ទីតាំងដីធ្លីដាក់លក់ក្នុងខេត្តព្រះវិហារកើនឡើងខ្ពស់មិនធ្លាប់មាន ខណៈតម្លៃទីផ្សានៅថេរ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ខេត្តព្រះវិហារ៖ ​ ការដាក់លក់ដីធ្លីដែលមានទីតាំងល្អៗក្នុងខេត្តព្រះវិហារ មានកំណើនខ្ពស់មិនធ្លាប់មានពីមុនមក ខណៈដែលទីផ្សារនៅតែរក្សាតម្លៃថេរ ដែលនេះអាច​ជាឱកាសវិនិយោគទទួលបានផលចំណេញពេលទីផ្សារមានសន្ទុះកំណើននាពេលអនាគត​។ នេះបើតាមអ្នកឯកទេសដីធ្លីប្រចាំខេត្តព្រះវិហារ​។

លោក សួន​ សម័យ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តព្រះវិហារ បានឱ្យដឹងថា រយៈពេលពីរខែចុងក្រោយនេះ មានការ​ដាក់លក់ទីតាំងដីធ្លីជាង ១០០ ទីតាំងដី ទាំងក្នុង និងតំបន់ជុំវិញទីរួមខេត្តព្រះវិ​ហារ។ ការដាក់លក់ដីធ្លីដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ​ ត្រូវបានលោកសម័យ អះអាងថាជាចំនួនច្រើនមិនធ្លាប់មានកន្លងមក ដោយភាគច្រើនម្ចាស់ដីដាក់លក់ ព្រោះត្រូវការបង្វិលទុនដើម្បីប្រតិបត្តិការអាជីវកម្ម។

លោកថ្លែងថា៖ «ដីដែលដាក់លក់ សុទ្ធសឹងតែឋិតនៅចំទីតាំងសក្តានុពលល្អៗ…ក្បែរ​ៗតំបន់អភិវឌ្ឍន៍ទីរួមខេត្ត​ និង​ជុំវិញទីរួមខេត្ត។ បច្ចុប្បន្ន​តម្លៃទីផ្សារដីធ្លីនៅធូរថ្លៃនៅឡើយ តែអាចនឹងឡើងថ្លៃនាពេលអនាគត។ ហើយនេះ ជាឱកាសល្អមែនទែន​សម្រាប់បងប្អូនដែលមានលុយអាចជ្រើសរើសទិញទុក…ដីដែលមានទីតាំងល្អៗ សម្រាប់ចំណេញពេលក្រោយ»។

លោក សួន សម័យ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តព្រះវិហារ

ដ្បិតមានដីដាក់លក់ច្រើនក៏ពិតមែន លោកសម័យដែលចុះស្រាវជ្រាវពីទីផ្សារដីធ្លីក្នុងខេត្តនៅភូមិភាគឧត្តរមួយនេះ បានលើកឡើងាថា ចំនួន​អ្នកទិញក៏កើនឡើងច្រើនជាងមុនផងដែរ ដែលនេះឆ្លុះបញ្ជាំងពីសកម្មភាពទិញ-លក់ដីធ្លីដ៏ផុសផុលក្នុងខេត្តព្រះវិហារ។​

លោកបានបន្តថា៖ «ទិញទុកឥឡូវអាចមានឱកាសចំណេញច្រើន បើធៀបនឹងតម្លៃទីផ្សារបច្ចុប្បន្ន ព្រោះនិន្នការ​នៃភាពរីកចម្រើនសេដ្ឋកិច្ចរបស់ខេត្តនឹងបន្តកើនឡើង ហើយទីតាំងដីដាក់លក់ជាតំបន់ពាណិជ្ជកម្ម អាចធ្វើជាលំនៅដ្ឋាន អារហារដ្ឋាន និង​ឃ្លាំងស្តុកទំនិញក៏បាន»។

លោកសម័យបានគូសបញ្ជាក់ថា ទីតាំងដីដែលឋិតនៅក្នុងតំបន់ទីប្រជុំជននៃទីរួមខេត្ត ហើយចំទីតាំងមានសក្តានុពលខ្ពស់ មានតម្លៃដាក់លក់ចន្លោះពី ២ម៉ឺន ទៅ ២ម៉ឺន៥ពាន់ដុល្លារ សម្រាប់ដីពុះឡូតិ៍ដែលមានទំហំក្បាលដី ៥ម៉ែត្រ​ និងបណ្តោយ ២០ ម៉ែត្រ។​

