សំណើវិនិយោគគម្រោងអភិវឌ្ឍន៍លំនៅឋាននៅតែកើនឡើង ទោះសកម្មភាពសាងសង់ជាក់ស្តែងមិនទាន់ខ្លាំង

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ចំនួនស្នើសុំវិនិយោគ​លើគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជានៅតែកើនឡើងនៅដើមឆ្នាំនេះបើទោះបីសកម្មភាពជាក់ស្តែងនៅមិនទាន់មមាញឹកក្តី។  នេះបើយោងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ​​

របាយ​ការណ៍បច្ចុប្បន្នភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលទើបចេញផ្សាយនាពេលថ្មីៗ​នេះ បានឱ្យដឹង​ថាក្នុងរយៈពេលបួនខែដំបូងឆ្នាំ២០២០​ សំណើរវិនិយោគលើគម្រោងអភិវឌ្ឍន៍លំនៅឋានមានចំនួន ១ ៣៤៥ គម្រោង កើនឡើង ១៦ ភាគរយធាបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍បញ្ជាក់ថា សកម្មភាពសាងសង់អាចនឹងមមាញឹកខ្លាំងវិញនៅពេលវិបត្តិជំងឺឆ្លងបានបញ្ចប់។

របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករណ៍ថា៖«វិស័យសំណង់ និង អចលនទ្រព្យនឹងមានសន្ទុះឡើងវិញនៅឆ្នាំក្រោយដោយរំពឹង​ថាវិស័យសំណង់ នឹង​ងើបឡើងវិញជាមួយកំណើនអត្រា ៣,៣ ភាគរយ ខណៈដែលវិស័យអចលនទ្រព្យត្រូវបានព្យាករនឹងមានអត្រាកំណើន ២,៦ ភាគរយ»។

បើគិតពីចំនួនសំណើរសុំវិនិយោគលើវិស័យសំណង់សរុបវិញ ចំនួនស្នើសុំវិនិយោគមានចំនួនសរុប ១,៦៤៧ គម្រោង ដែលមានផ្ទៃ​ក្រឡាសាសង់ជិត​៧លាន​ម៉ែត្រការ៉េ។ ចំនួននេះ កើនឡើង ២០,៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទុនវិនិយោគក្នុងវិស័យសំណង់វិញ មានចំនួន ៣ ពាន់លានដុល្លារនៅរយៈពេល ៤ខែដំបូងឆ្នាំនេះ គឺកើនឡើង​ ១២,១ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សម្តេចនាយ​ករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះបានលើកឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចថា ទីផ្សារវិស័យអចលនទ្រព្យនៅតែបន្តដំណើរការធម្មតានៅក្នុងប្រទេសកម្ពុជា ហើយសំណង់លំនៅឋានបែបអាជីវកម្មឬហៅថា Shop House កំពុងតែពេញនិយមខ្លាំងសម្រាប់ទីផ្សារវិស័យសំណង់នៅកម្ពុជា។​

Leave a Reply

Your email address will not be published. Required fields are marked *