កំពត-កែប ជាគោលដៅសំខាន់ដើម្បីបំបែកកំណត់ត្រាខេត្តផ្សេងៗទាក់ទងចំនួនអ្នកឯកទេសដីធ្លី

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ខេត្តកំពត​៖ បន្ទាប់ពីរៀបចំនៅខេត្តចំនួន 5 ដោយជោគជ័យ ហើយទទួលបានអ្នកចូលរួមលើសពីការគ្រោងទុក ឥឡូវនេះកម្មវិធីបណ្តុះភាពជោគជ័យ 3800 នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់ បានចូលមកដល់ខេត្តកំពត និងខេត្តកែបហើយ។

ក្រុមហ៊ុន Century 21 Zillion Holding នៅថ្ងៃអាទិត្យទី ២៣ ខែ សីហា ខាងមុខនេះ នឹងរៀបចំវគ្គបណ្តុះភាពជោគជ័យ 3800 នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់ខេត្តកំពតនិងខេត្តកែប។ កម្មវិធីនេះនឹងត្រូវរៀបចំឡើងនៅឯសាលាខេត្តកំពត ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ១១៖៣០ ព្រឹក ដើម្បីផ្សព្វផ្សាយពីឱកាសការងារ និងវិនិយោគក្នុងវិស័យអចលនទ្រព្យនៅខេត្តទាំងពីរនេះ។

វគ្គបណ្តុះបណ្តាលនៅខេត្តទាំងពីរ​ ដែលជាខេត្តពោរពេញដោយសក្តានុពលទេសចរណ៍ និងអចលនទ្រព្យនេះ នឹងមានវាគ្មិនជំនាញ និងល្បីៗរហូតដល់ទៅ 5 រូបដើម្បីចែករំលែកចំណេះដឹង និងបទពិសោធពីគន្លឹះនៃភាពជោគជ័យក្នុងអាជីព និងមុខរបរ។ នេះគឺជាព្រឹត្តការណ៍ដ៏កម្រសម្រាប់បងប្អូនអ្នកខេត្ត​កែប និងកំពត ដើម្បីពង្រឹងសមត្ថភាព និងឱកាសឆ្ពោះទៅរកភាពជោគជ័យ។

ក្រុមហ៊ុន Century 21 Zillion Holding កាលពីថ្មីៗនេះ បានរៀបចំវគ្គបណ្តុះភាពជោគជ័យ 3800 នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់​នេះដោយជោគជ័យរួចទៅហើយនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ និង ខេត្តកំពង់ធំ។ គ្រប់បណ្តាខេត្តទាំងនេះសុទ្ធតែទទួលបានអ្នកចូលរួមច្រើនកុះករ និងលើសពីការរំពឹងទុក។

ក្រុមហ៊ុននឹងបន្តរៀបចំវគ្គបណ្តុះបណ្តាលដូចគ្នានេះ នៅគ្រប់បណ្តាខេត្តទាំងអស់​ដើម្បីបង្កើតឱកាសការងារ និងវិនិយោគដល់បងប្អូននៅទូទាំងប្រទេសកម្ពុជា។

បងប្អូនដែលមានបំណង​ចូលរួមក្នុងសិក្ខាសិលាបណ្តុះបណ្តាលនេះ អាចចូលរួមដោយសេរី និងឥតគិតថ្លៃ ដោយគ្រាន់តែចុះ​ឈ្មោះតាមរយៈ link ឬទាក់ទងមកកាន់លេខទូរស័ព្ទដូចខាងក្រោម៖

????ខេត្តកំពត-កែប៖ https://bit.ly/2E5ser2
☎️ 085 791 777/ 098 592 333 / 061759777

ព្រឹត្តិការណ៍ក្នុងខេត្តព្រះសីហនុ 
ព្រឹត្តិការណ៍ក្នុងខេត្តសៀមរាប
ព្រឹត្តិការណ៍ក្នុងខេត្តឧត្តរមានជ័យ  
ព្រឹត្តិការណ៍ក្នុងខេត្តព្រះវិហារ
ព្រឹត្តិការណ៍ក្នុងខេត្តកំពង់ធំ  

Leave a Reply

Your email address will not be published. Required fields are marked *