ព្រះសីហនុ៖ ទីផ្សារអចលនទ្រព្យនៅខេត្តព្រះសីហនុកំពុងចាប់ផ្តើមងើបឡើងវិញគួរឲ្យកត់សម្គាល់ ហើយស្ថិតក្នុងដំណើរប្រកបដោយសុខុមាលភាពខ្ពស់ជាងមុនដោយសារកំណើនពេលនេះគឺសមស្របតាមតម្លៃសេដ្ឋកិច្ចជាក់ស្តែង។ នេះបើយោងតាមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបញ្ជាក់ថាបន្ទាប់ពីមានការថមថយខ្លះដោយសារការបិទអាជីវកម្មល្បែងអនឡាញកាលពីចុងឆ្នាំមុន ក្រុងព្រះសីហនុកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ស្របតាមស្ថានភាពជាក់ស្តែងដែលកំពុងទទួលបានការវិនិយោគធំៗពីចិន និងវិនិយោគិនបរទេសផ្សេងទៀត។ លោកបន្តថា សក្តានុពលវិនិយោគ និង តំបន់កំពង់ផែអន្តរជាតិ ជាមួយការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធបានធ្វើឲ្យក្រុងព្រះសីហនុបន្តមានភាពទាក់ទាញសម្រាប់គម្រោងវិនិយោគបរទេស។ លោកថ្លែងថា៖«បន្តពីនេះ តម្លៃអចលនទ្រព្យនៅខេត្តព្រះសីហនុនឹងបន្តកើនឡើងជាលក្ខ័ណ្ឌកំណត់ដោយសេដ្ឋកិច្ច មិនមែនជាការកើនឡើងជារយៈពេលខ្លីនោះទេ»។ លោកបន្តថា ការកើនឡើងដោយសារល្បែងអនឡាញនាពេលកន្លងមកបានធ្វើឲ្យវិនិយោគិនមួយចំនួនរងផលប៉ះពាល់ផងដែរ។ ខេត្តព្រះសីហនុ ជាខេត្តដែលមានវិស័យសេដ្ឋកិច្ចសំខាន់ៗរួមមាន៖ វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ដែលជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល ។
ទីផ្សារអចលនទ្រព្យខេត្តព្រះសីហនុងើបឡើងវិញក្នុងតម្លៃសេដ្ឋកិច្ចជាក់ស្តែង (មានវីឌីអូ)
ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.