ទីផ្សារដីធ្លីក្នុងស្រុកពាមរក៍ មានតម្លៃខ្ពស់ជាងទីតាំងដីក្នុងក្រុងព្រៃវែង

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ព្រៃវែង៖ ទីផ្សារដីធ្លីស្ថិតក្នុងឃុំពីរនៃស្រុកពាមរក៍ គឺ​ឃុំព្រែកខ្សាយ និងឃុំអ្នកលឿង ក្នុងខេត្តព្រៃវែង ជាទីតាំងដែលមានសក្តានុពលជាងគេ ហើយមាន​តម្លៃខ្ពស់ជាងទីតាំងដីស្ថិតក្នុងទីរួមខេត្តនេះផងដែរ។ នេះបើតាមអ្នកជំនាញទីផ្សារដីធ្លី។

លោក ម៉ៅ  មុនីរតនា ប្រធាន​សាខាក្រុមហ៊ុន Century 21 Zillion​ Holding ប្រចាំខេត្តព្រៃ​វែង បានឱ្យដឹងថា តម្លៃ​ដីក្នុងឃុំទាំងពីរនេះមានតម្លៃដីដាក់លក់ចន្លោះពី ១៧០ ដុល្លារ ទៅ ២៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ស្របពេលដែលទីតាំងដីក្នុងទីរួមខេត្តព្រៃវែងវិញមានតម្លៃដីដាក់លក់ចន្លោះពី ១៥០ ទៅ ២០០ ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ។

លោក ម៉ៅ  មុនីរតនា ប្រធាន​សាខាក្រុមហ៊ុន Century 21 Zillion​ Holding ប្រចាំខេត្តព្រៃ​វែង

បើតាម​លោករតនា តម្លៃដីក្នុងឃុំទាំងពីរនេះមានកំណើនចន្លោះពី ១០ ទៅ ២០ ភាគរយ បើធៀបឆ្នាំ២០១៩។
លោកថ្លែងថា៖«ដោយសារតែឃុំទាំងពីរនេះស្ថិតក្នុងតំបន់ពាណិជ្ជកម្ម  ​និងជាប់នៅមាត់ទន្លេដែលមាន​ឃ្លាំងធំៗជាច្រើនសម្រាប់ការស្តុកទំនិញ ដែលនាំចូលពីប្រទេសវៀតណាម ទាំងតាមផ្លូវគោក និងផ្លូវទឹក ហើយយកមកស្តុកក្នុងឃ្លាំងនៅតំបន់ទាំងពីរនេះ ទើបជំរុញឱ្យសកម្មភាពពាណិជ្ជកម្ម និងកំណើនដីធ្លីនៅតំបន់ទាំងពីរនេះមានតម្លៃខ្ពស់ជាងគេ។»​

ខេត្តព្រៃ​វែងមាន ១៣​ ស្រុក ហើយក្នុងនោះមានតែស្រុកចំនួនបួនប៉ុណ្ណោះដែលមានតម្លៃដីអតិបរមាលើសពី ១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ បើតាមទិន្ន័យក្រុមហ៊ុន Century 21 Zillion​ Holding ប្រចាំខេត្តព្រៃ​វែង ទីតាំងដីធ្លីក្នុងស្រុកពារាំង មានតម្លៃដីដាក់លក់ខ្ពស់បំផុត ១២០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ស្រុកស្វាយអន្ទរមានតម្លៃ ១៤០ ក្នុងមួយម៉ែត្រការ៉េ ស្រុកកំចាយមារមានតម្លៃ ១៥០ ដុល្លារក្នុងមួយម៉ែត្រការ និងស្រុកពាមរក៍ ២៥០​ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ឃុំព្រែកខ្សាយ និងឃុំអ្នកលឿង ជាតំបន់នៃការតភ្ជាប់ស្ពានអ្នកលឿង
ទិដ្ឋភាពក្នុងទីរួមខេត្តព្រៃវែង
ទិដ្ឋភាពក្នុងទីរួមខេត្តព្រៃវែង

*** ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Leave a Reply

Your email address will not be published. Required fields are marked *