ទាំងនេះជាហេតុផលដែលអ្នកមានបង្កើតទ្រព្យស្តុកស្តម្ភតាមរយៈការវិនិយោគអចលនទ្រព្យ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

បណ្តាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភជាច្រើននៅលើពិភពលោក ​បានបង្កើតភាពមានបានរបស់ពួកគេតាមរយៈការវិនិយោគអចលនទ្រព្យ។ បើតាមសេក្តីរាយការណ៍របស់សារព័ត៌មាន CNBCចុះផ្សាយកន្លងមក ប្រហែល៩០%នៃសេដ្ឋី(millionaires)លើពិភពលោក សុទ្ធសឹងតែបង្កើតទ្រព្យសម្បត្តិស្តុកស្តម្ភរបស់ពួកគេតាមរយៈការរួមចំណែកនៃការវិនិយោគអចលនទ្រព្យ។

ខាងក្រោមនេះជាហេតុផលចម្បងៗ ដែលលោកអ្នកគួរស្វែងយល់ពីការវិនិយោគអចលនទ្រព្យ ដែលបណ្តាញព័ត៌មានអចលនទ្រព្យ Z1News បានដកស្រង់ចេញពី ​សៀវភៅនិយាយអំពីការវិនិយោគក្នុងវិស័យអចលនទ្រព្យ និពន្ធដោយលោកស្រី Michele Cagan ដែលជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងប្រឹក្សាយោបល់ធុរកិច្ចសហរដ្ឋអាមេរិក។

) ជា​ទ្រព្យរូបីយ៍ (Its Real)  អចលនទ្រព្យ ជាទ្រព្យរូបីយ៍ ដែលយើងអាច​មើលឃើញហើយប៉ះវាបាន ដែលខុសពីការវិនិយោគដ៏ទៃទៀតដូចជាការទិញភាគហ៊ុន សញ្ញាបណ្ណ ឬមូលបត្របំណុល ជាដើម។ ​​មានន័យថា នៅពេលដែលអ្នកមានអចលនទ្រព្យជាផ្ទះ ឬដីនៅក្នុងដៃ វា​នៅតែជារបស់ដែលមានតម្លៃ បើទោះបី តម្លៃទីផ្សារនោះធ្លាក់ដល់បាតក៏ដោយ ដែលនេះខុសពីភាគហ៊ុន ឬសញ្ញាបណ្ណ វា​នឹងអស់តម្លៃ​នៅពេលដែលទីផ្សារ​ដាំក្បាលចុះ​។

ជាឧទាហរណ៍ ប្រសិនបើអចលនទ្រព្យជាផ្ទះហើយចំទីតាំង​ល្អ យើងអាចដាក់ជួល ឬកែច្នៃជាទីតាំងសម្រាប់ជួលធ្វើជាអាជីវកម្មផ្សេងៗទៅតាមតម្រូវការទីផ្សារ​ជាក់ស្តែង។ ហើយ​ប្រសិនបើអចលនទ្រព្យនោះជាដីដែលឋិតនៅក្នុងតំបន់ពាណិជ្ជ ឬឧស្សាហកម្ម យើងអាចដាក់ជួលសម្រាប់ធ្វើជាឃ្លាំងដើម្បីស្តុកទំនិញ។ ទាំងនេះជាជ្រុងមួយក្នុងការវិនិយោគអចលនទ្រព្យតាមរយៈការដាក់ជួល ដែលបង្កើតបានជាបំពង់លំហូរសាច់ប្រាក់ចូលហោប៉ៅលោកអ្នកជាទៀងទាត់។

២) ជួយយឹតយោងនៅពេលដែលវិនិយោគច្រើនជាងមួយប្រភេទ៖​ ការ​ធ្វើពិពិធកម្ម ឬការបំបែកមុខព្រួញវិនិយោគ (diversification) ជាផ្នែកសំខាន់មួយនៃភាពជោគជ័យក្នុងការ​បង្កើតភាពមានបាន។ តាមរយៈការ​ច្របាច់បញ្ចូលគ្នានៃប្រភេទវិនិយោគផ្សេងៗគ្នាក្នុង​ផលបត្រតែមួយ (portfolio) នោះនឹង​ជួយកាត់បន្ថយនៃការខាតបង់តម្លៃផលបត្ររួមរបស់លោកអ្នកឱ្យឋិតក្នុងកម្រិតធូរស្រាល។ មានន័យថា ការបំបែកមុខព្រួញវិនិយោគនេះអាចជួយយឹតយោងគ្នាទៅវិញទៅមក នៅពេលដែលទីផ្សារ​ឡើងចុះ។ ឧទាហរណ៍ នៅពេលដែលតម្លៃទីផ្សារមួយធ្លាក់ចុះ ប៉ុន្តែតម្លៃទីផ្សារផ្សេងទៀតនៅតែរក្សាកំណើនខ្ពស់ ដែលនេះហើយជាយុទ្ធសាស្រ្តរបស់វិនិយោគិនវិនិយោគអចលនទ្រព្យតែងអនុវត្តដើម្បីជួយទប់លំនឹងផលបត្ររួមរបស់ពួកគេឱ្យរឹងមាំ។

