សរុបព្រឹត្តិការណ៍សំខាន់ៗប្រចាំសបា្តហ៍

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

របាយការណ៍ថ្មី៖ អាជីវកម្មវិស័យលក់រាយនឹងងើបឡើងវិញទាំងស្រុងនៅឆ្នាំ២០២១

របាយការណ៍ថ្មីមួយរបស់ក្រុមហ៊ុន CBRE Cambodia បង្ហាញថា អាជីវកម្មក្នុងវិស័យលក់រាយនៅកម្ពុជាកំពុងស្ថិតក្នុងដំណើរស្ទើរតែវិលទៅរកសភាពដើមវិញហើយគិតមកទល់ពេលបច្ចុប្បន្ន ហើយត្រូវបានគេរំពឹងថានឹងងើបឡើងវិញទាំងស្រុងនៅឆ្នាំ២០២១។ ការងើបឡើងវិញនៃវិស័យលក់រាយនេះ នឹងធ្វើឱ្យតម្រូវការនៃការជួលទីតាំងប្រកបអាជីវកម្មមានកំណើនល្អឡើងវិញផងដែរ។  អានបន្ថែម z1news.net

កិច្ចព្រមព្រៀងRCEP នឹងបង្កើនចំនួនរោងចក្រឧស្សាហកម្មនៅកម្ពុជា​

យោងតាម​ការសិក្សារបស់ក្រុមហ៊ុនប្រឹក្សាយោបល់ធុរកិច្ច Dezan Shira & Associates ដែលមានមូលដ្ឋាននៅទីក្រុងហុង​ កុង បានឱ្យដឹងថា កម្ពុជានឹងក្លាយជាទិសដៅកាន់តែទាក់ទាញសម្រាប់គម្រោងរោងចក្រឧស្សាហកម្ម ជាពិសេសឧស្សាហកម្មកាត់ដេរសម្លៀបំពាក់ ដោយសារកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)​ ព្រោះកម្លាំងពលកម្មនៅទាប បើធៀបនឹងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន។ អានបន្ថែម z1news.net

អ្នកជំនាញប្រាប់ពីប្រភេទអចលនទ្រព្យដែលប៉ះពាល់ និងមិនសូវប៉ះពាល់នៅឆ្នាំ២០២០នេះ

លោក Richard W. Davidson ដែល​ទើប​ត្រូវបាន​តែងតាំង​​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាលរបស់​ក្រុមហ៊ុន Century 21 Cambodia​ បានឱ្យដឹងថា ប្រិតិបត្តិការទិញ-លក់អចលនទ្រព្យដែលមានតម្លៃក្រោម២លានដុល្លារនៅតែបន្តមានដំណើរការធម្មតានៅឆ្នាំ ២០២០នេះដោយសារការគាំទ្រដោយតម្រូវការពីអតិថិជនក្នុងស្រុក តែអចលនទ្រព្យដែលមានតម្លៃលើសពី២លានដុល្លារជួបការធ្លាក់ចុះ។ អានបន្ថែម z1news.net

សណ្ឋាគារផ្កាយប្រាំយីហោអាមេរិក Hyattនៅកម្ពុជានឹងបើកដំណើរការដើមឆ្នាំ២០២១

សណ្ឋាគារលំដាប់ផ្កាយ៥ Hyatt Regency Phnom Penh​ ដែលជាម៉ាកយីហោសណ្ឋាគាររបស់អាមេរិក នឹងចាប់ផ្តើម​បើកដំណើរអាជីវកម្មនៅខែមករា ឆ្នាំ២០២១។ សណ្ឋាគារលំដាប់អន្តរជាតិនេះចំណាយទុនវិនិយោគប្រមាណ១៨០លានដុល្លារ ក្រោមការវិនិយោគរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលបានចុះកិច្ចព្រមព្រៀងទទួលសិទ្ធិគ្រប់គ្រងសណ្ឋាគារនេះជាមួយម្ចាស់យីហោដើមគឺក្រុមហ៊ុន Hyatt Hotels Corporation ក្នុងឆ្នាំ២០១៦។ អានបន្ថែម៖ Phnom Penh Post

