ភ្នំពេញ៖ កម្ចីក្នុងវិស័យអចលនទ្រព្យដែលផ្តល់ឲ្យដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបន្តកើនឡើងគួរឲ្យកត់សម្គាល់នៅឆ្នាំ ២០២០ នេះបើទោះបីជាមានបញ្ហាប្រឈមពីវិបត្តិជំងឺឆ្លងជាលក្ខណៈសកលក្តី។ នេះបើយោងតាមរបាយការណ៍ត្រីមាសទី៣របស់ការិយាល័យឥណទានកម្ពុជា (CBC)។ ទិន្នន័យរបស់ CBC បានបង្ហាញថា កម្ចីក្នុងវិស័យអចលនទ្រព្យបានកើនដល់ ៤,៦ ពាន់លានដុល្លារគិតត្រឹមដំណាច់ខែកញ្ញាឆ្នាំ ២០២០ នេះ ដែលកើនឡើងគួរឲ្យកត់សម្គាល់ពីត្រឹម ៣,៩ ពាន់លានដុល្លារកាលពីដំណាច់ឆ្នាំ២០១៩។ កម្ចីអចលនទ្រព្យគឺជាផ្នែកមួយនៃ ឥណទានលក្ខណៈបុគ្គលដែលកត់ត្រាដោយ CBC ហើយគិតមកត្រឹមខែកញ្ញាឆ្នាំនេះ កម្ចីលក្ខណៈបុគ្គលនេះបានកើនដល់ ៩,១១ ពាន់លានដុល្លារ។ សមតុល្យឥណទានលក្ខណៈបុគ្គល រួមមានឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ប័ណ្ណឥណទាន និងកម្ចីអចលនទ្រព្យ។ ការបន្តកើនឡើងនៃកម្ចីក្នុងវិស័យអចលនទ្រព្យ ហាក់ឆ្លើយតបនឹងរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច
កម្ចីទិញផ្ទះ និងអចលនទ្រព្យកើនដល់ ៤,៦ ពាន់លានដុល្លារ
ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.