មាន ៦ ចំណុចនេះ ភ្នាក់ងារអចលនទ្រព្យនឹងអាច Close Deal ងាយស្រួលជាងមុន

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ក្រៅពីជំនាញ និងឯកទេសដែលមានស្រាប់ ​ចរិកលក្ខណៈរបស់បុគ្គលជាធាតុផ្សំដ៏សំខាន់ ដែលជួយឱ្យលោកអ្នកឆ្ពោះទៅរកគោលដៅដែលចង់សម្រេច។ ខាងក្រោមនេះជា ចរិកលក្ខណៈចាំបាច់ ៦យ៉ាង ដែលភ្នាក់ងារអចលនទ្រព្យគួររៀនសូត្រ និងប្រតិបត្តិដើម្បីសម្រេចគោលដៅ។

១)​ ជាបុគ្គលមានសេចក្តីទៀងត្រង់ (integrity)៖ ជំំហ៊ាន​ដំបូងមុននឹងឈានដល់ការចុះកិច្ចព្រម​ព្រៀង (close deal) ទិញ-លក់អចលនទ្រព្យមិនថាជាផ្ទះ ឬដីធ្លីនោះទេ គឺ​ធ្វើម៉េចត្រូវយកឈ្នះលើទំនុកចិត្តរបស់អតិថិជនឱ្យបានសិន។ ព្រោះអតិថិជនអាចមើលដឹង ប្រសិនបើភ្នាក់ងារអចលនទ្រព្យនោះធ្វើការយកលុយជាធំ ហើយមនុស្សប្រភេទនេះអតិថិជនមិនចង់សហការជាមួយទេ។ ដូច្នេះត្រូវសាងក្តេរិ៍ឈ្មោះឱ្យបានល្អ ហើយត្រូវប្រកាន់ភ្ជាប់នូវសុច្ចរិតភាព។
ភ្នាក់ងារ C21

២) ត្រូវធ្វើជាបុគ្គល ប្រូអាក់ទីវ (proactive)៖ មនុស្ស proactive នេះជាប្រភេទបុគ្គលដែលចេះទទួលខុសត្រូវ គ្រប់គ្រងស្ថានការណ៍ និង​ធ្វើអ្វីមួយឱ្យសម្រេចឡើងដោយខ្លួនឯង ដែលខុសពីមនុស្សប្រភេទ reactive ជាបុគ្គលអង្គុយរង់ចាំឱ្យអ្វីមួយកើតឡើង ហើយចូលចិត្តទំលាក់កំហុសលើអ្នកដ៏ទៃ។

ភ្នាក់ងារអចលនទ្រព្យដែលសម្រេចបាននូវសមិទ្ធិផលដុំគំភូន ដឹងពីរបៀបពីការត្រួសត្រាយផ្លូវរបស់ពួកគេក្នុងការធ្វើការជាមួយអតិថិជន​ មិនមែនអង្គុយរង់ចាំឱ្យអតិថិជនទូរស័ព្ទមករកនោះទេ។ ភ្នាក់ងារអចលនទ្រព្យដែលមានចរិកលក្ខណៈ proactive នេះតែងមាន​ម្ចាស់ការលើខ្លួនឯង ហើយមិន​រង់ចាំឱកាសហុចដល់ដៃទេ ដូចជាការណាត់ជួបយ៉ាងសកម្មជាមួយម្ចាស់ទ្រព្យ ព្រោះបើមានការជួបជជែកជាមួយម្ចាស់ទ្រព្យកាន់តែច្រើន នោះឱកាសជោគជ័យក៏ហុចឱ្យទៅតាមហ្នឹងដែរ។
ភ្នាក់ងារ C21

៣) អត់ធ្មត់ មិនបោះបង់ (persistence)៖  ភ្នាក់ងារអចលនទ្រព្យដែលសម្រេ​ចកិច្ចការល្អជាងគេ តែងប្រកាន់ភ្ជាប់នូវភាពអំណត់ ដូចជាការបន្តសាកសួរព័ត៌មាន (follow up) ជាមួយអតិថិ​ជនពីការទិញ ឬលក់អចលនទ្រព្យ បើទោះបីពេលខ្លះត្រូវចំណាយពេលបី-បួនសប្តាហ៍ ឬអាចលើសពីនេះ។ បើទោះមិនមានការសម្រេចចិត្តណាមួយពីអតិថិជន ក៏កំឡុងពេលនេះជាការប្រើប្រាស់ពេលវេលាកសាងទំនាក់ទំនងជាមួយអតិថិជន ដើម្បីឱកាសក្រោយដែរ។

៤) ចូលចិត្តប្រកួតប្រជែង (competition)៖  នៅក្នុងសង្វៀនអាជីវកម្មអចលនទ្រព្យនេះ មានរឿងរ៉ាវជាច្រើនដែលត្រូវប្រឈម ព្រោះជា​វិស័យដែលពោរពេញដោយការប្រកួតប្រជែង។ ហេតុដូច្នេះហើយ ភ្នាក់ងារអចលនទ្រព្យត្រូវជាមនុស្សមានមហិច្ឆតា ហើយខិតខំនិងបេ្តជ្ញាដើម្បីជោគជ័យ។ ភ្នាក់ងារអចលនទ្រព្យដែលជោគជ័យ គេមិនត្អួញត្អែរ និងបន្ទោសលើរឿងឧបសគ្គនោះទេ ផ្ទុយទៅវិញគេខំគាស់កកាយ ហើយយកឈ្នះលើឧបសគ្គនោះឱ្យដល់ទីបញ្ចប់។

៥) រួសរាយរាក់ទាក់ និងមានការទំនាក់ទំនងល្អជាមួយអ្នកដទៃ៖ ជាភ្នាក់ងារអចលនទ្រព្យមិនអាចជាមនុស្សមានចរិកអៀនខ្មាស់ច្រើនពេកនោះទេ។ ដើម្បីពូកែលក់អចលនទ្រព្យជាផ្ទះ ឬដីធ្លី ត្រូវជាមនុស្សពូកែនិយាយ។ បើមិនទាន់ពូកែនិយាយ ឬមិនសូវចូលចិត្តនិយាយទៅកាន់អ្នកដទៃទេ គួរចាប់ផ្តើមពីឥឡូវ។ បន្ថែមពីនេះ​ ភ្នាក់ងារអចលនទ្រព្យចំណាន ចូលចិត្តបង្កើតមិត្តភ័ក្ក ហើយទៅដល់ទីណា តែងពង្រីកបណ្តាញទំនាក់ទំនងនៅទីនោះ ។ ម៉្យាងទៀតពួកគេមិននឿយណាយនឹងការលើកទទួលទូរស័ព្ទ ហើយណាត់ជួបជាមួយអ្នកដទៃ ដើម្បីបង្កើតការទំនាក់ទំនងនោះទេ។
ភ្នាក់ងារ C21

៦) ហ្មត់ចត់នឹងការងារ (detail-oriented)៖  ភាពច្បាស់លាស់ និងល្អិតល្អន់ចំពោះការងារ ជាកត្តាល្អបំផុតមួយសម្រាប់ភ្នាក់ងារអចលនទ្រព្យ ក្នុងការផ្តល់ទំនុកចិត្ត និងរក្សាចំណង់មិត្តភាពយូរអង្វែងជាមួយអតិថិជន។

ប្រភព៖ Capterra​

Leave a Reply

Your email address will not be published. Required fields are marked *