុមហ៊ុនទេសចរណ៍ឆាមមីង ខេមបូឌា ធួរ បានសម្រេចចុះអនុស្សារណៈយោគយល់គ្នាជាមួយសហគមន៍ទេសចរបីនៅខេត្តកំពតរួមមានសហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែ ចម្ការម្រេច La Plantation និងក្រុមហ៊ុនសមាគមស្រែអំបិលធម្មជាតិ។ ពិធីចុះកិច្ចសហការ​នេះត្រូវបានធ្វើឡើងនៅទីតាំងគម្រោងវីឡាលម្ហែកាយ Forest Harmony ដែលជាគម្រោងអភិវឌ្ឍន៍វីឡាលម្ហែកាយបែបធម្មជាតិ ៩០ វីឡាលើផ្ទៃដី ១៣ ហិកតាវីឡាស្ថិតនៅតាម​បណ្តោយផ្លូវជាតិលេខ៣ ចម្ងាយប្រមាណ ១៨គីឡូម៉ែត្រពីទីរួមខេត្តកំពត។ លោកប្រធាន​មន្ទីទេសចរណ៍ខេត្តកំពត សយ ស៊ីណុល បានលើកឡើងនៅក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នានេះថា៖

ត្រពាំងសង្កែកំពុងក្លាយជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញនៅកំពត

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

កំពត៖ តំបន់សហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែ ដែលមានចំងាយប្រមាណ ៧ គីឡូម៉ែត្រពីទីរួមខេត្តកំពត​ កំពុងទទួលបានការចាប់អារម្មណ៍ដើរកម្សាន្តកាន់តែច្រើនពីភ្ញៀវក្នុងស្រុក ហើយអាចក្លាយជាតំបន់អេកូទេសចរ​ណ៍លេចធ្លោមួយនាពេលអនាគត។ តំបន់អេកូទេសចរណ៍នេះចាប់ផ្តើមទទួលបានកំណើនភ្ញៀវទេស​ចរខ្លាំងចាប់ពីឆ្នាំ ២០១៨ ដែលកាលនោះមានអ្នកទៅទស្សនាចំនួន ៥ម៉ឺន​នាក់ ខណៈ​ដែលឆ្នាំ ២០១៩ មានភ្ញៀវចំនួន ៦ ម៉ឺននាក់។ បច្ចុប្បន្ននេះ តំបន់អេកូទេសចរណ៍នេះមានភ្ញៀវចូលទស្សនាយ៉ាងហោចណាស់ ៥០០ នាក់ក្នុងមួយថ្ងៃសម្រាប់ថ្ងៃចុងសប្តាហ៍។ លោក ស៊ឹម ហៀម ប្រធានសហគមន៍ទេសចរណ៍ត្រពាំងសង្កែ បានប្រាប់​គេហទំព័រអចលនទ្រព្យ Z1 News ថាសហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែនឹង​ក្លាយជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញក្នុងចំ ណោម​តំបន់ទេសចរណ៍ដទៃទៀតក្នុងខេត្តកំពតនាពេលអនាគត​។ សហ​គមន៍អេ​កូទេសចរណ៍នេះ​ ត្រូវបានផ្តួចផ្តើមឡើងជាសហគមន៍នេ​សាទនៅដើមឆ្នាំ

