កំពតក្លាយជាគោលដៅទេសចរដ៏ពេញនិយមសម្រាប់លំហែរកាយ និងវិនិយោគក្រោយវិបត្តិកូវីត

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ខេត្តកំពតកំពុងក្លាយជាគោលដៅទេសចរដ៏លេចធ្លោមួយសម្រាប់ភ្ញៀវទេសចរ​ក្នុងស្រុក និងភ្ញៀវបរទេសដែលកំពុងស្នាក់នៅកម្ពុជា ស្របពេលស្ថានភាពជំងឺ Covid-19 នៅកម្ពុជាបានថមថយ និងអាចគ្រប់គ្រងបាន។ នេះបើយោងតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរ។

ការលើកឡើងនេះធ្វើឡើងក្នុងពិធីសន្និសីទសារព័ត៌មាននៅថ្ងៃសៅរ៍ទី ៦ មិថុនានេះស្តីពី «ការជំរុញកំណើរកម្សាន្តក្នុងស្រុកតាមរយៈកញ្ចប់ទស្សនៈកិច្ចទេសចរណ៍» ក្នុងគោលដៅផ្សព្វផ្សាយពីសក្តានុពលតំបន់ទេសចរ និងជំរុញចលនាទេសចរក្នុងស្រុកក្នុងចំណោមប្រជាពលរដ្ឋខ្មែរ និងបរទេសកំពុងរស់នៅកម្ពុជា។  

សន្និសីទព័ត៌មាននេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនទេសចរណ៍ Charming Cambodia Tours សហការជាមួយបណ្តាញព័ត៌មានអចលនទ្រព្យ Z1 News និង ក្រុមហ៊ុន ហ្វ័ររេស ហាម៉ូនី (Forest Harmony) ដែលជាក្រុមហ៊ុនកំពុងអភិវឌ្ឍន៍គម្រោងវីឡា​ស្នាក់នៅបែបលម្ហែកាយនៅខេត្តកំពត។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននេះ ឯកឧត្តម ឈុន មករា អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារដឹកជញ្ជូន និង មគ្គុទេសក៏ទេសចរណ៍នៃក្រសួងទេសចរណ៍កម្ពុជា បានឡើងឡើងថាវិស័យទេសចរក្នុងស្រុកចាប់ផ្តើមងើបឡើងវិញនៅជិតពីរខែចុងក្រោយនេះ បើទោះបីជាសកម្មភាពទេសចរបរទេសនៅមិនទាន់ត្រលប់មករកស្ថានភាពប្រសើរដូចមុនក្តី។ លោកបញ្ជាក់ថាចាប់ពីខែមិនា ដល់ខែឧសភា ប្រជាពលរដ្ឋ១៥ ម៉ឺននាក់បានធ្វើការដើរកម្សាន្ត ដែលចំនួននេះកើនឡើង ៤២ ភាគរយធាបនឹងអំឡុងពេលដូចគ្នានេះកាលពីឆ្នាំមុន។ លោកបញ្ជាក់ថា ក្នុងចំណោមទិសដៅទេសចរជាច្រើន គោលដៅនៅតាមតំបន់ឆ្នេរដូចជាខេត្តកំពត ខេត្តកែប និង ខេត្តព្រះសីហនុ ហាក់មានការពេញនិយមជាងគេ។

លោកថ្លែងថា៖«អំឡុងពេលនេះ ភ្ញៀវទេសចរទៅលេងកំពត កែបច្រើនណាស់ ហើយខាង សៀមរាបនៅមិនទាន់ខ្លាំងវិញនៅឡើយទេ។ ភ្ញៀវទេសចរបុកទៅលេងតំបន់ឆ្នេរច្រើនដោយសារទេសភាពឆ្នេរស្រស់ស្អាត ហើយមានទេសភាពធម្មជាតិ ព្រៃភ្នំជាដើម និងមានទីតាំងជិតភ្នំពេញដែលត្រូវការពេលវេលាខ្លី»។

ពីឆ្វេងទៅស្តាំ៖ លោក ឱម ផារិន – ឯកឧត្តម ឈុន មករា – លោក ជា សុភារ៉ូ (Z1 News) និងលោក អ៊ីន ស៊ីថា

វិស័យទេសចរបានក្លាយជាវិស័យជួរមុខដែលរងផលប៉ះពាល់ដោយការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។ នៅពេលដែលជំងឺនេះកើតឡើងដំបូងៗកាលអំឡុងខែ មិនា ការអនុវត្តន៍វិធានការប្រុងប្រយ័ត្នដោយការរក្សាគម្លាតសង្គម​បានធ្វើឲ្យសកម្មភាពដើរកម្សាន្តរបស់ប្រជាជនក្នុងស្រុកធ្លាក់ចុះយ៉ាងគម្ហក់។ ស្របពេលជាមួយគ្នា លំហូរចូលភ្ញៀវទេសចរបរទេសស្ទើរតែគ្មាន។

