ផ្លូវជាតិលេខ៣ នឹងក្លាយជាបណ្តុំឧស្សាហកម្មដ៏លេចធ្លោ ដែលនឹងបង្កើនសន្ទុះការទិញ-លក់ដីធ្លី

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ផ្លូវជាតិលេខ៣ ដែលស្ថាបនាឡើងវិញបាន ៨០ ភាគរយគិតមកទល់ពេលនេះ នឹងក្លាយជាបណ្តុំរោងចក្រ​ឧស្សាហកម្មដ៏លេចធ្លោ ជាពិសេសកំណាត់ផ្លូវចេញពីចោមចៅ ទៅដល់ចំណុចបែកគូស (ខេត្តតាកែវ)។ នេះបើយោងតាមការព្យាកររបស់មន្រ្តីរដ្ឋាភិបាល។

លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍កាលពីថ្ងៃទី ១០ កញ្ញា ឆ្នាំ២០២០ ថា បច្ចុប្បន្នកំណាត់ផ្លូវនេះមានប្រមូលផ្តុំដោយរោងចក្រឧស្សាហកម្ម សហគ្រាសធុនតូចៗ និងមធ្យម ដែលធ្វើឱ្យចរាចរណ៍មមាញឹកជារៀងរាល់ថ្ងៃ។ លោកបញ្ជាក់ថា ការស្ថាបនាធ្វើឱ្យប្រសើឡើងវិញផ្លូវជាតិលេខ៣សម្រេចបាន ៨០% ហើយមកដល់បច្ចុប្បន្ន។

លោក ខាន់ ម៉ាណេរ ថ្លែងទៅកាន់អ្នកសារព័ត៌មាន។ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវជាតិលេខ៣ លោកថ្លែងថា៖ «តាមរយៈកំណើនសេដ្ឋកិច្ច និងកំណើនប្រជាពលរដ្ឋ នៅថ្ងៃអនាគតតំបន់នេះនឹងក្លាយទៅជាទីប្រជុំជនដ៏ធំមួយ»។ លោកបន្តថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យស្របតាមលក្ខណៈបច្ចេកទេស កំណើនយានយន្ត និងកំណើនប្រជាពលរដ្ឋ កំពុងរួមចំណែកបញ្ចៀសផលវិបាកនានាដែលអាចកើតមាននៅពេលកំណើនប្រជាពលរដ្ឋកាន់តែកើនឡើងនៅតំបន់នេះ។

ផ្លូវ​ជាតិលេខ៣ តភ្ជាប់ពីរាជធានីភ្នំពេញ ដោយឆ្លងកាត់ខេត្តសំខាន់ៗមួយចំនួនដូចជាខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងកំពត។ ផ្លូវមួយខ្សែនេះក៏មានការតភ្ជាប់ជាមួយផ្លូវជាតិលេខ ៤ ​ដោយកាត់តាមខេត្តកំពតឆ្ពោះតំបន់ប៉ូលសេដ្ឋកិច្ចកម្ពុជាផងដែរ គឺខេត្តព្រះសីហនុ។

លោក សិទ្ធ ចិន ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តតាកែវ

ផ្លូវជាតិលេខ៣ បានបើកការដ្ឋានសាងសង់ និងស្តារឡើងវិញ ខែឧសភា ឆ្នាំ២០១៨។ ផ្លូវជាតិនេះមានប្រវែងប្រមាណ១៣៥គីឡូម៉ែត្រ ដោយចំណាយថវិកាសាងសង់ជាង ២០០លានដុល្លារអាមេរិក។​ ​តាមការគ្រោងទុកផ្លូវនេះបញ្ចប់ការសាងសង់នៅឆ្នាំ២០២២។

លោក សិទ្ធ ចិន ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តតាកែវ បានឱ្យដឹងថា ប្រតិបត្តិការទិញ-លក់ដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ៣ កំពុងមានកំពុងមានសកម្មភាពទិញ-លក់ដីធ្លីច្រើនគួរឱ្យកត់សម្គាល់ផងដែរនាដើមឆ្នាំនេះ ក្នុងចំណោមទីតាំងសំខាន់ផ្សេងៗទៀតក្នុងខេត្តតាកែវ។។

លោកថ្លែងថា៖ «សម្រាប់ទីតាំងដីឋិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣ មានភ្ញៀវចង់បានដីនៅតំបន់នោះច្រើន…ហើយភ្ញៀវភាគច្រើនចង់បានដីតំបន់នោះសម្រាប់សាងសង់ជារោងចក្រកាត់ដេរ ការ៉ាស់សាំង និងអារហារដ្ឋាន។»

លោកចិន បានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្នលោកទទួលបានការ​ដាក់ទីតាំងដីធ្លីពីម្ចាស់ទ្រព្យជាង២០០ ទីតាំង។ ក្នុងនោះទីតាំងដីធ្លីដែលដាក់លក់តាមបណ្តោយផ្លូវជាតិ​លេខ៣ មានចំនួន៩០ ទីតាំង ពោលគឺជាតំបន់ដែលមានការដាក់-លក់ដីធ្លីច្រើនជាងគេក្នុងខេត្តតាកែវ។

ព័ត៌មានសន្ទស្សន៍ទីផ្សារដីធ្លីរបស់ក្រុនហ៊ុនវាយតម្លៃអចលនទ្រព្យ VTrust Appraisal បានបង្ហាញថា តាមបណ្តោយផ្លូវជាតិលេខ ៣ ក្នុ

លោក ប៊ូ សេងហ៊ួ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺ

ងតំបន់ផ្សារអង្គតាសោម (ស្រុកត្រាំកក់) មានតម្លៃចន្លោះពី ២០០ ទៅ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកតម្លៃដី ចេញពីផ្សារទៅអង្គតាសោមចំងាយ ១ គីឡូម៉ែត្រ ទៅទិសខាងត្បូង អាចមានតម្លៃចន្លោះពី ៧០ ទៅ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយអាស្រ័យតាមទីតាំងនៃដី។

លោក ប៊ូ សេងហ៊ួ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កំណាត់ផ្លូវជាតិ​លេខ៣ ត្រង់គីឡូលេខ៣០ កំពុងទាក់ទាញការវិនិយោគលើវិស័យដីធ្លី ព្រោះជាតំបន់ដែលមានរោងចក្រឧស្សាហកម្ម ហើយប្រតិបត្តិការទិញ-លក់នៅតំបន់នេះក៏កំពុងមានកំណើនផងដែរ។

បើតាមលោកសេងហ៊ួទីផ្សារ​ដីធ្លីនៅតំបន់នេះ​ (ម្តុំគីឡូលេខ៣០) មាន​តម្លៃដាក់លក់ចន្លោះពី ១៣០​ ទៅ ១៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយថយមកត្រឹ​ម ៤០ ទៅ ៥០ ដុល្លារមួយម៉ែត្រការ៉េ សម្រាប់ទីតាំងម្តុំគីឡូលេខ៤០។

 

រូបភាពផ្លូវជាតិលេខ៣៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

Leave a Reply

Your email address will not be published. Required fields are marked *