ផ្ទះលំហែកាយសម្រាប់វិស្សមកាលទទួលការពេញនិយមនៅជប៉ុនដើម្បីបញ្ចៀស Covid-19

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ជប៉ុន៖ តម្រូវការផ្ទះស្នាក់នៅសម្រាប់លំហែកាយនៅប្រទេសជប៉ុនបានកើនឡើងខ្លាំងនៅឆ្នាំនេះ ដោយសារប្រជាជនជាច្រើនព្យាយាមគេចចេញពីទីក្រុងប្រជុំជន​ដើម្បីបញ្ចៀសពីហានិភ័យការឆ្លងជម្ងឺ Covid-19។

ប្រជាជនជប៉ុនដែលមានផ្ទះទីពីរ (ប្រភេទផ្ទះសម្រាប់វិស្សមកាលតាមជនបទ​) គិតមកទល់ពេលនេះ ចាប់ផ្តើមចូលរស់នៅផ្ទះទីពីររបស់ពួកគេច្រើនជាងឆ្នាំកន្លងទៅដែលភាគច្រើនប្រើប្រាស់សម្រាប់ជាកន្លែងធ្វើការពីផ្ទះទៅ។ នេះបើយោងតាមសាព័ត៌មានជប៉ុនដ៏ល្បីមួយ Nikkei Asian Review។

យោងតាមសេចក្តីរាយការណ៍ដដែល មជ្ឈមណ្ឌលផ្ទះលំហែកាយសម្រាប់វិស្សមកាលនានានៅជប៉ុន ជារៀងរាល់ឆ្នាំត្រូវរង់ចាំដល់ខែឧសភា ទើបមានឃើញម្ចាស់ផ្ទះមករស់នៅសម្រាកកាយច្រើន​ដោយសារអំឡុងបុណ្យសម្រាក Golden Week នៅចុងខែឧសភា​និងដើមខែមិថុនា។ តែនៅឆ្នាំនេះ ផ្ទះ ៣០ភាគរយមានអ្នកចូលនៅរួចហើយគិតមកទល់ពេលនេះ។

និន្នាការនេះត្រូវបានគេមើលឃើញនៅក្នុងតំបន់ផ្ទះលំហែកាយដ៏ពេញនិយមជាច្រើនដូចជា Nasu នៅ Tochigi Prefecture និង Ito នៅខេត្ត Shizuoka។ Nasu ជាដំបន់ដែលល្បីល្បាញសម្រាប់ការឡើងភ្នំកម្សាន្ត កសិដ្ឋាន សួនសត្វ និង រមណីយដ្ឋាន។

ក្រុមហ៊ុន Towa Nasu Resort ជាក្រុមហ៊ុនដែលគ្រប់គ្រងផ្ទះលំហែកាយ ៥៥០ បានទទួលការហៅទូរស័ព្ទចំនួន ២៣០ ក្នុងរយៈពេល ៥ សប្តាហ៍កន្លងមកនេះ គឺច្រើនជាងឆ្នាំមុនទៅទៀតបើទោះបីជារដូវកាលពេញនិយមមិនទាន់មកដល់ក្តី។

នាយកគ្រប់គ្រងក្រុមហ៊ុនលោក Goshi Yazawa មានប្រសាសន៍ថា៖«អ្នកខ្លះកំពុងចៀសវាងមេរោគឆ្លង Corona អ្នកខ្លះទៀតយកផ្ទះនេះជាកន្លែងធ្វើការ ធ្វើជំនួញផ្សេងៗ» ។

ផ្ទះលំហែកាយនៅតំបន់ Amagi Kogen ដែលល្បីល្បាញដោយសារការមើលឃើញទេសភាព ៣៦០ ដឺក្រេបានគេរស់នៅពេញអស់ហើយទោះបីជាមានអាកាសធាតុត្រជាក់យ៉ាងណាក៏ដោយ។

Leave a Reply

Your email address will not be published. Required fields are marked *