ស្របពេលស្ថានភាពជំងឺធូរស្បើយនិងគ្រប់គ្រងបាន ការជំរុញសកម្មភាពទេសក្នុងស្រុកគឺជាគោលនយោបាយល្អ និងជួយគាំទ្រដល់សកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា។

លោក ឱម ផារិន អគ្គនាយកក្រុមហ៊ុនទេសចរណ៍ Charming Cambodia Tours បានបញ្ជាក់ថា ប្រទេសកម្ពុជាមានតំបន់ទេសចរស្រស់ស្អាតច្រើនណាស់ទាំងតំបន់ទេសចរបែបវប្បធម៌ ប្រវត្តសាស្រ្ត និងតំបន់ទេសចរធម្មជាតិ។ ស្របពេលប្រជាជនក្នុងស្រុកនៅមិនទាន់ពេញនិយមពីការប្រើប្រាស់សេវាកញ្ចប់ទេសចរ លោក ផារិនបញ្ជាក់ថា ការធ្វើដំណើរកម្សាន្តជាកញ្ចប់នេះ ផ្តលប្រយោជន៍ច្រើនណាស់ ដោយមិនគ្រាន់តែសម្រាប់កម្សាន្តតែមួយមុខប៉ុនណ្ណោះទេ តែក៏ជាឱកាសសម្រាប់សម្លឹងមើលឱកាសវិនិយោគជាពិសេសវិនិយោគលើគម្រោង​អចលនទ្រព្យនៅតាមតំបន់សក្តានុពលទេសច​រផងដែរ។​

លោកថ្លែងថា៖«កាលពីមុនទៅដល់កំពត ចង់ទិញដីតែអាចអត់ទាន់ហ៊ានទិញ។ តែឥលូវតាមរយៈការទៅជាមួយកញ្ចាប់ទេសចរ បងប្អូននឹងបានព័ត៌មានលម្អិតជាងមុន ឃើញសក្តានុពលច្បាស់ជាងមុន អ៊ីចឹងគាត់អាចចាប់អារម្មណ៍ទិញដីកន្លែងណាមួយឡូ ឬទិញវីឡាទុកលម្ហែ»។ លោកបន្តថា៖«អ៊ីចឹងតាមរយៈកញ្ចាប់ទេសចរ មិនមែនគ្រាន់តែទៅកម្សាន្តទេ តែអាចដឹង និងឃើញពីសក្តានុពលនៃការអភិវឌ្ឍន៍ ហើយនឹងជួយដល់ការសម្រេចចិត្តវិនិយោគប្រកបដោយភាពត្រឹមត្រូវ»។

លោក អ៊ីន ស៊ីថា អគ្គនាយកក្រុមហ៊ុន Forest Harmony ដែលកំពុងមានគម្រោងអភិវឌ្ឍន៍វីឡាលំហែកាយបែបធម្មជាតិ ៩០ វីឡាលើផ្ទៃដី ១៣ ហិកតាវីឡានៅខេត្តកំពុងបានបញ្ជាក់ថា​ គម្រោងអភិវឌ្ឍន៍របស់ Forest Hamony កំពុងជួយទាក់ទាញភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស​ទៅទស្សនាខេត្តកំពត។

លោកថ្លែងថា៖«គម្រោងរបស់យើងមានវីឡាលម្ហែកាយបែបធម្មជាតិ មានទេសភាពព្រៃភ្នំ និងព្រៃព្រឹក្សាស្រស់ស្អាត ដែលធ្វើឲ្យបងប្អូនទាំងក្នុងប្រទេស និងក្រៅប្រទេសពីអាស៊ី និងអ៊ឺរ៉ុប មានការចាប់អារម្មណ៍យ៉ាងខ្លាំង និងទទួលបានភ្ញៀវទៅទស្សនាជាប្រចាំ»៕

ភ្ញៀវទេសចរ និងអ្នកវិនិយោគអចលនទ្រព្យទស្សនាគម្រោងវីឡាលម្ហែកាយក្រុមហ៊ុន Forest Harmony
ទីតាំងគម្រោងវីឡាលម្ហែកាយក្រុមហ៊ុន Forest Harmony

Leave a Reply

Your email address will not be published. Required fields are marked *