សៀមរាបក្លាយជាគោលដៅអទិភាពព្រមគ្នារបស់ក្រសួងទេសចរណ៍ និងក្រុមហ៊ុនអចលនទ្រព្យសម្រាប់ខែសីហានេះ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏ល្បីល្បាញ ត្រូវបានក្រសួងទេសចរណ៍ និងក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិ ជ្រើសរើសជាខេត្តគោលដៅព្រមគ្នានៅខែសីហាខាងមុខនេះ ដើម្បីផ្សព្វផ្សាយយុទ្ធនាការរៀងៗខ្លួនទាក់ទងនឹងសកម្មភាពទេចរ និងទីផ្សារអចលនទ្រព្យ។

នៅថ្ងៃសុក្រនេះ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ថាក្រសួងបានសហការជាមួយក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ជាច្រើនដើម្បីរៀបចំកញ្ចប់ទស្សនកិច្ចកម្សាន្តពិសេសទៅកាន់ខេត្តសៀមរាបអំឡុងពេលឈប់សម្រាកការងារពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ខាងមុខដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង។ ការសម្រេចនេះនឹងអាចឲ្យអ្នកដើរកម្សាន្តចំណាយតិចជាងមុន តែអាចស្នាក់នៅក្នុងសណ្ឋាគារដ៏ប្រណិត និងញាំអាហារតាមហាងដែលមានគុណភាពល្អ។

ឯកឧត្ដម ឈុន មករា ប្រធាននាយកដ្ឋានទីភ្នាក់ងារដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍ បានបញ្ជាក់ថាខេត្តសៀមរាបជាតំបន់គោលដៅសំខាន់នៃកញ្ចប់ទស្សនកិច្ចកម្សាន្តហើយកញ្ចប់ទស្សនកិច្ចនេះនឹងផ្តល់ជាប្រយោជន៍ដល់អ្នកមានចំណូលតិច និងចំណូលមធ្យមឲ្យទទួលបបានបទពិសោធន៍ដើរកម្សាន្តថ្មីមួយ។

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Century 21 Zillion Holding បានចេញសេចក្តីជូនដំណឹងមួយថានឹងរៀបចំវគ្គ «បណ្តុះភាពជោគជ័យ 3 800 នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់ខេត្តសៀមរាប» នៅថ្ងៃអាទិត្យ ទី ខែសីហាឆ្នាំ 2020 ខាងមុខដែលនឹងធ្វើឡើងនៅសណ្ឋាគារ Sokha Siem Reap Resort & Convention Center។


វគ្គបណ្តុះបណ្តាលនេះមានវាគ្មិនជំនាញ៤រូប មកធ្វើការចែករំលែកចំណេះដឹង និងបទពិសោធក្នុងវិស័យនេះ ដែលវាគ្មិនជំនាញទាំងបួនរូបរួមមាន អ្នកស្រី ហ្រ្គែស រចនី អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia លោក ឡុង គីមសួរ អគ្គនាយកក្រុមហ៊ុន Century 21 Advanced Property លោក ព្រាប កុល គ្រូបង្វឹកក្រុមហ៊ុន Century 21 Zillion Holding និង លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century 21 Fortuna Investment។

នេះជាឱកាសល្អសម្រាប់បងប្អូននៅខេត្តសៀមរាបដែលស្រលាញ់អាជីពក្នុងវិស័យអចលនទ្រព្យក្នុងការស្វែងយល់ពីវាគ្មិនជំនាញ ៤រូប ដែល សុទ្ធសឹងជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងភាពជាអ្នកដឹកនាំ។

បងប្អូនអាចចូលរួមវគ្គបណ្តុះបណ្តាលនេះដោយសេរីឥតគិតថ្លៃ។ ដើម្បីចុះឈ្មោះចូលរួម សូមចុច link នេះដើម្បីបំពេញព័ត៌មានមួយចំនួន ឬទាក់ទងទៅលេខទូរស័ព្ទ៖ 085 791 777/ 098 592 333 / 061759777

សកម្មភាពក្នុងកិច្ចប្រជុំរវាងក្រសួងទេសចរណ៍ និង ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍
ទិដ្ឋភាពក្នុងវគ្គបណ្តុះបណ្តាលរបស់ក្រុមហ៊ុន Century 21 Zillion Holding នៅក្រុងព្រះសីហនុ

 

Leave a Reply

Your email address will not be published. Required fields are marked *