ដោយឡែក សម្រាប់ទីតាំងដីដែលឋិតនៅក្បែរៗផ្សារអាចមានតម្លៃដាក់លក់ចន្លោះពី ៦ ទៅ ៧ពាន់ដុល្លារ​ ចំពោះទំហំដីមួយម៉ែត្រដើរ និងមានបណ្តោយចន្លោះពី ៥០ ទៅ ៦០ ម៉ែត្រ។ តម្លៃនេះ​ អាចថយនៅត្រឹតែ ៣ ទៅ ៤ ពាន់ដុល្លារប៉ុណ្ណោះ សម្រាប់ទំហំដីដូចគ្នា តែមានចំងាយ១ គីឡូម៉ែត្រចេញពីទីរួមខេត្ត។

ក្រៅពីដីធ្លីដាក់លក់សម្រាប់ការធ្វើពាណិជ្ជកម្ម លោកសម័យ បាន​ឱ្យដឹងដែរថា ដីសម្រាប់ការធ្វើកសិកម្ម និងកសិ-ឧស្សាហកម្មក៏មានការទិញ-លក់ ច្រើនគួរឱ្យកត់សម្គាល់ផងដែរ ហើយទីតាំងបីកន្លែងដែលមានសកម្មភាពលេចធ្លោជាងគេ និងអំណោយផលសម្រាប់វិស័យនេះក្នុងខេត្តព្រះវិហារ មានដូចជា ឃុំស្រយង់ ស្ថិតក្នុងស្រុកគូលែន ស្រុករវៀង និងស្រុកជាំក្សាន្ត។ ​

«សម្រាប់ទីតាំងនៅស្រុកគូលែន និងស្រុករវៀង មានចរន្តទិញ-លក់យូរហើយ​ តែសូមបញ្ជាក់ថា​​ សម្រាប់អ្នកដែលចង់បានទីតាំងដី​វិនិយោគកសិ-ឧស្សាហកម្ម​ខ្នាតធំ គួរសម្លឹងមើលស្រុកស្រុកជាំក្សាន្ត ព្រោះជាតំបន់កំពុងរកម្ចាស់ដែលត្រូវការទំហំដីខ្ទង់រាប់ពាន់ហិកតា…មានអំណោយផលដូចគ្នា គ្រាន់តែដីនៅជាំក្សាន្តមានទំហំទូលាយច្រើន»។ នេះបើតាមការអះអាងរបស់លោក សួន​ សម័យ។

លោកបានបន្តថា តម្លៃទីផ្សារដីធ្លីនៅក្នុងស្រុកទាំងបីនេះអាចមានតម្លៃជាមធ្យមចន្លោះពី ៣ ទៅ ៤ ពាន់ដុល្លារក្នុងមួយហិកតា ប៉ុន្តែសម្រាប់ទីតាំងដីនៅស្រុកជាំក្សាន្តនៅមានតម្លៃក្រោម ៣ ពាន់ដុល្លារនៅឡើយនាពេលបច្ចុប្បន្ន។ ហើយទីតាំងទាំងនេះមានអំណោយផលខ្ពស់ សម្រាប់ប្រភេទដំណាំកសិ-ឧស្សាហកម្ម ដូចជាដំណាំកៅស៊ូ ស្វាយចន្ទី ធុរេន និងដំឡូងមីជាដើម។

សម្រាប់បងប្អូនដែលស្រលាញ់អាជីពក្នុងវិស័យអចលនទ្រព្យ ហើយចង់ក្លាយជាអ្នកឯកទេសដីធ្លីប្រចាំតំបន់នៅខេត្តព្រះវិហារ សូមចូលរួមសិក្ខាសាលាបណ្តុះជំនាញរបស់ ក្រុមហ៊ុន Century 21 Zillion Holding ដោយសេរី និងឥតគិតថ្លៃ ដោយគ្រាន់តែចុះឈ្មោះតាមរយៈ link  ឬទាក់ទងតាមទូរស័ព្ទដូចខាងក្រោម។
???? ខេត្តព្រះវិហារ៖ https://bit.ly/31s6OvU
☎️ 085 791 777/ 098 592 333 / 061759777

កម្មវិធីនេះប្រព្រឹត្តិទៅនៅ៖

  • ថ្ងៃពុធទី 12 សីហាឆ្នាំ 2020
  • ភោជនីយដ្ឋាន លី ហួត
  • ចាប់ផ្តើមពីម៉ោង 8:30 ព្រឹក ដល់ម៉ោង 11:30 ព្រឹក​

Leave a Reply

Your email address will not be published. Required fields are marked *