ក្រុមហ៊ុនអចលនទ្រព្យធំមួយផ្តល់ឱកាសដល់អ្នកស្រលាញ់អាជីពក្នុងវិស័យអចលនទ្រព្យដើម្បីបង្កើនចំណូល និងសម្រេចគោលដៅអនាគត

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖​ អាជីពកាងារក្នុងវិស័យអចលនទ្រព្យគឺជាមុខរបរដ៏ល្អមួយដែលសិស្ស-និសិត្យ និងអ្នកត្រូវការបង្កើនចំណូលគួរចាប់យក ស្របពេលក្រុមហ៊ុនអចលនទ្រព្យយីហោដើមពីអាមេរិក Century 21 Zillion Holding កំពុងជ្រើសរើសអ្នកតំណាងប្រចាំតំបន់សម្រាប់សាខាទាំង 14 នៅភ្នំពេញ និង២៤នៅតាមបណ្តាខេត្ត។​

ការជ្រើសរើសអ្នកតំណាងប្រចាំតំបន់នេះគឺជាគម្រោងមួយរបស់ក្រុមហ៊ុនដែលបច្ចុប្បន្នកំពុងត្រូវការទីប្រឹក្សាឯកទេសដីធ្លីចំនួន 3 800 នាក់ដើម្បីបំពេញប្រតិបត្តិការផ្នែកអចលនទ្រព្យដែលកំពុងកើនឡើង។ ក្រុមហ៊ុន Century 21 Zillion Holding កាលពីល្ងាចថ្ងៃសុក្រទី២៦ មិថុនា ក៏បានរៀបចំការពិភាក្សាចែករំលែកចំណេះដឹងដល់អ្នកចូលរួម ៥០ នាក់ដែលបានចុះឈ្មោះដើម្បីក្លាយខ្លួនជាទីប្រឹក្សាឯកទេសដីធ្លីប្រចាំក្រុមហ៊ុនដោយមានការចូលរួមពីគ្រូបង្វឹក និងថ្នាក់ដឹកនាំក្រុមហ៊ុន។

លោក ព្រាប កុល អ្នកជំនាញផ្នែកការងារអភិវឌ្ឍន៍សង្គមដែលទើបទទួលយកកាងារជាគ្រូបង្វឹក​ផ្នែកទំនាក់ទំនង និងភាពជាអ្នកដឹកនាំប្រចាំក្រុមហ៊ុន​​ Century 21 Zillion Holding បានចូលរួមកម្មវិធីនេះ ហើយបានលើកទឺកចិត្តឲ្យសិស្សនិសិត្យ និងអ្នកកំពុងបម្រើការងារក្នុងវិស័យផ្សេងៗឲ្យចាប់ឱកាសកាងារជាទីប្រឹក្សាឯកទេសដីធ្លីដើម្បីបង្កើនប្រាក់ចំណូល និងសម្រេចក្តីបំណងសម្រាប់អាជីពពេលអនាគត។

លោកថ្លែងថា៖«ក្រុមហ៊ុនអចលនទ្រព្យដែលផ្តល់សេវាកម្ម ទិញ-លក់ដីធ្លី និងផ្ទះសម្បែង កំពុងតែមានសកម្មភាពខ្លាំង ដូច្នេះហើយអាជីពជាអ្នកឯកទេសខាងវិស័យដីធ្លីនេះមានឱកាសខ្ពស់ណាស់ក្នុងការបង្កើនប្រាក់ចំណូលតាមរយៈការរកបានប្រាក់កម្រៃជើងសារ (commission)»។

កម្មវិធីជួបជុំសំណេះសំណាលកាលពីថ្ងៃសុក្រនេះធ្វើឡើងនៅភោជនីយដ្ខាន ផាក កាហ្វេ ដែលរៀបចំឡើងដោយក្រុមហ៊ុន Century 21 Zillion Holding​ សម្រាប់ការជួបជុំអ្នកចុះឈ្មោះក្លាយជាទីប្រឹក្សាឯកទេសដីធ្លីក្នុងចំណោម ៣ ៨០០ នាក់។ ក្រុមហ៊ុន Century 21 Zillion Holding នឹងបន្តរៀបចំការជួបជុំសំណេះសំណាលជាមួយអ្នកចុះឈ្មោះក្លាយជាទីប្រឹក្សាឯកទេសដីធ្លីនេះជាប្រចាំបន្តបន្ទាប់ទៀត។ បងប្អូនដែលមានបំណងស្វែងយល់លម្អិតពីឱកាសក្លាយខ្លួនជាទីប្រឹក្សាឯកទេសដីធ្លី ៣ ៨០០ នាក់ សូមចុចក្នុង link នេះ ដើម្បីចុះឈ្មោះ។

លោកស្រី ហ្រ្គែស រចនី ដែលជាអគ្គនាយកាកុ្រមហ៊ុន Century 21 Cambodia ដែលជា Master Franchise របស់ក្រុមហ៊ុន Century 21 Zillion Holding ក៏បានចួលរួមកម្មវិធីសំណេះសំណាលនេះដែរហើយបានលើកឡើងថា Century 21 Zillion Holding បានពង្រីកប្រតិបត្តិការរបស់ខ្លួនគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជាដោយផ្តោតសំខាន់តែលើទីផ្សារដីធ្លីប៉ុណ្ណោះរួមមានការទិញ លក់ និងជួល។

លោកស្រីបានបន្ថែមថា ក្រុមហ៊ុននេះបានបើកការិយាល័យថ្មី ៣៨ បន្ថែមដែលគ្របដណ្តប់លើ ១៤ ខណ្ឌនៅរាជធានីភ្នំពេញ និង ២៤ ខេត្តក្រុងនៅទូទាំងប្រទេស។

លោកស្រីបានថ្លែងថា៖ «ក្រុមហ៊ុន Century 21 ជាក្រុមហ៊ុនដែលមានចក្ខុវិស័យច្បាស់លាស់ ហើយក៏ជាក្រុមហ៊ុនដែលមានម៉ាកយីហោល្បីល្បាញរីកសុះសាយទូទាំងពិភពលោក។ ការចូលរួមជាមួយក្រុមហ៊ុន នឹងទទួលបានការបណ្តុះបណ្តាលឱ្យក្លាយជាអ្នកជំនាញអាជីព ដើម្បីឈានទៅសម្រេចក្តីសុបិនរបស់បងប្អូន»៕

Leave a Reply

Your email address will not be published. Required fields are marked *