ជាង ១៤០ គម្រោងរបស់ជប៉ុនទទួលបានការវិនិយោគនៅកម្ពុជា

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖​  គម្រោងវិនិយោគរបស់វិនិយោគិនជប៉ុននៅកម្ពុជា​ បានកើនដល់ ១៤៤ គម្រោងគិតមកត្រឹមដំណាច់ខែ មករា ឆ្នាំ២០២១ ដែលកើនពីចំនួន ១៣៧ គម្រោងកាលពីត្រឹមដំណាច់ឆ្នាំ២០១៩។

តាម​ទិន្ន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ (CDC) ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២១ បាន​ឱ្យដឹងថា គម្រោងវិនិយោគរបស់ជប៉ុនដែលទទួលបានសិទ្ធិវិនិយោគនៅកម្ពុជាងទាំង ១៤៤គម្រោងនេះ មានទុនសរុបប្រមាណ ២,៧៩ ពាន់​លានដុល្លារ។ ទំហំប្រាក់វិនិយោគនេះកើនពីត្រឹម ២,៥ ពាន់លានដុល្លារកាលពីត្រឹមដំណាច់ឆ្នាំ២០១៩ ជាមួយ​នឹងគម្រោងវិនិយោគសរុប ១៣៧ គម្រោង។

ទិន្ន័យដដែលបានបញ្ជាក់ថា ក្នុងចំណោមគម្រោង​វិនិយោគទាំង ១៤៤ គម្រោង ក្នុងនោះមាន ៦៦ ឬស្មើនឹងទុនវិយោគជាង ៣៤០ លានដុល្លារ​ បានបោះទីតាំងវិនិយោគក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។

មន្រ្តីរដ្ឋាភិបាលធ្លាប់បានបញ្ជាក់ថា គម្រោងវិនិយោគជប៉ុនភាគច្រើនផ្តោតលើ គ្រឿងបន្លាស់យានយន្ត គ្រឿងអេឡិចត្រូនិច កសិ-ឧស្សាហកម្ម កែច្នៃម្ហូបអាហារ ទេស​ចរណ៍ និងផ្សារទំនើបជាដើម។

លោក Mikami Masahiro  ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានប្រាប់កាសែតក្នុងស្រុកកាលពីចុងឆ្នាំ ២០២០ ថា កម្ពុជាបានក្លាយជាទិសដៅចាប់អារម្មណ៍ជាបណ្តើរៗរបស់វិនិយោគិនជប៉ុនសម្រាប់ការវិនិយោគ ក្នុងចំណោមបណ្តា​ប្រទេសនៅអាស៊ាន។

លោកថ្លែងថា៖ «ក្រុមហ៊ុនជប៉ុនតែងតែធ្វើការវិនិច្ឆ័យយ៉ាងហ្មត់ចត់មុននឹងសម្រេចចិត្តបោះទុនវិនិយោគ។ ប៉ុន្តែនៅពេលចាប់ផ្តើមបោះទុនវិនិយោគ នោះជាការវិនិយោគយូរអង្វែង។​ មានក្រុមហ៊ុនជប៉ុនជាច្រើនស្វែងរកការវិនិយោគលើផលិតកម្មដែលបន្ថែមតម្លៃ (value-added production) ក្នុងវិស័យបច្ចេកវិទ្យា និងការកែច្នៃម្ហូបអាហារ។»

Leave a Reply

Your email address will not be published. Required fields are marked *