ទីតាំងដីធ្លីបួនកន្លែងក្នុងខេត្តព្រះសីហនុ មានតម្លៃប្រហាក់ប្រហែលនឹងខណ្ឌ១នៅភ្នំពេញ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ព្រះសីហនុ៖  ទីផ្សារ​ដីធ្លីនៅសង្កាត់សំខាន់ៗចំនួន ៤ នៅខេត្តព្រះសីហនុនៅឆ្នាំ ២០២០ នេះមានតម្លៃជាមធ្យមចន្លោះពី២០០០ ដុល្លាររហូតដល់ ៣៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែល​ប្រហាក់ប្រហែលគ្នានឹងតម្លៃដីនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមទិន្នន័យតម្លៃដីធ្លីរបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តព្រះសីហនុ បានបង្ហាញថា សង្កាត់ៗសំខាន់ៗមួយចំនួនដូចជា សង្កាត់ពីរ សង្កាត់អូត្រេស សង្កាត់បី និងសង្កាត់បួន ក្នុងក្រុងព្រះសីហនុ សុទ្ធសឹងតែជាទីតាំងដែលមានតម្លៃដីធ្លីខ្ពស់ជាងគេក្នុងខេត្តនេះ។

ទិន្នន័យដដែលបានបង្ហាញថា  សង្កាត់ពីរ និងសង្កាត់អូត្រេស មានតម្លៃដីជា​​មធ្យមចាប់ពី ២២៥០ ដុល្លារទៅ ២៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ចំណែកឯសង្កាត់បីនិងសង្កាត់បួនមានតម្លៃខ្ពស់ជាងបន្តិច ដែលតម្លៃដីជាមធ្យមក្នុងសង្កាត់ទាំងពីរនេះ​ចាប់ពី ៣៣០០ដុល្លារ ទៅ ៣៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

តម្លៃដីធ្លីសំខាន់ៗទាំង៤កន្លែងក្នុងខេត្តព្រះសីហនុនេះ តាមទាន់នឹងតម្លៃដីធ្លីនៃតំបន់សំខាន់ៗមួយចំនួនក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាម​សន្ទស្សន៍ដីធ្លីខណ្ឌសែនសុខ ដែលវាយតម្លៃដោយក្រុមហ៊ុន Vtrust Appraisal បានឱ្យដឹងថា តម្លៃដីធ្លីដែលខ្ពស់ជាងគេក្នុងខណ្ឌសែនសុខ គឺស្ថិតនៅតាមបណ្តោយផ្លូវ ១១០ ដែលមានតម្លៃចន្លោះពី ៣៥០០ដុល្លារ ទៅ ៤០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃដីនៅតាមបណ្តោយផ្លូវឧកញ៉ាទ្រី ហេង (ឬផ្លូវ ២០១១) មានតម្លៃចន្លោះពី ១៥០០ដុល្លារ ទៅ ៣០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ  ស្របពេលដែលដីធ្លីតាម​បណ្តោយផ្លូវ២០០៤ មានតម្លៃចន្លោះពី ២០០០ដុល្លារ ទៅ៣០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ៕

Leave a Reply

Your email address will not be published. Required fields are marked *