ការវិវត្តន៍នៃបច្ចេកវិទ្យាកំពុងផ្លាស់ប្តូរដំណើរការវិស័យអចលនទ្រព្យកម្ពុជា

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ​ប្រ​ព័ន្ធ​បច្ចេ​ក​វិទ្យាកំពុង​​ដើរ​តួ​នាទី​កាន់​តែ​ខ្លាំង​លើ​​ប្រ​តិ​បត្តិ​ការ​ប្រ​ចាំ​ថ្ងៃ​ក្នុងវិស័យអចលនទ្រព្យដែលបានសម្រួលដល់ប្រតិបត្តិករ និងអ្នករកស៊ីក្នុងវិស័យនេះ ហើយបានបង្កើតឱកាសថ្មីៗជាច្រើនដល់ម្ចាស់ទ្រព្យ។ នេះ​បើ​​តាម​ការ​បញ្ជាក់​ពី​​អ្នក​ជំ​នាញក្នុង​វិ​ស័យ​អចលនទ្រព្យ។

លោក នាក់ សមសែន សហស្ថាបនិកក្រុមហ៊ុន RENTKH.COM ដែលជាក្រុមហ៊ុនផ្តល់សេវាជួលអចលនទ្រព្យតាម វេបសាយ និង កម្មវិធីទូរស័ព្ទដៃ (Mobile App) បានឲ្យដឹងថា ការរីកចម្រើននៃបច្ចេកវិទ្យាបានដោះស្រាយបញ្ហាជាច្រើនដែលធ្លាប់មានក្នុង​វិស័យអចលនទ្រព្យ ដែលកន្លងមកការធ្វើប្រតិបត្តិការតាមបែបប្រពៃណីតែងត្រូវចំណាយពេលយូរ និងឆ្លងកាត់ដំណាក់កាលច្រើន និងស្មុគ្រស្មាញ។

លោកបន្តថា តាមរយៈភាពទំនើបនៃបច្ចេកវិទ្យានាពេលនេះ សាធារណៈជនអាចជួលអចលនទ្រព្យដោយងាយស្រួលជាងមុន ហើយក្នុងនោះកម្មវិធីរបស់ RENTKH.COM គឺជាដំណោះស្រាយល្អមួយ ដោយសារជាមជ្ឈមណ្ឌលអនឡាញមួយប្រមូលផ្តុំដោយអ្នកដាក់អចលនទ្រព្យជួល និងអ្នកចង់ជួលអចលនទ្រព្យ។  

លោកបន្តថា៖ «បងប្អូនដែលមានអចលនទ្រព្យសម្រាប់ជួលអាចដាក់អចលនទ្រព្យជួលនៅលើវេបសាយរបស់យើងបាន ដែលម្ចាស់ផ្ទះក៏ដាក់បាន ហើយភ្នាក់ងារអចលនទ្រព្យក៏ដាក់បាន។ សម្រាប់អ្នកជួល គាត់មិនចាំបាច់ចំណាយពេលដើររក តេឆ្វាត់ឆ្វែង ឬ ចំណាយពេលយូរអីទៀតទេ គាត់អាចរកជួលប្រភេទអចលនទ្រព្យដែលចង់ជួលតាម វេបសាយ និង Mobile App របស់​ RENTKH.COM បានដោយងាយស្រួល»។  

គិតមកទល់ពេលនេះ RENTKH.COM មានអចលនទ្រព្យសម្រាប់ដាក់ជួលជាង ២ ០០០ អចលនទ្រព្យ

គិតមកទល់ពេលនេះ RENTKH.COM មានអចលនទ្រព្យសម្រាប់ដាក់ជួលជាង ២ ០០០ អចលនទ្រព្យដែលក្នុងនោះប្រភេទអាផាតមិនមាន ៨០០ អគារការិយាល័យមាន ៦០ ផ្ទះល្វែងនិងផ្ទះវីឡាមាន ៣០០ និងបន្ទប់ជួលមានជាង ៥០០។ អចលនទ្រព្យទាំងនេះ​ប្រមូលផ្តុំនៅភ្នំពេញ និងខេត្តសៀមរាប ហើយ RENTKH.COM នឹងពង្រីកវិសាលភាពដល់គ្រប់បណ្តាខេត្តទាំងអស់នៅកម្ពុជានាពេលឆាប់ៗខាងមុខ។

ក្រុមហ៊ុនជាច្រើនទៀត​ក៏កំពុងសម្របខ្លួនឲ្យឆ្លើយតបទៅនឹងការវិវត្តន៍នៃវិស័យបច្ចេកវិទ្យានេះដែរ ដោយបានអភិវឌ្ឍផលិតផល និងសេវាកម្មរបស់ខ្លួនដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន និងអ្នកប្រើប្រាស់ទូទៅ។

មុខងារសំខាន់ៗមួយចំនួននៅក្នុង Mobile App សម្រាប់អចលនទ្រព្យ

ជាក់ស្តែង ក្រុមហ៊ុន Zillennium Co.,LTD ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយអចលនទ្រព្យតាមប្រព័ន្ធបច្ចេកវិទ្យា ក៏បានអភិវឌ្ឍផលិតផលបច្ចេកវិទ្យាអចលនទ្រព្យរបស់ខ្លួនផងដែរ ដោយបង្កើតកម្មវិធី Mobile App មួយគ្រោងនឹងដាក់ឲ្យដំណើរការនាពេលឆាប់ខាងមុខ។

Mobile App របស់ក្រុមហ៊ុន Zillennium Co.,LTD នឹងក្លាយជាដំណោះស្រាយអចលនទ្រព្យតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងពេញលេញដំបូងគេនៅកម្ពុជា ដោយប្រមូលផ្តុំដោយផលិតផល និងសេវាកម្មគ្រប់បែបយ៉ាងក្នុងវិស័យអចលនទ្រព្យ។ កម្មវិធីនេះ​នឹង​​ជួយ​ឲ្យ​​សាធារណៈ​​ជន​ចំណេញពេល​វេលា ចំណេញថវិការ និងអាចសម្រេច​ចិត្តក្នុងវិស័យអចលនទ្រព្យប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ៕

(បណ្តាញព័ត៌មាន Z1NEWS នឹងបន្តផ្តល់ព័ត៌មានលម្អិតពីកម្មវិធី Mobile App របស់ក្រុមហ៊ុន Zillennium Co.,LTD នាពេលក្រោយទៀត)៕

Leave a Reply

Your email address will not be published. Required fields are marked *