ទីផ្សារដីធ្លីនៅខេត្តសៀមរាបនាពេលបច្ចុប្បន្នគឺជាទីផ្សាររបស់អ្នកទិញ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ខេត្តសៀមរាប ទីផ្សារដីធ្លីនៅខេត្តសៀមរាបនាពេលបច្ចុប្បន្នគឺជាទីផ្សារដែលផ្តល់ឱកាសល្អសម្រាប់អ្នកមានលុយច្រើនដើម្បីទិញចូលទុកចំណេញ ស្របពេលអចលនទ្រព្យប្រភេទនេះកំពុងដាក់លក់កាន់តែច្រើនឡើងនិងសុទ្ធសឹងមានទីតាំងនៅតំបន់សក្តានុពល។

លោក សោ​ម សីហា​ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តសៀមរាបបានឱ្យ​ដឹងថាចំនួនដីធ្លីល្អៗដែលកំពុងដាក់លក់បានកើនឡើងគួរឲ្យកត់សម្គាល់នៅពីរ បីខែចុងក្រោយនេះដោយក្នុងនោះគ្រាន់តែតំបន់ផ្លូវជាតិលេខ ៦ ជិតផ្សារលើ និងម្តុំផ្សាររាត្រី មានការដាក់លក់តាម​ក្រុមហ៊ុន Century 21 Zillion Holding​ ដល់ទៅជាង​ ១០ ទីតាំង។ លោកបញ្ជាក់ថា ចំនួនដាក់លក់ជាក់ស្តែងមានច្រើនជាងនេះទៀត បើរាប់បញ្ចូលចំនួនដាក់លក់ផ្ទាល់ខ្លួន។

លោក​ថ្លែងថា៖«មួយរយៈនេះ​ខាងយើងខ្ញុំទទួលបាន [ដីដាក់លក់] ជាច្រើនហើយ​សុ​ទ្ធតែមានទីតាំងល្អៗ។ តែតម្លៃលក់នៅថេរ ហើយបើថាទីតាំងល្អអាចមានតម្លៃលើទីផ្សារបន្តិចផង។ រហូតមកទល់ពេលនេះ អត់ទាន់មានតម្លៃក្រោមទីផ្សារ​ទេ​បើទោះបីស្ថិតក្នុងស្ថានភាព​បច្ចុប្បន្នក៏ដោយ​»។

លោក សោ​ម សីហា​ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តសៀមរាប

យោងតាមការឲ្យដឹង​ពីលោកសីហា ហាងឆេងដីធ្លីតាមបណ្តោយផ្លូវជាតិលេខ ៦ ដែលមាន​ចម្ងាយប្រហែល ២ គីឡូម៉ែត្រពីផ្សារលើនិងជិតម្តុំផ្សារម៉ាក្រូ ​ដាក់លក់ក្នុងតម្លៃចន្លោះពី​ ៣៥០ ទៅ ១ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ការខុសគ្នានៃតម្លៃគឺអាស្រ័យលើចម្ងាយនៃទីតាំងធៀបនឹងទីប្រជុំជនពាណិជ្ជកម្ម។

ដីធ្លីដែលមាន​ចំងាយពី ២ ទៅ៣ គីឡូម៉ែត្រ​ពីផ្សាររាត្រីវិញ មានតម្លៃដាក់លក់ចន្លោះពី ៦០០ ទៅ ៧០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬទីតាំងខ្លះមានតម្លៃចន្លោះពី ១ ០០០ ដុល្លារ ទៅ ១ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

មិនមានទិន្នន័យជាក់លាក់ពីកំណើនចំនួនដីដាក់លក់នៅខេត្តសៀមរាបនាពេលបច្ចុប្បន្ននេះទេ តែអ្នករកស៊ីក្នុងវិស័យនេះបានអះអាងស្រដៀងគ្នាថាពិតជាមានកំណើនការដាក់លក់នៅពីរ ទៅបីខែចុងក្រោយនេះមែន។

លោក ឆែម​ សំអូន ស្ថាប​និកក្រុមហ៊ុន We All Property ក្នុងខេត្តសៀមរាប បានប្រាប់បណ្តាញព័ត៌មានអចលនទ្រព្យ Z1News​ ថាការអភិវឌ្ឍផ្ទះអាជីវកម្មដែលមានទីតាំងក្នុងក្រុង និងផ្ទះលំនៅដ្ឋានតម្លៃ​មធ្យមនៅជាយៗក្រុងកំពុងមានការកើនឡើង ហើយទីផ្សារនេះកំពុងមានតម្រូវការល្អ។

លោកបន្តថា៖«គម្រោងអភិវឌ្ឍលំនៅដ្ឋានកំពុងហក់ឡើងខ្លាំងនាពេលបច្ចុប្បន្ន ដែលនេះជាកត្តា ដ៏សំខាន់ដែលនឹងរួមចំណែកដល់ទីផ្សារដីធ្លីក្នុងខេត្តសៀមរាបនាពេលអនាគត»។

អ្នកស្រី សូត សុវណ្ណ អាជីវករនៅខេត្តសៀមរាប និងតែងទិញ-លក់ដីធ្លីដើម្បីយកចំណេញបានឱ្យដឹងថា ខេត្តសៀមរាបកំពុងមានគម្រោងអភិវឌ្ឍន៍លំនៅឋានបែបលម្ហែកាយ​ដែលមានចំងាយពី ៨ ទៅ ១០ គីឡូម៉ែត្រពីទីរួមខេត្ត។

អ្នកស្រីបញ្ជាក់ថា៖«កំណើនគម្រោងអភិវឌ្ឍន៍កាន់តែច្រើនបែបសណ្ឋានជាងមុននឹងបង្កើនតម្រូវការដីធ្លី ហើយនឹងមានឥទ្ធិពលដល់តម្លៃដីនាពេលខាងមុខ»។

ក្រុមហ៊ុន Century 21 Zillion Holding ដែលមានឯកទេសខាងទិញ លក់ ជួល ដីធ្លីនឹងរៀបចំវគ្គ «បណ្តុះភាពជោគជ័យ 3 800 នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់ខេត្តសៀមរាប» នៅថ្ងៃអាទិត្យ ទី  ខែសីហាឆ្នាំ 2020 ខាងមុខដែលនឹងធ្វើឡើងនៅសណ្ឋាគារ Sokha Siem Reap Resort & Convention Center។

បងប្អូនអាចចូលរួមវគ្គបណ្តុះបណ្តាលនេះដោយសេរីឥតគិតថ្លៃ។ ដើម្បីចុះឈ្មោះចូលរួម សូមចុច link នេះដើម្បីបំពេញព័ត៌មានមួយចំនួន ឬទាក់ទងទៅលេខទូរស័ព្ទ៖ 085 791 777/ 098 592 333 / 061759777

Leave a Reply

Your email address will not be published. Required fields are marked *