ស្រុកពីរក្នុងខេត្តឧត្តរមានជ័យកំពុងមានទីផ្សារដីធ្លីលេចធ្លោជាងគេ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ខេត្តឧត្តរមានជ័យ៖ ទីផ្សារដីធ្លីក្នុងស្រុកពីររបស់ខេត្តឧត្តរមានជ័យមានសកម្មភាពទីផ្សារលេចធ្លោជាងគេធៀបនឹងស្រុកផ្សេងៗក្នុងខេត្តនេះ ដោយសារភាពអំណោយផលសម្រាប់ចម្ការខ្នាតធំជាពិសេសដំណាំកសិ-ឧស្សាហកម្ម។ នេះបើតាមអ្នកជំនាញឯកទេសដីធ្លីប្រចាំខេត្តឧត្តរមានជ័យ។

ស្ថិត​នៅភូមិភាគឧត្តរនៃប្រទេសកម្ពុជា​ និងមានព្រំប្រទល់ជាមួយប្រទេសថៃ ខេត្តឧត្តរមានជ័យមានក្រុងមួយនិងស្រុកចំនួនបួន​ ហើយ​ក្នុងចំណោមនោះគឺ​ស្រុកអន្លង់វែង​ និងស្រុកត្រពាំងប្រាសាទ កំពុងមានសកម្មភាពវិនិយោគខ្លាំងជាងគេ ដោយវិនិយោគិនប្រើប្រាស់សម្រាប់ការវិនិយោគដំណាំកសិ-ឧស្សាហកម្មខ្នាតធំ។ ​ស្រុកពីរផ្សេងទៀតរបស់ខេត្តឧត្តរមានជ័យគឺស្រុកចុងកាល់ និង ស្រុកបន្ទាយអំពិល។

លោក រ៉ៃ ឬទ្ធី ប្រធាន​សាខាក្រុមហ៊ុន Century 21 Zillion Holding ដែលជាក្រុមហ៊ុនអចលនទ្រព្យឯកទេសខាងទិញ-លក់-ជួលដីធ្លីប្រចាំខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ស្រុកទាំងពីរនេះមានការវិនិយោគលើដំណាំ ដំឡូងមី ស្វាយចន្ទី ចំការស្វាយ ហើយភាគច្រើននៃកសិផលទាំងនេះត្រូវបាននាំចេញទៅកាន់ប្រទេសថៃ។

លោកឬទ្ធី បានថ្លែងថា៖«ដីក្នុងស្រុកទាំងពីរនេះមានការ​ចាប់អារម្មណ៍ច្រើនទៅលើការទិញសម្រាប់ដំណាំចំការធំៗ ដោយមានទាំងអ្នកមកពីភ្នំពេញ វិនិយោគិនចិន និងថៃ»។ លោកបន្តថា បច្ចុប្បន្នមានក្រុមហ៊ុនថៃមួយកំពុង​ដំណើរ​អាជីវកម្មលើឃ្លាំងស្តុក និងឡសម្ងួតដំឡូងមី លើផ្ទៃដី៥ ហិកតាក្នុងស្រុកអន្លង់វែង។

លោក រ៉ៃ ឬទ្ធី ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding

យោងតាមលោក ឬទ្ធី ទីផ្សារដីធ្លីក្នុងស្រុកទាំងពីរនេះបច្ចុប្បន្នមានតម្លៃចន្លោះពី ៣ ទៅ ៦ ពាន់ដុល្លារក្នុងមួយហិកតា ខណៈដែលទីតាំងដីក្រហមដែលមាន​អំណោយផលខ្ពស់សម្រាប់ដំណាំកសិឧស្សាហកម្ម បើធៀបនឹងសណ្ឋានដីធម្មតាអាចមានហាងឆេងខ្ពស់ជាមធ្យម ១ ម៉ឺន​ ២ពាន់ដុល្លារ ក្នុងមួយហិកតា។​

ការធ្វើពាណិជ្ជកម្មក្នុងខេត្តនេះ គឺអាស្រ័យផលលើការនាំចេញផលិតផលកសិកម្ម និងកសិឧស្សាហកម្ម តាមច្រកព្រំដែនអន្តរជាតិសំខាន់ៗបីជាមួយនឹងប្រទេសថៃ មានដូចជាច្រកព្រំដែនអន្តរជាតិជប់គគីរ  ស្រុកបន្ទាយអំពិល ច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្រុកអន្លង់វែង  និងច្រកព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងក្រុងសំរោង។

យោងតាមទិន្ន័យបច្ចុប្បន្នភាពរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានបង្ហាញថា ផ្ទៃដីដាំដុះដែលបម្រើដល់វិស័យកសិកម្មបច្ចុប្បន្នមានប្រមាណជាង ២០ ម៉ឺនហិកតា។ ក្នុងនោះដំណាំស្រូវមាន ៩ ម៉ឺន ៥ ពាន់ហិកតា ដំឡូងមី ៦ ម៉ឺនហិកតា ស្វាយកែវរមៀតជាង ១ម៉ឹនហិកតា ស្វាយចន្ទី ១ ម៉ឺន ៦ពាន់ហិកតា។​ ការនាំចេញដំឡូងមីតាមច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ ជាមធ្យមមានចំនួន ៥ពាន់តោនក្នុងមួយថ្ងៃ។​

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីឧសភា​ឆ្នាំ ២០២០ នេះ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្ដឧត្ដរមានជ័យ បានលើកឡើងថា វិស័យកសិកម្ម ទេសចរណ៍ និង​វិស័យរ៉ែ កំពុងមានសក្តានុពលលេចធ្លោជាងគេ ជាពិសេសវិស័យកសិកម្ម ដែលបាននឹងកំពុងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត។

ឯកឧត្ដមបានថ្លែងថា៖ «រដ្ឋបាលខេត្តនឹងបន្តខិតខំលើកកម្ពស់វិស័យកសិកម្ម និង​កសិឧស្សាហកម្មតាមរយៈការគៀរគរ​ក្រុមហ៊ុនវិនិយោគនានាមកបោះទុនវិនិយោគលើការដាំដំណាំ កសិកម្ម កសិឧស្សាហកម្ម ជាច្រើនបន្ថែមទៀតនៅក្នុងខេត្ត»។ ​ ​

សម្រាប់បងប្អូនស្រលាញ់អាជីពក្នុងវិស័យអចលនទ្រព្យ ហើយចង់ក្លាយជាអ្នកឯកទេសដីធ្លីប្រចាំតំបន់នៅខេត្តឧត្តរមានជ័យ សូមចូលរួមសិក្ខាសាលាបណ្តុះជំនាញរបស់ ក្រុមហ៊ុន Century 21 Zillion Holding ដែលនឹងធ្វើឡើងនៅខេត្តឧត្តរមានជ័យនៅថ្ងៃ អង្គារទី ១១ សីហាឆ្នាំ ២០២០។

ចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃតាម Link នេះ ឬ ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ  085 791 777/ 098 592 333 / 061759777

ដីចម្ការស្វាយមួយកន្លែងក្នុងស្រុកអន្លង់វែង។

Leave a Reply

Your email address will not be published. Required fields are marked *