គន្លឹះទិញ-លក់អចលនទ្រព្យបានចំណេញខ្ពស់ ហើយគ្មានជម្លោះ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

វិស័យ​អចលនទ្រព្យជាវិស័យលេចធ្លោមួយសម្រាប់ការវិនិយោគដើម្បីទទួលបានផលចំណេញ តែអ្នករកស៊ីក្នុងវិស័យនេះក៏តែង​​​ប្រឈមនឹងហានិភ័យមួយចំនួនជាពិសេស​ទាក់ទងនឹងបញ្ហា​ជម្លោះ និងការទិញកប់ដើម។

អ្នករកស៊ីអចលនទ្រព្យដែលជោគជ័យតែង​មានការយល់ដឹងច្បាស់លាស់ពីនិន្នាការទីផ្សារ និងមានគន្លឹះវិនិយោគមួយចំនួនដើម្បីបង្កើនឱកាសទិញ-លក់បាន​ចំណេញខ្ពស់។ លើសពីនេះ អ្នកវិនិយោគទាំងនោះតែងមានការស្វែងយល់យ៉ាងច្បាស់​ពីមូលដ្ឋានច្បាប់​ដើម្បីចៀសវាង​​ជម្លោះ ដែលជាបញ្ហាធំមួយក្នុងជំនួញអចលនទ្រព្យ។

ប្រសិនបើប្រិយមិត្តកំពុងជួបបញ្ហាដូចបានលើកឡើងខាងលើហើយកំពុងស្វែងរកដំណោះស្រាយ.. កម្មវិធី​កិច្ចពិភាក្សាប្រចាំសប្តាហ៍​របស់បណ្តាញព័ត៌មានអចលនទ្រព្យ Z1 News នៅថ្ងៃច័ន្ទទី ២២ មីនា ខាងមុខនឹងជួយលោកអ្នកបាន ដោយសារវត្តមានវាគ្មិនជំនាញពីររូប។

លោក ឡុង គីមសួគ៌ អគ្គនាយកក្រុមហ៊ុន Century 21 Advanced Property និងលោក សុទ្ធ សាងបុណ្យ មេធាវី និងជាគ្រូបង្វឹកប្រចាំក្រុមហ៊ុន Century 21 Zillion Holding នឹងចូលរួមចែករំលែកចំណេះដឹង នៅក្នុង​កិច្ចពិភាក្សាប្រចាំសប្តាហ៍របស់បណ្តាញព័ត៌មានអចលនទ្រព្យ Z1 News នៅថ្ងៃច័ន្ទខាងមុខដោយផ្តោតសំខាន់លើប្រធានបទ៖ វិធីសាស្រ្តទិញ-លក់អចលនទ្រព្យបានចំណេញ ហើយគ្មានជម្លោះ។

កិច្ចពិភាក្សានេះនឹងមានការផ្សាយផ្ទាល់ចាប់ពីម៉ោង ១២:៣០ រសៀល ដល់ម៉ោង ១:៣០ រសៀល តាមរយៈ Facebook Page សំខាន់ៗជាច្រើនដូចជា Facebook Page បណ្តាញព័ត៌មានអចលនទ្រព្យ Z1 News, Facebook Page Fresh News TV, Facebook Page Khim Sok Heng, និង Facebook Page Preap Kol

សូមរង់ចាំទស្សនាការផ្សាយផ្ទាល់កម្មវិធីកិច្ចពិភាក្សាស្តីពី «ឱកាសការងារ និងវិនិយោគក្នុងវិស័យអចលនទ្រព្យ» ក្រោមប្រធានបទ៖ «វិធីសាស្រ្តទិញ-លក់អចលនទ្រព្យបានចំណេញ ហើយគ្មានជម្លោះ» ដែលនឹងធ្វើឡើងនៅថ្ងៃច័ន្ទទី ២២ មីនា ឆ្នាំ ២០២១ ចាប់ពីម៉ោង ១២:៣០ រសៀល ដល់ម៉ោង ១:៣០ រសៀលដោយមេត្រី។

*** ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Leave a Reply

Your email address will not be published. Required fields are marked *