Tag: កំពត

Total 3 Posts

ជំរុញកញ្ចប់ទេសចរក្នុងស្រុកដើម្បីភ្ជាប់ប្រយោជន៍ពីមាសបៃតងនិងពាណិជ្ជកម្មអចលនទ្រព្យ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ក្រុមហ៊ុនទេសចរណ៍ Charming Cambodia Tours ដែលកំពុងជំរុញចលនាទេសចរជាកញ្ចប់សម្រាប់ប្រជាជន​ក្នុងស្រុក នឹងចាប់ផ្តើមដំណើរកម្សាន្តទៅខេត្តកំពតនៅថ្ងៃសៅរ៍ ទី១៣ ខែមិថុនានេះដោយផ្តោតលើការសិក្សាទេសចរណ៍អចលនទ្រព្យ។ កញ្ចាប់ទេសចរនេះនឹងមានអ្នកចូលរួមជាច្រើននាក់ ដោយ​ក្រុមហ៊ុនរៀបចំនឹងផ្តោតលើការផ្សព្វផ្សាយពីអាហារល្បីប្រចំាតំបន់ដូចជា «នំបញ្ចុកកំពត (នំបញ្ចុកទឹកញាំ)» និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងអចលនទ្រព្យខេត្តកំពត។ លោក ឱម ផារិន អគ្គនាយកក្រុមហ៊ុនទេសចរណ៍ Charming Cambodia Tours ធ្លាប់បានបញ្ជាក់ថាការធ្វើទេសចរជាកញ្ចប់នេះ មិនគ្រាន់តែផ្តល់ការកម្សាន្តតែមួយមុខប៉ុនណ្ណោះទេ តែក៏ជាឱកាសសម្រាប់សម្លឹងមើលការវិនិយោគលើគម្រោង​អចលនទ្រព្យផងដែរនៅតាមតំបន់សក្តានុពលទេសច​រ។​ លោកថ្លែងថា៖«តាមរយៈការទៅជាមួយកញ្ចាប់ទេសចរ បងប្អូននឹងបានព័ត៌មានលម្អិតជាងមុន ឃើញសក្តានុពលច្បាស់ជាងមុន អ៊ីចឹងបងប្អូនអាចចាប់អារម្មណ៍ទិញដីកន្លែងណាមួយឡូ ឬទិញអចលនទ្រព្យផ្សេងៗដែលអាចបានចំណេញនាពេលខាងមុខ»។

កំពតក្លាយជាគោលដៅទេសចរដ៏ពេញនិយមសម្រាប់លំហែរកាយ និងវិនិយោគក្រោយវិបត្តិកូវីត

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ខេត្តកំពតកំពុងក្លាយជាគោលដៅទេសចរដ៏លេចធ្លោមួយសម្រាប់ភ្ញៀវទេសចរ​ក្នុងស្រុក និងភ្ញៀវបរទេសដែលកំពុងស្នាក់នៅកម្ពុជា ស្របពេលស្ថានភាពជំងឺ Covid-19 នៅកម្ពុជាបានថមថយ និងអាចគ្រប់គ្រងបាន។ នេះបើយោងតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរ។ ការលើកឡើងនេះធ្វើឡើងក្នុងពិធីសន្និសីទសារព័ត៌មាននៅថ្ងៃសៅរ៍ទី ៦ មិថុនានេះស្តីពី «ការជំរុញកំណើរកម្សាន្តក្នុងស្រុកតាមរយៈកញ្ចប់ទស្សនៈកិច្ចទេសចរណ៍» ក្នុងគោលដៅផ្សព្វផ្សាយពីសក្តានុពលតំបន់ទេសចរ និងជំរុញចលនាទេសចរក្នុងស្រុកក្នុងចំណោមប្រជាពលរដ្ឋខ្មែរ និងបរទេសកំពុងរស់នៅកម្ពុជា។   សន្និសីទព័ត៌មាននេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនទេសចរណ៍ Charming Cambodia Tours សហការជាមួយបណ្តាញព័ត៌មានអចលនទ្រព្យ Z1 News និង ក្រុមហ៊ុន ហ្វ័ររេស ហាម៉ូនី (Forest Harmony) ដែលជាក្រុមហ៊ុនកំពុងអភិវឌ្ឍន៍គម្រោងវីឡា​ស្នាក់នៅបែបលម្ហែកាយនៅខេត្តកំពត។

ផ្លូវតភ្ជាប់ខេត្តតាកែវ និងភ្នំពេញនឹងជួសជុលឲ្យកាន់តែទំនើបឡើង

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ សម្តេចនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន នឹង​បើក​ការ​ដ្ឋាន​សាង​សង់​ធ្វើ​ឲ្យ​ប្រសើរ​ឡើងផ្លូវ​ជាតិ​ពីរ​​ខ្សែ​គឺ​ផ្លូវ​ជាតិលេខ ២ និង​លេខ ២២ នា​ថ្ងៃ​ទី ១១ កុម្ភៈ​ឆ្នាំ២០២០​ខាង​មុខ ដែល​នឹង​​ធ្វើ​ឲ្យការ​ត​ភ្ជាប់​ខេត្ត​តា​កែវ និង​ភ្នំពេញ​​កាន់​តែល្អ​​ឡើង​សម្រាប់​ចរាចរណ៍​មនុស្ស​ និង​ទំ​និញ។ ផ្លូវ​​​ទាំង​ពីរ​ខ្សែ​នេះ​ជា​ផ្លូវ​សេដ្ឋ​កិច្ច និង​ទេសចរ​​ដ៏​សំ​ខាន់​​​សម្រាប់​កម្ពុជា​ ដោយសារ​ងាយ​ស្រួល​ត​​​ភ្ជាប់បន្ត​ទៅ​ព្រំ​ដែនកម្ពុជា​-វៀតណាម​សម្រាប់​ចរាចរណ៍​ទំ​និញ ឬ​​ភ្ជាប់​បន្ត​ទៅ​ខេត្ត​ជាប់​​សមុទ្រ​គឺ​ខេត្ត​កំ​ពត​ដែល​កំ​ពុង​មាន​ភាព​សកម្ម​​ទាំង​វិ​ស័យ​​ពាណិជ្ជ​កម្ម​ និង​ទេសចរ។ ​​ យោង​តាម​សេចក្តីជូនដំ​ណឹង​របស់​ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន ផ្លូវ​ជាតិ​ទាំង​ពីរ​នេះ​បូក​បញ្ចូល​គ្នា​មាន​ប្រ​វែង​ជាង ៧០ គី​ឡូម៉ែត្រ​ដែល​ក្នុង​នោះ​​ផ្លូវជាតិលេខ ២ មានប្រវែងសរុបចំនួន៦២,៥៦គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ-អូរចំបក់ ដល់រង្វង់មូលក្រុងដូនកែវ​ខេត្តតាកែវ ខណៈ​​ផ្លូវជាតិលេខ