10 ឆ្នាំចុងក្រោយពីតម្លៃដីធ្លីតាមទីតាំងសំខាន់ៗនៅរាជធានីភ្នំពេញ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញតម្លៃដីធ្លីក្នុងខណ្ឌចំនួន៧នៅរាជធានីភ្នំពេញ បានកើនឡើងយ៉ាងខ្លាំងនៅ ១០ ឆ្នាំចុងក្រោយ ដោយតំបន់ខ្លះកើនឡើងជិត ៣ ដង ហើយខ្លះទៀតបានកើនឡើងជិត ៥ ដងក្នុងចន្លោះពេលរវាងឆ្នាំ ២០១០ ដល់ឆ្នាំ២០២០។ នេះបើតាមរបាយការណ៍បច្ចុប្បន្នភាពរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE។

ខណ្ឌទាំង៧នេះមានដូចជា ខណ្ឌដូនពេញ ចំការមន ៧មករា ទួលគោក ឬស្សីកែវ សែនសុខ និងជ្រោយចង្វារ។

តាមរបាយការណ៍ត្រីមាសទី៤ របស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា ខណ្ឌដូនពេញ និងខណ្ឌចំការមន​មានតម្លៃដីខ្ពស់ជាងគេក្នុងចំណោមខណ្ឌទាំង ៧ ខាងលើ ដែលតម្លៃដីជាមធ្យមបានកើនដល់​ប្រមាណ ៥ ៥០០ ដុល្លារ​ក្នុងមួយម៉ែត្រ​ការ៉េ​ត្រឹមឆ្នាំ២០២០ គឺកើនពីតម្លៃជាមធ្យម ១ ៩០០ ដុល្លារ​ក្នុងមួយម៉ែត្រការ៉េកាលពីឆ្នាំ២០១០។

  • ខណ្ឌ៧មករា ដែលមានតម្លៃដីជាមធ្យមប្រហែល ១ ៨០០ ដុល្លារ​ក្នុងមួយម៉ែត្រការ៉េក្នុងឆ្នាំ២០១០ កើនដល់ ៥ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុង ២០២០
  • តម្លៃដីនៅខណ្ឌទួលគោកបានកើនពី ១ ០០០ ដុល្លារ​ក្នុងមួយម៉ែត្រការ៉េកាលពីឆ្នាំ២០១០ ដល់ប្រមាណ ៤ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ​ក្នុងឆ្នាំ ២០២០។
  • ខណ្ឌឬស្សីកែវមានតម្លៃដីជាមធ្យមប្រមាណ ៦០០ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងឆ្នាំ២០១០ ហើយបានកើនដល់ប្រហែល ១ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េនៅឆ្នាំ២០២០។
  • ខណ្ឌសែនសុខបានកើនដល់ជិត ១ ៥០០ ​ក្នុងមួយម៉ែត្រការ៉េក្នុងឆ្នាំ២០២០ ដែលកើនពីប្រហែល ៣០០ កាលពីឆ្នាំ២០១០។
  • ចំណែកឯតម្លៃដីខណ្ឌជ្រោយចង្វារក្នុងឆ្នាំ ២០១០ មានតម្លៃជាមធ្យមប្រហែល ២០០ ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ បានកើនដល់ប្រមាណ ១ ១០០ ក្នុងមួយម៉ែ​ត្រការ៉េនៅឆ្នាំ២០២០។

យោងតាមសន្ទស្សន៍ដីធ្លីរាជធានីភ្នំពេញដែលវាយតម្លៃដោយក្រុមហ៊ុន Vtrust Appraisal បានឱ្យដឹងថា ដីធ្លីខណ្ឌដូនពេញបច្ចុប្បន្នមានតម្លៃទាបបំផុតចាប់ពី ៣ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងខ្ពស់បំផុត ៨ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ  ស្របពេលដែលដីធ្លីខណ្ឌ៧មករាមានតម្លៃទាបបំផុត ២៥០០ដុល្លារ ហើយខ្ពស់បំផុត៩០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

 

Leave a Reply

Your email address will not be published. Required fields are marked *