នេះ​ជារូបតំណាងដែលបង្ហាញពីផលបត្រវិនិយោគ។ រូបភាព៖ Google

៣) ការពារអតិផរណា៖ បើត្រលប់ទៅឆ្នាំ១៩៨០ តម្លៃ​ជួលបន្ទប់ស្នាក់នៅទូទាំងសហរដ្ឋអាមេរិក តម្លៃជួលកាលណោះជាមធ្យម២៤៣ ដុល្លារ​ក្នងមួយខែ ហើយ១០ឆ្នាំក្រោយមកតម្លៃជួលនោះហក់ឡើងដល់ ៤៤៧ដុល្លារ ដែលកើនឡើងជិតពីរដង។ តម្លៃជួលនេះកើនឡើងជាបន្តបន្ទាប់រហូតដល់៩៤២ដុល្លារក្នុងមួយខែក្នុងឆ្នាំ២០១៥។ នេះ​ហើយគឺជា​អតិផរណា ដែលមនុស្សចំណាយលុយកាន់តែច្រើនឡើងៗលើរបស់ដដែលៗ។ វា​ជារឿង​មិនល្អទេសម្រាប់អ្នកជួល តែវាកាន់តែបង្កើនតម្លៃដល់ម្ចាស់ទ្រព្យ។ ការវិនិយោគអចលនទ្រព្យអា​ចជួយការពារពីផលប៉ះពាល់នៃការបម្រែប្រួល​អតិផរណា ឧបមាថាប្រសិនបើលោកអ្នកទិញអចលនទ្រព្យដោយលុយសុទ្ធ ឬខ្ចីបុលពីធនាគារតាមរយៈការបង់ត្រលប់ថេរ នោះវាមិនជះឥទ្ធិពលអ្វីទេនៅពេលអតិផរណាមានការកើនឡើង។ តែផ្ទុយទៅវិញ លោកអ្នកនៅតែអាចតម្លើង​ថ្លៃឈ្មួល នៅពេលដែលអតិផរណាកើនឡើង ហើយចំណូលដែលបានមកពីការតម្លើងថ្លៃជួលដែលស្របតាមបរិបទបម្រែបម្រួលសេដ្ឋកិច្ចនេះ ក៏រួមចំណែកដល់លោកអ្នកក្នុងការការ​ពារអំណាចនៃការទិញផងដែរ​ (purchasing power)។

៤) ទទួលប្រាក់ចំណេញថេរ៖ ការវិនិយោគអចលនទ្រព្យអាចផ្តល់ជាមធ្យោបាយមួយចំនួនដើម្បីបង្កើតបានជា​ប្រាក់ចំណូលជាប្រចាំខែ​ ឬប្រាក់ចំណេញទទួលបានពីការដាក់លក់នៅពេលដែលអចលនទ្រព្យឡើងថ្លៃ។

៥) មាគ៌ាឆ្ពោះទៅរកភាពមានបាន៖ អចលនទ្រព្យគឺជាអ្នកបង្កើតទ្រព្យសម្បត្តិដ៏មានប្រសិទ្ធភាពមួយព្រោះវាបានផ្តល់នូវវិធីវិនិយោគដែលមានស្ថេរភាព និងជាប្រភពប្រាក់ចំណូលដ៏រឹងមាំ ព្រោះវាបានបង្កើតបានលំហូរសាច់ប្រាក់ថេរ (តាមរយៈការជួល​ឬក៏ការឡើងថ្លៃនៃទ្រព្យសម្បត្តិនោះ) ក៏ដូចជាឳកាសដើម្បីប្រែក្លាយដើមទុនតិចតួចអោយទៅជាទ្រព្យសម្បត្តិច្រើនផងដែរ។ ការវិនិយោគអចលនទ្រព្យជួយអ្នករកប្រាក់ចំណូលបានច្រើនជាងបើប្រៀបធៀបទៅនិងការវិនិយោគផ្សេងទៀត ហើយវាក៏ធ្វើអោយប្រាក់កើនទ្វេរដង​ ដែលធ្វើឱ្យមានប្រាក់កាន់តែច្រើនដើម្បីយកទៅវិនិយោគលើចំណែកទីផ្សារអចលទ្រព្យផ្សេងៗទៀត។ ​

Leave a Reply

Your email address will not be published. Required fields are marked *