ចំនួនផ្ទះនៅខណ្ឌច្បារអំពៅនឹងកើនឡើង 3 ដងនៅ 10 ឆ្នាំខាងមុខទៀត

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ខណ្ឌច្បារអំពៅនឹងនៅតែជាតំបន់សក្តានុពលក្នុងការទាក់ទាញគម្រោងសំណង់លំនៅឋាន ហើយស្ថាប័នជំនាញរំពឹងថាចំនួនផ្ទះសរុបនៅខណ្ឌនេះនឹងកើនដល់ជាង ៤៥ ០០០ ខ្នងនៅឆ្នាំ ២០៣០ ខាងមុខ។ នេះបើយោងតាមរបាយការណ៍ ភ្នំពេញឆ្នាំ ២០៣០ របស់ក្រុមហ៊ុន V Trust Appraisal។

ចំនួននេះបង្ហាញពីការកើនឡើង ៣ ដងពីចំនួន ១៤ ៥០០ ខ្នងកាលពីដំណាច់ឆ្នាំ ២០១៨។  

របាយការណ៍ ភ្នំពេញឆ្នាំ ២០៣០ ដែលបានពិនិត្យមើលពីអនុវិស័យសំខាន់ៗ ១០ នៃវិស័យអចលនទ្រព្យ បានបង្ហាញថា ខណ្ឌច្បារអំពៅនឹងមានកំណើនចំនួនផ្ទះជាប់ដី (ផ្ទះល្វែង និង ផ្ទះវីឡា) ប្រមាណជា ២ ៥០០ ខ្នងជាមធ្យមក្នុងមួយឆ្នាំ គិតចាប់ពីពេលនេះ រហូតដល់ឆ្នាំ ២០៣០។

តាមរយៈអត្រាកំណើននេះ របាយការណ៍ដដែលព្យាករណ៍ថា៖ «ចំនួនផ្ទះជាប់ដីសរុបនៅខណ្ឌច្បារអំពៅនៅឆ្នាំ ២០៣០ នឹងកើនដល់ជាង ៤៥ ០០០ ខ្នង»។

ការសិក្សានេះធ្វើការព្យាករណ៍ដោយផ្តោតលើភ័ស្តុតាងមួយចំនួនដូចជា កត្តាដែលខណ្ឌនេះមានដីទំនេរធំៗច្រើន និងនៅមានតម្លៃសមរម្យជាងដីនៅកណ្តាលក្រុង និងជាតំបន់យុទ្ធសាស្រ្តដែលងាយស្រួលក្នុងការផ្លាស់ទីទៅខេត្តនានាតាមបណ្តោយផ្លូវជាតិលេខ ១ ជាពិសេសខេត្តភាគខាងត្រួងនៃប្រទេសកម្ពុជា។ បន្ថែមលើនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ធំៗជាច្រើនដូចជាក្រុមហ៊ុនអភិវឌ្ឍន៍បុរីប៉េងហួត សុទ្ធតែបានបោះទីតាំងគម្រោងរបស់ពួកគេរួចហើយដោយផ្តល់ជូននូវលំនៅដ្ឋានជាច្រើនប្រភេទនៅក្នុងតំបន់នេះ។

Leave a Reply

Your email address will not be published. Required fields are marked *