រដ្ឋាភិបាលនឹងអភិវឌ្ឍក្រុងពហុបំណងនៅខេត្តមណ្ឌលគិរី  

រដ្ឋាភិបាលកម្ពុជាបានដាក់ផែនការអភិវឌ្ឍ​ក្រុងសែនមនោរម្យក្នុងខេត្តមណ្ឌលគិរី ប្រែក្លាយទៅជាតំបន់អភិ​វឌ្ឍន៍ពហុបំណង ដើម្បីឆ្លើយតបទៅនឹង​កំណើននៃការមកដល់របស់ភ្ញៀវទេសចរណ៍នាពេលអនាគត។ ក្រុងសែន​មនោរម្យ​ឋិតនៅក្នុងចំណោមប៉ូលទេសចរណ៍ធំៗទាំង៦កន្លែងក្នុងខេត្តមណ្ឌលគិរី ដែលត្រូវបានដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ឆ្នាំ២០២០-២០៣៥។ តាមការរំពឹងទុក ផែនការមេនេះនឹងត្រូវដាក់ឆ្លងរាជរដ្ឋាភិបាលនៅដើមឆ្នាំ២០២១ ដើម្បីសម្រេចជំហានបន្ទាប់។ អានបន្ថែម z1news.net   

អាកាសចរណ៍ជប៉ុន ANA ប្រកាសបើកជើងហោះហើរមកកម្ពុជាឡើងវិញ ក្រោយផ្អាកមួយរយៈ  

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA នឹងបើកដំណើរការជើងហោះហើរត្រង់តភ្ជាប់ពីទីក្រុងតូក្យូប្រទេសជប៉ុន មកកាន់ទីក្រុងភ្នំពេញប្រទេសកម្ពុជា ចាប់ពីដើមខែធ្នូ ឆ្នាំ២០២០ ក្រោយផ្អាកមួយរយៈដោយសារបញ្ហាកូវីដ-១៩។ ការបើកដំណើរការជើងហោះហើរត្រង់ឡើងវិញនាពេលនេះ ត្រូវគេរំពឹងថានឹងជួយផ្សព្វផ្សាយទាក់ទាញទេសចរ និងសម្រួលក្នុងការធ្វើដំណើររបស់អ្នកវិនិយោគិនជប៉ុនឱ្យមកទស្សនា និងវិនិយោគមកកាន់កម្ពុជាឲ្យច្រើនឡើងថែមទៀត។ អានបន្ថែម៖ ក្រសួងទេសចរណ៍

ហាង​ទំនិញ​លក់រាយ 7-Eleven នឹង​បើកដំណើរការនៅកម្ពុជាតាមការគ្រោងទុក   

ក្រុមហ៊ុន CP ALL Plc ដែលជា​ប្រតិបត្តិករ​ហាង​ទំនិញ​លក់រាយ 7-Eleven របស់​ប្រទេស​ថៃ​ បាន​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​ដ៏រឹងមាំ​របស់ខ្លួន​ក្នុង​ការពង្រីក​ផ្សារ​ទំនើប​នៅក្នុង​ប្រទេស​កម្ពុជា បើទោះបី​ជា​ស្ថានភាព​​ជំងឺ​កូវីដ​-១៩ បង្កផលប៉ះពាល់​ខ្លះ ក៏​ក្រុមហ៊ុន​នៅតែ​បន្ត​រៀបចំ និង​តៀម​បើក​សាខា​ទៅតាម​ផែនការនៅ​ឆ្នាំ2021។ អានបន្ថែម៖ Phnom Penh Post 

*** ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Leave a Reply

Your email address will not be published. Required fields are marked *