ការផ្គត់ផ្គង់ស៊ីម៉ងត៍ស្ទើរទាំងស្រុងសម្រាប់វិស័យសំណង់កម្ពុជាចេញពីខេត្តកំពត

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ខេត្តកំពត៖ ខេត្តកំពតដែលជាខេត្តជាប់ឆ្នេរសមុទ្រពោរពេញដោយសក្តានុពលទេសចរ និងអចលនទ្រព្យ មានរោងចក្រផលិតស៊ីម៉ងត៍ចំនួន ៤ កំពុងដំណើរការ ហើយផលិតកម្មពីរោងចក្រទាំងបួនបូកបញ្ជូលគ្នាអាចផលិតស៊ីម៉ងត៍បានចំនួន ៦ លានតោនក្នុងមួយឆ្នាំ។ ខាងក្រោមនេះគឺជាបញ្ជីរាយនាមរោងចក្រផលិតស៊ីម៉ងត៍ទាំងបួន ដែល​ទិន្នន័យនេះទទួលបានពីក្រសួងរ៉ែ និង ថាមពល៖ 1 – រោងចក្រផលិតស៊ីម៉ងត៍ ថៃប៊ុនរ៉ុង  ដែលជារោងចក្រផលិតស៊ីម៉ងត៍ទី៤ នៅខេត្តកំពត (ហើយក៏ជារោងកចក្រទី ៥ នៅកម្ពុជា)។ រោងចក្រផលិតស៊ីម៉ងត៍ ថៃប៊ុនរ៉ុង (THAI BOON ROONG CEMENT CO.,LTD) ទើបត្រូវបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ

ខេត្ត​កំ​ពតកាន់​តែ​មាន​ភាព​ទាក់​ទាញ​សម្រាប់​ទេសចរ និង​វិនិយោគិនបន្ទាប់​ពីធ្វើ​ជា​ម្ចាស់​ផ្ទះ​​បុណ្យ​សមុទ្រ​ឆ្នាំ ២០១៩ ដោយ​ជោគ​ជ័យ​ ​ ​

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

កំ​ពត៖ ប្រ​មុខ​រដ្ឋា​ភិបាលកម្ពុជា​​បាន​បង្ហាញ​ការ​ពេញ​ចិត្ត​ចំពោះ​មុខ​មាត់​ថ្មី​របស់​​​ខេត្ត​កំ​ពត ហើយបាន​​បញ្ជាក់​​ថា​​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះកំ​ពុង​ក្លាយ​ជា​គោល​ដៅ​វិនិយោគ និង ទេស​ចរ​ដ៏​សំខាន់​ថ្មី​មួយ​របស់​កម្ពុជា។ ថ្លែង​នៅ​ក្នុង​ពិ​ធី​បើកសម្ពោធ​​បុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២ នៅខេត្តកំពតនា​ថ្ងៃទី ២១ ធ្នូ ឆ្នាំ ២០១៩ សម្តេច​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​លើក​ឡើងថា​​​ខេត្តកំពតកំ​ពុង​មាន​ការ​រី​កចម្រើន​យ៉ាង​ឆាប់​រហ័ស ពី​ខេត្ត​ដែល​មាន​ការ​អភិវឌ្ឍ​តិច​ជាង​គេ​កាល​ពី​ឆ្នាំ​២០០៧ រហូត​ក្លាយ​ជា​ទិស​ដៅ​ថ្មី​សម្រាប់​ការវិនិយោគ និង ទេសចរ។ សម្តេច​​ថ្លែង​ថា​៖​«​ខេត្ត​កំព​​ត​កំ​ពុង​តែ​ឈាន​ឡើង។ យើង​កំពុង​មើលឃើញ​ខេត្ត​កំ​ពត​មាន​ការ​រីក​ធំ​ធាត់​ឡើង ទាំង​អគារ និង​វិ​ស័យ​សំ​ណង់​ផ្សេង​ទៀត»។ សម្តេច​​បន្ត​ថា​៖​«​ខ្ញុំ​សង្ឃឹម​ថា​អ្នក​ដឹក​នាំ​ខេត្ត​កំ​ពតជា​បន្ត​បន្ទាប់​ (ទាំង​អ្នកមុន​ ទាំងពេលនេះ នឹង​ទៅ​អនាគត) នឹង​បន្ត​ជំ​ហាន​ដ៏​ស្វាហាប់​ដើម្បី​ធ្វើ​ឲ្យ​ទឹក​ដីខេត្ត​កំ​ពត​របស់​យើង ក្លាយ​ជា​ទឹក​ដីនៃការ​អភិវឌ្ឍ​»។